MGI ជួយប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតនូវមន្ទីរពិសោធន៍ចល័តប្រកបដោយភាពច្នៃប្រឌិត ក្រោមការគាំទ្ររបស់ LSEA
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន MGI Tech Co., Ltd. (MGI) ដែលជាក្រុមហ៊ុនឈានមុខក្នុងពិភពលោក ខាងផ្នែកវេជ្ជសាស្រ្ត និង ច្នៃប្រឌិត បានកំពុងចូលរួមចំណែកក្នុងការគ្រប់គ្រង និង បង្ការជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលជំងឺរាតត្បាតនេះ នៅតែជាបញ្ហាប្រឈម នឹងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់។ MGI បានផ្តួចផ្តើមបង្កើតមន្ទីរពិសោធន៍កុងទីន័រ Champa LSEA ដែលជាមជ្ឈមណ្ឌលដៃគូសហការធ្វើតេស្តដំបូងគេក្នុងប្រទេសឡាវ ក្រោមការគាំទ្រពីសម្ព័ន្ធ Road Life Science Economy Alliance (LSEA) និង Sithandone Joint Development Co., Ltd. (STD) ដើម្បីជួយប្រទេសឡាវបង្កើនសមត្ថភាពក្នុងការធ្វើតេស្តរកមេរោគ Covid-19 និង រៀបចំសម្រាប់ការបើកជាបណ្តើរៗ នូវព្រំដែនរបស់ខ្លួនឡើងវិញនៅក្នុងឆ្នាំ ២០២២។ មន្ទីរពិសោធន៍ចល័តធ្វើឡើងពីកុងតឺន័រប្រកបដោយភាពច្នៃប្រឌិតនេះ ត្រូវបានបញ្ជូនទៅខេត្តចំប៉ាសាក់ កាលពីថ្ងៃទី ១៧ ខែមីនា នឹងបានដាក់ឲ្យប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យខេត្តចំប៉ាសាក់ ដែលជាដៃគូសហការរបស់ STD ក្នុងគម្រោង ១១ លានដុល្លារសហរដ្ឋអាមេរិក។
ក្រោមគម្រោងផែនការទេសចរណ៍តំបន់បៃតង រដ្ឋាភិបាលឡាវបានអនុញ្ញាតឱ្យបើកឡើងវិញមួយផ្នែកនៃព្រំដែន ដើម្បីស្វាគមន៍ភ្ញៀវ និង ដើម្បីជំរុញវិស័យទេសចរណ៍ ឲ្យមានភាពរស់រវើកឡើងវិញចាប់តាំងពីថ្ងៃទី ១ ខែមករា មកម្ល៉េះ ប៉ុន្តែដោយសារប្រទេសនេះកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តម្រូវការកែលម្អលើប្រព័ន្ធបង្ការ និង គ្រប់គ្រងការចម្លង នៅតែជាកត្តាចាំបាច់ជាងពេលណាៗទាំងអស់។
សាងសង់ក្នុងទូកុងតឺន័រប្រវែង ១២ ម៉ែត្រ ហើយអាចចល័តបាន មន្ទីរពិសោធន៍ Champa LSEA ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការធ្វើតេស្តទ្រង់ទ្រាយធំ នឹងបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ MGI ដែលអនុញ្ញាតិឱ្យមន្ត្រីបច្ចេកទេសខាងពិសោធអាចធ្វើតេស្តបានរហូតដល់ ៣០០០ សំណាកក្នុងមួយថ្ងៃ និង រហូតដល់ ៣០ ០០០ គំរូ ក្នុងមួយថ្ងៃ ប្រសិនបើ ១០ សំណាក ត្រូវបានលាយបញ្ចូលគ្នាក្នុងបំពង់តែមួយសម្រាប់ការធ្វើតេស្តជាបាច់ ជាលទ្ធផល គឺវាបានជួយបង្កើននូវប្រសិទ្ធភាព និង សមត្ថភាពនៃការធ្វើតេស្ត អាស៊ីតនុយក្លេអ៊ីករបស់ប្រទេសឡាវ។
