ចង់ទិញប្រេងខ្យល់ ក្វានលុង អ្នកម្តាយគ្រប់រូបអាចរកបាននៅទីតាំងងាយៗទាំងអស់នេះ
បច្ចុប្បន្ននេះ មានផលិតផលប្រេងខ្យល់ជាច្រើនម៉ាក បាន និង កំពុងចរាចរក្នុងទីផ្សារប្រទេសកម្ពុជា តែយ៉ាងណាថ្ងៃនេះ យើងសុំណែនាំនូវផលិតផលប្រេងខ្យល់ដ៏ល្បីល្បាញមួយ ដែលជាផលិតផលគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី នោះគឺប្រេងខ្យល់ ក្វានលុង KWAN LOONG ។ ប្រេងខ្យល់ក្វានលុង KWAN LOONGបានផលិតឡើង និង មានកេរ្តិ៍ឈ្មោះល្បីជាង ៧០ ឆ្នាំមកហើយ និង បានចែកចាយក្នុងប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
ផលិតផលបេ្រងខ្យល់ ក្វាន់លុង KWAN LOONG ត្រូវបាននាំចូល និង ចែកចាយនៅក្នុងទីផ្សារកម្ពុជា ដោយក្រុមហ៊ុន DKSH (Cambodia) Ltd. តាំងពីឆ្នាំ ២០០៨ រហូតមកដល់ឆ្នាំ ២០២២ នេះ គឺមានរយៈ ១៤ ឆ្នាំមកហើយ ។
ចំណុចពិសេសនៃផលិតផលប្រេងខ្យល់ ក្វានលុង KWAN LOONG គឺត្រូវបានគេផលិតឡើងដោយវត្ថុធាតុដើមជាច្រើនមុខ ដូចជា Camphor 1.0 g, Menthol 0.3 g, Mentha oil 0.6 g, Eucalyptus oil 0.5 g និង Capsicum Extract 0.2g ដែលវាអាចជួយសម្រួលឱ្យលោកអ្នក ជាពិសេសអ្នកម្តាយគ្រប់រូបដែលកំពុងមានបញ្ហា ឬ អាការឈឺចាប់ ដូចជា វិលមុខ ឈឺក្បាល តឹងច្រមុះពេលផ្តាសាយ ចុកឆ្អល់ពោះ ធីងធោង ពុលឡាន គ្រិចថ្លោះដៃជើង ជាំ សត្វល្អិតទិច ខាំ កន្ទួល រមាស់ ឱ្យវិលមកសភាពប្រសើរឡើងវិញត្រឹមពេលដ៏ខ្លី និង មានទំនុកចិត្តខ្ពស់។
ដើម្បីជាវផលិតផលប្រេងខ្យល់ ក្វានលុង KWAN LOONG ដុំ និង រាយ លោកអ្នកអាចអញ្ជើញទៅកាន់ទីតាំងដែលនៅជិតលោកអ្នកបំផុត ដូចជា៖
១-ឱសថស្ថាន
២-ម៉ាត
៣-ហាងលក់គ្រឿងទេស
៤-ផ្សារទំនើប ក្នុងប្រទេសកម្ពុជា
កាន់តែពិសេស និង ងាយស្រួលជាងនេះទៅទៀតនោះ លោកអ្នកក៏អាចបញ្ជាទិញតាមអនឡាញបានផងដែរតាមរយៈលីង ៖ https://web.bloc.asia/shop-ecommerce/2886 ឬ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៨៧ ៨៨៤ ៩៤០។
សម្រាប់ព័ត៌មានលម្អិតពីប្រេងខ្យល់ ក្វានលុង KWAN LOONG សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេក KWAN LOONG Cambodia។
គួរបញ្ជាក់ផងដែរថា ប្រេងខ្យល់ ក្វាន់លុង KWAN LOONG គឺមានតែមួយប្រភេទប៉ុណ្ណោះ និង មាន ៣ ចំណុះផ្សេងគ្នា គឺចំណុះ ៣ មិល្លីលីត្រ ២៨ មិល្លីលីត្រ និង ៥៧ មិល្លីលីត្រ ហើយផលិតផលប្រេងខ្យល់ក្វានលុង KWAN LOONG ដែលពិតប្រាកដ គឺមានអក្សរ «Kwan Loong» នៅលើសំបកដប៕