សន្លប់ណាស់! ហ្វេសសិនរបស់តារាយើងប៉ុន្មានដួងនេះ អង្រួន Red Carpet នៅ PMA 2022 ខ្លាំងៗហ្មង!
ការដើរកម្រាលព្រំក្រហមរបស់ Music Awards 2022 ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយវត្តមានរបស់តារាកិត្តិយសដែលជាតារាសម្តែង តារាចម្រៀង និង Influencers1 យើងជាច្រើននាក់។ ទស្សនាការឡាយនេះ មានបានចាប់ចិត្តចាប់អារម្មណ៍លើឈុតមួយណាដែរហ្អេស៎?
តស់!! មកមើលឈុតពិសេសៗដែលប្លែកភ្នែក បែបអ៊ិចស្តារ វែបអីចឹងណា៎។ ឈុតនីមួយៗមានការឌីហ្សាញដ៏ស្រស់ស្អាត ដែលមើលមិនដាក់ភ្នែកតែម្តង។ ទី 1 គឺមានឈុតរបស់ កញ្ញា ទេព បូព្រឹក្ស។ មួយឈុតនេះគឺអេមគ្រប់ជំហ៊ានរបស់គាត់នៅលើកម្រាលព្រំក្រហមដ៏វែង និង ដំបូងគេនៅកម្ពុជាយើងផងដែរ។ ឈុតនេះមានការឌីហ្សាញបែបបុរាណដើរជាក្រុមរបស់របាំស្បែកធំ ដែលមើលទៅអង់អាចមែនទែន។ បន្ទាប់មកយើងក៏មានឈុតរបស់ កញ្ញា កេសរ ផងដែរ។ រូបគេរបៀបមាន ២ ជាន់អីចឹងដែលស្អាតមិនធម្មតា សំខាន់គឺស្អាតសមជាមួយគាត់តែម្តង។ ចំណែកឈុតរបស់ DJ Alex និង Chris វិញគឺមានជាផ្កាៗ បែបធម្មជាតិៗ ជាពិសេសពណ៌នៃឈុតគេគឺ សមគ្នាជាមួយកម្រាលព្រំក្រហមយើងហ្មង។
‘
ចំណែកឈុតរបស់ អ្នកស្រី មាស សុខសោភា វិញនិយាយពីថា ធ្វើឲ្យកម្មវិធីកាន់តែអស្ចារ្យ។ មួយឈុតនេះគឺបែប ប្លីងៗ ភ្លេកៗអីចឹងហ្អា៎។ កាន់តែប្លែកជាមួយឈុតរបស់ Sievphin Chong។ បើជ្រុលជាដើរ Red Carpet ហើយអីចឹងយកកៅអីមកអង្គុយថែមដែលធ្វើឲ្យអ្នកចូលរួមស្រែកគាំទ្រខ្លាំងៗហ្មងហ្អា៎! បើឈុតរបស់ Miss Universe Cambodia កញ្ ញារឿន ណាត និង កញ្ញា រ៉េត សារីតា វិញគឺកប់សារីៗ តែម្តង។ ជាពិសេសគ្រាន់តែឈានជំហានចូលភ្លាម ជះសម្រស់ភាពស្រស់ស្អាតមកហ្មង។
ក្រឡេកមើលឈុតរបស់កំពូលតារាសម្តែងជើងចាស់របស់យើងគឺអ្នកស្រី ចន ច័ន្ទលក្ខិណា។ ឈុតនេះប្លែកភ្នែកជាមួយការឌីហ្សាញបែបបុរាណលាយសម័យជាមួយពណ៌ដ៏ស្រស់ឆើត ក៏ដូចគ្នានេះដែរឈុតរបស់ Yubin យើងក៏ប្លែកភ្នែកមិនចាញ់ឈុតផ្សេងៗប៉ុន្មានដែរ គាត់គ្រងសម្លៀកបំពាក់ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិហ្មង។ ងាកមកមើល MC កញ្ញា Jimmy វិញឈុតគាត់ជាមួយនិង Make Up គឺកក្រើកពេញកម្រាលព្រំក្រហមតែម្តង ជាពិសេសហ្វេនៗហ៊ោច្រើនមែនទែន។ កញ្ញា រ៉ាប៊ី វិញ គ្រងឈុតមួយដែលមានពណ៌ដែលលេចប្លែកភ្នែក ជាមួយការកែច្នៃឈុតឲ្យកាន់តែស៊ីវិល័យ។
មិនត្រឹមតែប៉ុណ្ណឹងទេ ឈុតស្អាតៗរបស់តារាជាច្រើនដួងទៀតក៏ស្រស់ស្អាតមិនធម្មតាដែរ។ មានមួយឈុតណា៎ក្នុងបេះដូងនៅ? ព្រឹត្តិការណ៍ចែករង្វាន់កំពុងតែបន្ដ តាមដានទស្សនានៅលើតាមរយៈ Facebook Page: Pleng និង Smart Axiata ទាំងអស់គ្នាណា៎!