មន្ទីរពិសោធន៍ដ៏ទំនើបនេះ អនុញ្ញាតឱ្យការពិសោធមានលក្ខណៈសាមញ្ញជាងមុន សម្រាប់នីតិវិធីដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម និង ចំណាយពេលច្រើន ដែលជាធម្មតាវាផ្តល់លទ្ធផលនៃការធ្វើតេស្តរោគវិនិច្ឆ័យតែម្តង ដោយសារតែវាត្រូវបានភ្ជាប់មកជាមួយនូវប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ពីរគឺ MGISP-960 និង MGISTP-7000 សម្រាប់ការរៀបចំគំរូ និង ការផ្ទេរគំរូរៀងៗខ្លួន កាត់បន្ថយតម្រូវការកម្លាំងពលកម្មមនុស្ស និង កាត់បន្ថយពេលវេលារង់ចាំលទ្ធផល និង ជួយសម្រួលខ្សែសង្វាក់ការងារទាំងមូល។
ជាមួយនឹងសារធាតុចម្រាញ់ សម្ភារប្រើប្រាស់ និង សម្ភារការពារ មន្ទីរពិសោធន៍ Biosafety Level 2 ត្រូវបានពង្រឹងបន្ថែមជាមួយនឹងប្រព័ន្ធខ្យល់ចេញចូលដ៏ទំនើប សម្រាប់ការផ្លាស់ ប្តូរខ្យល់ ការគ្រប់គ្រងសម្ពាធ និង ការសម្លាប់មេរោគ ព្រមទាំងមានបន្ទប់ដែលមានមុខងារសំខាន់ៗចំនួនបីបន្ថែមទៀតគឺ៖ បន្ទប់រៀបចំសារធាតុប្រតិកម្ម បន្ទប់រៀបចំសំណាក និង បន្ទប់មីក្រូទស្សន៍ (Amplification Room) ។
ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និង ល្អបំផុតរបស់ MGI មន្ទីរពិសោធន៍ចល័ត ត្រូវបានរចនាឡើងដើម្បីងាយស្រួលដឹកជញ្ជូន និង អាចដាក់ពង្រាយបានយ៉ាងឆាប់រហ័សនៅក្នុងពហុកីឡាដ្ឋាន និង ទីលានកីឡា មន្ទីរពេទ្យសហគមន៍ និង ស្រុក មន្ទីរសុខាភិបាល ឬ កន្លែងណាក៏ដោយដែលសមស្របក្នុងស្ថានភាពអាសន្ន ដែលតម្រូវឱ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ ដោយកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនសំណាក និង ពេលវេលាធ្វើដំណើររបស់អ្នកជំងឺក្នុងតំបន់ ដែលត្រូវការការធ្វើតេស្ត PCR យ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀត មន្ទីរពិសោធន៍ក៏អាចបម្រើជាស្ថានីយត្រួតពិនិត្យសម្រាប់ការបំប្លែងខ្លួននៃមេរោគ ធ្វើឱ្យវាក្លាយជាឧបករណ៍ដែលអាចប្រើប្រាស់បានក្នុងគ្រាដែលមិនធ្លាប់មានពីមុនមកសម្រាប់ការគ្រប់គ្រងជំងឺរាតត្បាត។
«ក្នុងនាមជាសាជីវកម្មសាកល មន្ទីរពិសោធន៍ចល័ត MGI មិនត្រឹមតែមាននៅក្នុងប្រទេសឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ជុំវិញពិភពលោកផងដែរ។ ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតមក MGI បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យសហគមន៍ និង រដ្ឋាភិបាលបង្កើនសមត្ថភាព និង ប្រសិទ្ធភាពធ្វើតេស្តរបស់ពួកគេ ដើម្បីអាចធានាបាននូវបរិយាកាសការងារដែលមានសុវត្ថិភាពជាងមុនសម្រាប់មន្ត្រីសុខាភិបាលជួរមុខ»។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Roy Tan នាយកគ្រប់គ្រងទូទៅនៃ MGI Asia Pacific។ ចាប់តាំងពីថ្ងៃដំបូងរហូតមកទល់បច្ចុប្បន្ននេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលកំពុងតែគំរាមកំហែងដល់សុខភាពសាធារណៈ ដែលពិភពលោកកំពុងប្រឈម MGI បានខិតខំស្វះស្វែងផ្តល់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មដល់ប្រទេសជាង ៧០ រួមមានទាំងប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម។
