ឆ្នាំ ២០២២ ASUS បញ្ចេញផលិតផលថ្មី សុទ្ធតែបំពាក់អេក្រង់ OLED ទំនើបបំផុត
ភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ ៖ ក្នុងថ្ងៃនេះក្រុមហ៊ុន ASUS បានប្រារព្ធពិធីសម្ភោធផលិតផលឆ្នាំ ២០២២ ជាផ្លូវការ ដែលក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ទៅដោយអេក្រង់ OLED ឱ្យសមស្របទៅតាមយុគសម័យកាលបច្ចេកវិទ្យា។ យើងឃើញថាម៉ូដែលទាំងនោះមានរហូតដល់ទៅ ៤ ប្រភេទធំៗរួមមាន ៖ ស៊េរី ProArt Studiobook សម្រាប់ Content Creator កម្រិតខ្ពស់ ស៊េរី Vivobook Pro សម្រាប់អ្នកចាប់ផ្តើមការងារ Creator ដំបូង ស៊េរី Zenbook ថ្មីសម្រាប់អ្នកប្រើប្រាស់ទូទៅ និង ជាចុងក្រោយនោះគឺ Tablet 2-1 ដែលមានឈ្មោះថា Vivobook 13 Slate OLED។ មិនតែប៉ុណ្ណោះយើងឃើញថា មានវត្តមានលោក Reanthort ដែលជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ASUS លោក John Sey ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងកញ្ញា MAM Lisa ដែលជាសិល្បករគំនូរដ៏ល្បីបានចូលរួមកម្មវិធីផងដែរ។
ស៊េរី ProArt
ProArt គឺជាម៉ាកយីហោមួយរបស់ ASUS ដែលត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់អ្នកជំនាញផ្នែកច្នៃប្រឌិតដូចជាអ្នកឌីស្ស៉ាញកម្រិតធ្ងន់ អ្នកគូរគំនូរជីវចល អ្នកបង្កើតខ្សែភាពយន្តខ្នាតធំ ជាដើម ដែលពួកគាត់តំរូវឱ្យប្រើ Software ទំហំធំៗជាច្រើន រួមជាមួយអេក្រង់ដែលដាច់ខាតត្រូវតែបង្ហាញពណ៌បានច្បាស់បំផុត។ ឆ្នាំនេះ ASUS បានបញ្ចេញនូវម៉ូដែល ProArt ចំនួន ២ ស៊េរី រួមមាន ៖
– Studiobook Pro 16 OLED (W7600H3A) : ត្រូវបានបំពាក់ដោយ CPU Intel Xeon W-11955M មានក្រាហ្វិចកាត Nvidia Quadro RTX A3000 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 11 PRO ដែលមានតម្លៃ USD4299 សម្រាប់ទីផ្សារកម្ពុជា។
– Studiobook 16 OLED (H7600HM) : ត្រូវបានបំពាក់ដោយ Intel Corei9-11900H មានក្រាហ្វិចកាត NVidia RTX3060 រ៉េម 64Gb អង្គផ្ទុកទិន្នន័យ 4Tb អេក្រង់ OLED 4K ដែលមាន Ratio 16:10 ធំទូលាយ រួមផ្សំជាមួយ Window License 10 PRO ដែលមានតម្លៃ USD4299 សម្រាប់ទីផ្សារកម្ពុជា។
ចំណុចពិសេសរបស់ម៉ូដែលទាំង ២ នេះ ក្រៅពី Specs សម្រាប់ Creator យើងចាប់អារម្មណ៍ឃើញថា ការឌីស្ស៉ាញរបស់វាក៏មានភាពច្នៃប្រឌិតខ្ពស់ដែលស័ក្តិសមបំផុតសម្រាប់ Creator។ ក្នុងនោះរួមមាន ASUS Dial ដែលជាគ្រាប់ចុចមូលសម្រាប់បង្វិល កែប្រែពណ៌ ពន្លឺ បានយ៉ាងងាយស្រួល និង សុក្រឹតបំផុត និង មានមុខងារជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់។ រីឯ Touchpad មានទំហំធំទូលាយ អាចប្រើជាមួយប៊ិចអេឡិចត្រូនិច និង មានគ្រាប់ចុចចំនួន ៣ ដែលគ្រាប់កណ្តាលគឺសម្រាប់ចាប់បង្វិលប្លង់ 3D ផងដែរ។
ស៊េរី Vivobook Pro
Vivobook Pro ត្រូវបានបង្កើតឡើងសម្រាប់អ្នកចាប់ផ្តើមអាជីពជា Creator ដំបូងដើម្បីឱ្យការងាររបស់ពួកគាត់ប្រកបដោយរលូន និង ទទួលបានអេក្រង់ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែក។ ASUSបានបញ្ចេញលេខកូដចំនួន ២ សម្រាប់ Vivobook Pro នេះ ៖
– Vivobook Pro 16X OLED (N7600PC និង M7600QC) : ដែល N7600PC ត្រូវបានបំពាក់ដោយ CPU Intel Core i7-11370H រ៉េម 16GB អង្គចងចាំ 512Gb SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1399 និង M7600QC ត្រូវបានបំពាក់ដោយ CPU AMD R7-5800H រ៉េម 8GB អង្គចងចាំ 512GB SSD ក្រាហ្វិចកាត Nvidia 3050 កញ្ចក់ 4K OLED ដែលមានតម្លៃ USD1299។
សេរី Zenbook
ASUS បានបញ្ចេញម៉ូដែល ២ សម្រាប់ត្រកូល Zenbook នោះគឺ ៖ Zenbook 14X OLED ដែលមានអេក្រង់ទី ២ និង Zenbook 14 Flip OLED ដែលមាន Numpad លើ Touchpad ព្រមទាំងអាចបត់បាន ៣៦០ដឺក្រេ។ ម៉ូដែលទាំង ២ នេះ ត្រូវបានបំពាក់ទៅដោយ CPU Intel Corei7 ជំនាន់ទី ១១ និង មានទំហំអេក្រង់ OLED 2.8K TouchScreen។ វាមានរាងស្តើងបំផុត ស្រាលបំផុត និងមានកម្លាំងខ្លាំង ដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែង ជាមួយសមត្ថភាពដែលបំពេញតម្រូវការការងារបានជាច្រើន។ Zenbook 14X OLED ដែលមានលេខកូដ UX5400EA មានតម្លៃត្រឹមតែ USD1299។ រីឯ Zenbook 14 Flip OLED ដែលមានលេខកូដ UP5401EA មានតម្លៃត្រឹមតែ USD1349 តែប៉ុណ្ណោះ។
ស៊េរី Vivobook 13 Slate OLED
ម៉ូដែលចុងក្រោយដែល ASUS បានបញ្ចេញនោះគឺ Vivobook 13 Slate OLED ដែលនេះគឺជាកុំព្យូទ័រ 2 in 1 ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបាន ដោយលោកអ្នកអាចប្រើវាជាកុំព្យូទ័រផង ជាទូរទស្សន៍ OLED ដើម្បីបំពេញការកម្សាន្តដ៏មានគុណភាពផង និង អាចប្រើវាជា Tablet ផង។ ជាមួយអេក្រង់ OLED ដែលមានទំហំ 13.3 អ៊ីញ FHD នោះ លោកអ្នកអាចបំពេញការងារទូទៅផង ការកម្សាន្តផង និង ការស្រាវជ្រាវផងដែរ។ វាបំពាក់ទៅដោយ CPU Pentium រ៉េម 8GB អង្គផ្ទុកទិន្នន័យទំហំ 256GB និង មានរបស់ផ្គុំ ១ ឈុតមកជាមួយទៀតរួមមាន ៖ ប៊ិច ASUS ជើងទម្រ Keyboard និង សម្បកស្រោមកុំព្យូទ័រថែមទៀតផង៕