ពិតជាមិនធម្មតាមែន! ឈុតដើរកម្រាលព្រំក្រហមរបស់ Miss Universe Cambodia កញ្ញា រឿន ណាត និង កញ្ញា រ៉េត សារីតា ស្អាតញាក់កប់សារីមែនទែន!
ម៉ោះ! មកក្រឡេកមើលឈុតសំលៀកបំពាក់របស់បវរកញ្ញាចក្រវាលរបស់យើងទាំង ២ វិញម្តងគឺ កញ្ញា រឿន ណាត និង កញ្ញា រ៉េត សារីតា ដែលបានត្រៀមនឹងចូលរួមនៅកម្មវិធីដ៏ធំ និង ដំបូងគេបង្អស់នៅកម្ពុជាគឺ Pleng Music Awards 2022។ ចង់ដឹងថាស្រស់ស្អាតយ៉ាងណាមែនទេ?
កញ្ញា រឿន ណាត បានត្រៀនខ្លួនរួចរាល់ជាមួយឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ប្លែកភ្នែកជាមួយរ៉ូបបែបរោមសត្វ ពណ៌ស្រស់ឆើតតែម្តង ដោយសារគ្រាន់តែគ្រងលើខ្លួនកញ្ញាកាន់តែមានភាពជឿជាក់ និង កាន់តែមានទំនុកចិត្ត។ ដូចគ្នាជាមួយកញ្ញា រ៉េត សារីតា ដែរ ត្រឹមការសាករ៉ូបដំបូង គឺមានការពេញចិត្តជាមួយនឹងឈុតសម្លៀកបំពាក់នេះយ៉ាងខ្លាំង សម្រាប់ការដើរលើកម្រាលព្រំក្រហមរបស់ Pleng Music Awards 2022 ខាងមុខនេះ។
ដឹងតែស្រស់ស្អាត និង ប្លែកកប់សារីទៀតហើយ! ការច្នៃ និង ឌីហ្សាញជំហានដំបូងស្អាតយ៉ាងនេះទៅហើយ ទម្រាំតែហើយ ១០០ ភាគរយ តើស្អាតយ៉ាងណាទៅ? ចាំអ៊ុតមើលនៅថ្ងៃកម្មវិធី Pleng Music Awards 2022 ទាំងអស់គ្នាណា៎!
កម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ម៉ោង ៥ ល្ងាច តាមរយៈ Facebook Page: Pleng និង Smart Axiata! រង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៎!