លោកវេជ្ជបណ្ឌិត Khamsing Keothongku នាយកមន្ទីរពេទ្យខេត្តចំប៉ាសាក់ មានប្រសាសន៍ថា ៖ «មន្ទីរពិសោធន៍ Champa LSEA ដែលមន្ទីរពេទ្យខេត្តចំប៉ាសាក់ និង STD ទើបទទួលបាន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ខេត្តចំប៉ាសាក់ និង ក្នុងតំបន់ជុំវិញ ក្នុងការបង្ការ និង គ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ។ មន្ទីរពិសោធន៍ដែលបំពាក់ដោយឧបករណ៍ទំនើបរបស់ MGI ក៏នឹងជួយកាត់បន្ថយកម្លាំងពលកម្មដែលត្រូវការផងដែរ នេះគឺជាគោលបំណងចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង សមត្ថភាពនៃការធ្វើតេស្ត កូវីដ-១៩»។
ក្រៅពីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មន្ទីរពិសោធន៍ Champa LSEA ក៏មានសមត្ថភាពក្នុងការក្លាយជាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលសាធារណៈរយៈពេលវែងសម្រាប់ប្រទេសឡាវ ហើយនឹងបន្តផ្តល់ប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋានផងដែរ។ សូមអរគុណចំពោះបច្ចេកវិទ្យា*ញែកហ្សែន លំដាប់ខ្ពស់របស់ MGI មន្ទីរពិសោធន៍ចល័តអាចដើរតួនាទីក្នុងការបង្ការ និង គ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ផ្សេងៗទៀត ដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម របេង ជាដើម ឬ ក្នុងការរកឃើញសញ្ញានៃការវិវត្តន៍ដំបូងនៃពិការភាពពីកំណើត ដុំសាច់ និង បញ្ហាសុខភាពផ្សេងៗទៀត ដែលកើតមានឡើងចំពោះមនុស្សគ្រប់រូប។
អំពី MGI
ក្រុមហ៊ុន MGI Tech Co., Ltd. (MGI) ជាបុត្រសម្ព័ន្ធរបស់ BGI Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក លើវិស័យវិទ្យាសាស្រ្តហ្សែននេទិន បានប្តេជ្ញាចិត្តក្នុងការផលិតឧបករណ៍ស្នូល និង បច្ចេកវិទ្យាដើម្បីដឹកនាំវិទ្យាសាស្ត្រជីវិតតាមរយៈការច្នៃប្រឌិតដ៏ឆ្លាតវៃ។ ដោយផ្អែកលើបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួន MGI បានផ្តោតលើការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ ការផលិត និង ការលក់ឧបករណ៍ញែកហ្សែន* សារធាតុប្រតិកម្មសម្រាប់ធ្វើតេស្ត* និង ផលិតផលដែលពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ កសិកម្ម គុណភាពឱសថ និង ការថែទាំសុខភាព។ បេសកកម្មរបស់ MGI គឺដើម្បីបង្កើត និង អភិវឌ្ឍនឧបករណ៍វិទ្យាសាស្ត្រ សម្រាប់ការថែទាំសុខភាពនាពេលអនាគត។ គិតត្រឹមខែធ្នូ ឆ្នាំ 2020 MGI មានវត្តមាននៅច្រើនជាង ៧០ ប្រទេស និង តំបន់ បំពេញតម្រូវការដល់អ្នកប្រើប្រាស់អន្តរជាតិជាង ១០០០ នាក់ និង ផ្តល់ការងារដល់អ្នកជំនាញជាង ១៧០០ នៅទូទាំងពិភពលោក ដែលក្នុងនោះ ៣៣% គឺជាបុគ្គលិក R&D ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ MGI ឬបណ្តាញ Twitter, LinkedIn ឬ YouTube ។
