អីនែ៎ក…! ស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី និង កំពូលថេប្លេត Galaxy Tab S8 ស៊េរី ប្រចាំឆ្នាំ 2022 បានដាក់លក់ផ្លូវការព្រមគ្នាក្នុងប្រទេសកម្ពុជាហើយ
លើកនេះ…លេងដាក់លក់ផ្លូវការព្រមៗគ្នាអ៊ីចឹងម៉ង…!
(ភ្នំពេញ) ថ្ងៃទី ០៤ ខែមីនា ២០២២ ៖ ពេលវេលាដែលអតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងបំផុតនោះបានមកដល់ហើយ! មិនឱ្យរង់ចាំយូរ…ដាក់លក់ផ្លូវការជាឈុតធំតែម្តង…ទាំងស្មាតហ្វូនដ៏ល្អឯក និង កំពូលថេប្លេតប្រចាំឆ្នាំ 2022។
ក្រុមហ៊ុន សាមសុង បានដាក់លក់ផ្លូវការនូវស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី ដែលបំពាក់មកជាមួយនឹង ៖ ប៊ិកវេទមន្ត S-Pen (សម្រាប់តែ Galaxy S22 Ultra), កំពូលថាមពលថ្មអាចប្រើបានទៅដល់ 2 ថ្ងៃ, កំពូលបន្ទះឈីបជំនាន់ចុងក្រោយមានល្បឿនលឿនបំផុត (Snapdragon 8 Gen1) និង បច្ចេកវិទ្យា (Nightography) កំពូលអ្នកជំនាញថតភ្លឺច្បាស់ខ្លាំង ដាច់ល្អនៅពេលរាត្រី ក៏ដូចជាកម្មវិធីប្រូម៉ូសិនអស្ចារ្យ និង ថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតប្រចាំឆ្នាំ 2022 ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។
ចាប់ពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2022 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2022 អតិថិជន សាមសុង ទាំងអស់ទូទាំងប្រទេសគ្រាន់តែទិញស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra, Galaxy S22+ ឬ Galaxy S22 នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសដូចជា៖
* បង់រំលស់គ្មានការប្រាក់ (ការប្រាក់ 0%) រយៈពេល 9 ខែ ជាមួយនឹង Aeon
* ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងចំនួន 52 សប្តាហ៍! (ចាប់ពីថ្ងៃ 4 ដល់ 31 ខែមីនា)
ដោយឡែក សម្រាប់អតិថិជនដែលនិយម និង កំពុងត្រូវការកំពូលថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតបំពាក់បច្ចេកវិទ្យាទើបចុងក្រោយបំផុតប្រចាំឆ្នាំ 2022 ក៏អាចរកទិញបានតាមបណ្តាហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលនៅជិតលោកអ្នកទាំងអស់ទូទាំងប្រទេសបានផងដែរ។
អ៊ែមណាស់…! ឡូយណាស់…! នៅចាំអីទៀត…សូមប្រញាប់រួសរាន់ឡើង…ព្រោះកម្មវិធីប្រូម៉ូសិនមានកំណត់…! បើចង់ទិញ ឬ ចង់ភ្លក់នូវកំពូលបទពិសោធនៃកំពូលបច្ចេកវិទ្យាថ្មីទំនើបអស្ចារ្យជំនាន់ចុងក្រោយបំផុតប្រចាំឆ្នាំ 2022…គឺទិញពេលឥឡូវនេះតែម្តងទៅ…!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ ៖ 1800-20 32 32។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត