យុទ្ធនាការឌីជីថលរបស់ក្រុមហ៊ុន Havas Socialyse សម្រាប់ផលិតផលស្រាបៀរ អង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុកដំបូងគេបំផុតនៅកម្ពុជា
ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេសកម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ «ជល់ម៉ោ» សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។
ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើនសម្រាប់ស្រាបៀរជាតិរបស់យើង ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall 2.7 Pt Lift នៅក្នុង Message Association និង 2.5 Pt Lift នៅក្នុង Preference។
នេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការចុងក្រោយដែលក្រុមហ៊ុន Havas Socialyse សម្រេចបានជាលើកដំបូង ចាប់ពីបើកប្រតិបត្តិការក្នុងឆ្នាំ 2017។ ក្រុមការងារពោរពេញដោយសមត្ថភាពជាង 50 នាក់ បានបង្កើតយុទ្ធនាការឌីជីថលដ៏អស្ចារ្យដំបូងបំផុតនៅកម្ពុជា។ ពួកគាត់ជាអ្នកដំបូងគេ ដែលទទួលបានពានរង្វាន់ទទួលស្គាល់ជាអន្តរជាតិនៅសិង្ហបុរី កូឡាឡាំពួ និងសហរដ្ឋអាមេរិក ហើយពួកគាត់ក៏ជាអ្នកដំបូងបង្អស់ ដែលបាននាំយកហ្វេសប៊ុកមកកាន់កម្ពុជា សម្រាប់បង្កើតយុទ្ធនាការដែលផ្តោតលើឌីជីថល។
សូមទស្សនាវីដេអូស្រាវជ្រាវនៅទីនេះ
អំពីក្រុមហ៊ុន Havas Socialyse ភ្នំពេញ
Havas Socialyse ភ្នំពេញជាក្រុមហ៊ុននៅកម្ពុជា នៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ 39 កន្លែង និង ប្រតិបត្តិការនៅក្នុង 80 ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និង ទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និង ក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល៕