*លុះត្រាតែមានចែងផ្សេងក្រៅពីនេះ សារធាតុសម្រាប់ធ្វើតេស្ត និង សារធាតុផ្សំផ្សេងៗទៀត មិនមាននៅក្នុងប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក អេស្ប៉ាញ ចក្រភពអង់គ្លេស ហុងកុង ស៊ុយអែត បែលហ្ស៊ិក និង អ៊ីតាលីនោះទេ។
អំពី LSEA
Life Sciences Economy Alliance (LSEA) គឺជាសម្ព័ន្ធភាពពហុវិស័យតែមួយគត់ដែលបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត និង ច្នៃប្រឌិតបច្ចេកវិទ្យា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ការអភិវឌ្ឍឧស្សាហកម្មវិទ្យាសាស្ត្រជីវិត។ បេសកកម្មរបស់សម្ព័ន្ធគឺដើម្បីជំរុញសហគមន៍នៃអ្នកពាក់ព័ន្ធផ្នែកបច្ចេកវិទ្យាវេជ្ជសាស្រ្ត និង បង្កើតពិភពលោកឱ្យកាន់តែប្រសើរឡើងតាមរយៈវេទិកា និង កម្មវិធីផ្សេងៗ។ មន្ទីរពិសោធន៍ Champa LSEA នៅប្រទេសឡាវ ដែលសាងសង់ដោយសមាជិក LSEA នឹងក្លាយជាឧទាហរណ៍មួយ ហើយនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព Precision Medicine របស់ប្រទេសឡាវ។ ទន្ទឹមនឹងនេះ LSEA ក៏ផ្តល់នូវប្រព័ន្ធមន្ទីរពិសោធន៍ស្តង់ដារ ហើយក៏ជាប្រតិបត្តិករដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីក។ LSEA នឹងបន្តកសាងសហគមន៍ជោគវាសនារួមគ្នាជាមួយសមាជិករបស់យើងនៅតាមតំបន់ «Belt and Road» តាមរយៈនៃការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ។
អំពី STD
កោះបួនពាន់ ដែលជាតំបន់ថ្មីនៅក្នុងខេត្តចំប៉ាសាក់ ជាគម្រោងវិនិយោគបរទេសដ៏ធំបំផុតមួយនៅក្នុងប្រទេសឡាវ គោលដៅគឺបង្កើតជាទីក្រុងបៃតង និង ទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុនអភិវឌ្ឍន៍ Sithandone Joint Development Co., Ltd. (STD) មានបំណងកសាងឲ្យទៅជាទីប្រជុំជន រមណីយដ្ឋាន និង កន្លែងកម្សាន្ត ដើម្បីទាក់ទាញទេសចរមកពីជុំវិញពិភពលោក។ ការអភិវឌ្ឍន៍នេះ រួមមានមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតពាណិជ្ជកម្មអាស៊ី មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម ក៏ដូចជារោងចក្រកែច្នៃ អគារផ្សេងៗ នឹងសេវាកម្មទេសចរណ៍ជាដើម។ STD គ្រោងនឹងវិនិយោគជាង ៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ២,៣ លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ និង ១៥ លាននាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៥០។ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងស្រុក ខុង នឹងកោះនានា ក្នុងទន្លេមេគង្គភាគខាងត្បូងនៃប្រទេសឡាវ គ្របដណ្តប់លើផ្ទៃដីជាង ៩,៨៤៦ ហិកតា៕