ប្រេងខ្យល់ ក្វានលុង (KWAN LOONG) បំបាត់អាការគ្រិចថ្លោះដៃជើង យ៉ាងពូកែស័ក្តិសិទ្ធិ មាន ៣ ជម្រើស
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនថាស្ថិតក្នុងវ័យណានោះទេ បើសិនលោកអ្នកធ្វើសកម្មភាពណាមួយមិនទំនងនឹងភ្លាត់ ដូចជា ដេក ដើរ ឈរ អង្គុយ ងើប ឬ ដួលនោះ គឺអាចបណ្តាលឱ្យលោកអ្នកជួបបញ្ហាគ្រិចថ្លោះដៃជើង ឬ ចំណុចណាមួយនៃរាងកាយមួយរំពេច ដែលបញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យលោកអ្នកឈឺចាប់នោះទេ ថែមទាំងធ្វើឱ្យខាតពេលវេលាទៀតផង។ ប្រសិនបើលោកអ្នកជួបបញ្ហាទាំងនេះ សូមកុំព្រួយបារម្ភទៀតអី ព្រោះ ប្រេងខ្យល់ ក្វានលុង (KWAN LOONG) អាចជួយសម្រួលលោកអ្នកបានយ៉ាងមានប្រសិទ្ធភាព។
ក្វានលុង (KWAN LOONG) គឺជាប្រេងខ្យល់ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ និង សម្រួលអាការគ្រិចថ្លោះដៃជើងបានយ៉ាងមានប្រសិទ្ធភាព ហើយត្រូវបាននាំចូលដោយក្រុមហ៊ុន DKSH (Cambodia) Ltd. តាំងពីឆ្នាំ ២០០៨ និង មានឈ្មោះល្បីល្បាញជាង ៧០ ឆ្នាំមកហើយថាជាផលិតផលគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី។ ប្រេងខ្យល់ ក្វានលុង មានការទទួលស្គាល់ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ជាពិសេសគឺពីសំណាក់អ្នកម្តាយគ្រប់រូប បានប្រើប្រាស់ប្រកបដោយទំនុកចិត្ត និង ឃើញប្រសិទ្ធភាពត្រឹមរយៈពេលខ្លី។
ប្រេងខ្យល់ ក្វានលុង ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមជាច្រើនប្រភេទ ដូចជា Camphor 1.0 g, Menthol 0.3 g, Mentha oil 0.6 g, Eucalyptus oil 0.5 g និង Capsicum Extract 0.2g មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលបញ្ហាគ្រិចថ្លោះដៃជើង និង អាការឈឺចាប់មួយចំនួនទៀតដូចជា ឈឺក្បាល វិលមុខ តឹងច្រមុះពេលផ្តាសាយ ចុកឆ្អល់ពោះ ធីងធោង ពុលឡាន ជាំ សត្វល្អិតទិច ខាំ កន្ទួល រមាស់ ឱ្យវិលមកសភាពប្រសើរឡើងវិញត្រឹមពេលដ៏ខ្លី ហើយមាន ៣ ទំហំសម្រាប់ជ្រើសរើស គឺចំណុះ ៣ មីលីលីត្រ ២៨ មីលីលីត្រ និង ៥៧ មីលីលីត្រ ។
**អំពីរបៀបប្រើលើមនុស្សពេញវ័យ និង មនុស្សចាស់
-ចាក់ប្រេងខ្យល់ ក្វានលុង (KWAN LOONG) ២-៣ តំណក់នៅលើចុងម្រាមដៃ
-លុញថ្នមៗនៅកន្លែងដែលមានអាការឈឺចាប់ គ្រិចថ្លោះ
-លុញថ្នមៗលើសៀតផ្កាសម្រាប់បំបាត់អាការឈឺក្បាល និង វិលមុខ
-សូមលាបត្រង់កន្ទួលរមាស់ដោយសារសត្វល្អិតទិច ឬ ខាំ
**អំពីរបៀបប្រើលើកុមារ ឬ ទារក
-ងូតទឹកឱ្យកូនៗជាមួយនឹងទឹកស្អាត រួចជូតខ្លួនឱ្យស្ងួត
-ចាក់ប្រេងខ្យល់ក្វានលុង (KWAN LOONG) បរិមាណល្មមលើបាតដៃ
-ម៉ាស្សាឈ្លីថ្មមៗ លើពោះកុមារ ឬ ទារកសម្រាប់បំបាត់រាល់បញ្ហា ហើមពោះ ផ្ដាសាយ តឹងច្រមុះ ជួយឱ្យគេងស្កប់ស្កល់
-សូមលាបត្រង់កន្លែងកន្ទួលរមាស់ដោយសារសត្វល្អិតទិច ឬ ខាំ
ចំណាំ៖ សម្រាប់ការប្រើប្រាស់លើកុមារ ឬ ទារក សូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុនពេលប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា ប្រេងខ្យល់ ក្វានលុង (KWAN LOONG) មានវត្តមាននៅលើទីផ្សារកម្ពុជា អស់រយៈពេលប្រមាណជាង ១៤ ឆ្នាំមកហើយ ជាមួយនឹងការគាំទ្រខ្ពស់ពីសំណាក់អតិថិជនទូទៅ ជាពិសេសគឺអ្នកម្តាយជំនាន់ថ្មី។ លោកអ្នកក៏អាចរកជាវប្រេងខ្យល់ ក្វានលុង បាននៅតាមបណ្តាទីតាំងដែលនៅជិតលោកអ្នកបំផុត ដូចជា ឱសថស្ថាន ផ្សារទំនើប ម៉ាត និង ហាងលក់គ្រឿងទេស។
លោកអ្នកក៏អាចបញ្ជាទិញតាមអនឡាញបានតាមរយៈលីង ៖ https://web.bloc.asia/shop-ecommerce/2886 ឬ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៨៧ ៨៨៤ ៩៤០។
សម្រាប់ព័ត៌មានលម្អិតពីប្រេងខ្យល់ ក្វាន់លុង សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេក KWAN LOONG Cambodia៕