ផលិតផល ក្វានលុង ពិតគឺមានអក្សរ «KWAN LOONG» នៅលើសំបកដប
ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះ គឺមានរយៈ ១៤ ឆ្នាំមកហើយ ដែលប្រេងខ្យល់ ក្វានលុង (KWAN LOONG) បាន និង កំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការគាំទ្រ ការសរសើរពីគុណភាព និង ការប្រើប្រាស់ដោយមានទំនុកចិត្តពីអតិថិជន ជាពិសេសគឺពីអ្នកម្តាយជំនាន់ថ្មីតែម្តង។
ប្រេងខ្យល់ ក្វានលុង (KWAN LOONG) គឺជាផលិតផលដែលមានគុណភាពខ្ពស់ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលដល់លោកអ្នកដែលកំពុងមានបញ្ហា ឬ អាការឈឺចាប់ដូចជា ឈឺក្បាល វិលមុខ តឹងច្រមុះពេលផ្តាសាយ ចុកឆ្អល់ពោះ ធីងធោង ពុលឡាន គ្រិចថ្លោះដៃជើង ជាំ សត្វល្អិតទិច ខាំ កន្ទួល រមាស់ ឱ្យវិលមកសភាពប្រសើរឡើងវិញបានយ៉ាងមានប្រសិទ្ធភាព និង ឆាប់រហ័ស។
យ៉ាងណាមិញ ខណៈពេលដែលប្រេងខ្យល់ ក្វានលុង កំពុងទទួលបានការគាំទ្រខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ គេបានកត់សម្គាល់ឃើញថា មានផលិតផលក្លែងក្លាយមួយចំនួនបានលេចវត្តមានចរាចរណ៍លើទីផ្សារដូចគ្នា ដែលធ្វើឱ្យអតិថិជន ពិសេសអ្នកម្តាយគ្រប់រូប ពិបាកបែងចែករវាងផលិតផលពិត និង ផលិតផលក្លែងក្លាយ។ ជាការពិតណាស់ ដើម្បីទទួលបានផលិតផលប្រេងខ្យល់ ក្វានលុង ពិតប្រាកដ សូមពិនិត្យឱ្យបានច្បាស់ជាមុនសិន ព្រោះផលិតផលប្រេងខ្យល់ ក្វានលុង ពិតប្រាកដគឺមានអក្សរ «KWAN LOONG» ជាសញ្ញាសម្គាល់នៅលើសំបកដប។
គួរឱ្យដឹងដែរថា ផលិតផលប្រេងខ្យល់ ក្វានលុង គឺមានឈ្មោះល្បីល្បាញជាង ៧០ ឆ្នាំមកហើយ ដោយបានចែកចាយលើបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក និង នាំចូលមកកាន់កម្ពុជាដោយក្រុមហ៊ុន DKSH (Cambodia) Ltd.។ ប្រេងខ្យល់ ក្វានលុង ផលិតឡើងដោយវត្ថុធាតុដើមជាច្រើនប្រភេទ ដូចជា Camphor 1.0 g, Menthol 0.3 g, Mentha oil 0.6 g, Eucalyptus oil 0.5 g និង Capsicum Extract 0.2g។ ហើយមាន ៣ ទំហំសម្រាប់លោកអ្នកជ្រើសរើស ក្នុងនោះមាន ចំណុះ ៣ មីលីលីត្រ ២៨ មីលីលីត្រ និង ៥៧ មីលីលីត្រ។
សម្រាប់ព័ត៌មានបន្ថែមពីប្រេងខ្យល់ ក្វានលុង សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ KWAN LOONG Cambodia ឬ ទំនាក់ទំនងជាវលក់ដុំ និង រាយ តាមទូរស័ព្ទលេខ ៖ ០៨៧ ៨៨៤ ៩៤០៕