ប្រេងខ្យល់ ក្វានលុង គុណភាពលេខ ១ ពីប្រទេសសិង្ហបុរី ទទួលបានការគាំទ្រខ្លាំងបំផុត ក្នុងទីផ្សារប្រទេសកម្ពុជា
ក្នុងនាមជាផលិតផលមួយល្បីឈ្មោះ ប្រេងខ្យល់ ក្វានលុង (KWAN LOONG) ដែលផលិតមកអស់រយៈពេលជាង ៧០ ឆ្នាំមកហើយនោះ បានបង្ហាញវត្តមានចូលមកកាន់ទីផ្សារកម្ពុជា និង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ដោយគិតមកដល់ឆ្នាំ ២០២២ នេះ គឺមានរយៈពេល ១៤ ឆ្នាំមកហើយ បើគិតតាំងពីឆ្នាំ ២០០៨ នៃការឈានជើងចូលទីផ្សារកម្ពុជាដំបូង។ មិនតែប៉ុណ្ណោះ ប្រេងខ្យល់ ក្វានលុង (KWAN LOONG) ក៏ជាម៉ាកផលិតផល ដែលមានគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី ព្រមទាំងត្រូវបានទទួលស្គាល់ដោយអ្នកម្ដាយនៅលើពិភពលោកគ្រប់ជំនាន់ថា ជាផលិតផលដែលមានគុណភាពខ្ពស់។
ប្រេងខ្យល់ ក្វានលុង (KWAN LOONG) ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន DKSH (Cambodia) Ltd.។ អ្វីដែលពិសេសបំផុតសម្រាប់ផលិតផលប្រេងខ្យល់នេះគឺ ក្វាន់លុង (KWAN LOONG) ត្រូវបានផលិតឡើងដោយមានការផ្សំបញ្ចូលគ្នានូវវត្ថុធាតុដើមល្អជាច្រើនមុខ ដូចជា Camphor 1.0 g, Menthol 0.3 g, Mentha oil 0.6 g, Eucalyptus oil 0.5 g និង Capsicum Extract 0.2g ដោយអាចជួយសម្រួលឱ្យលោកអ្នក ដែលមានបញ្ហា ឬ អាការឈឺចាប់ ដូចជា វិលមុខ ឈឺក្បាល តឹងច្រមុះពេលផ្តាសាយ ចុកឆ្អល់ពោះ ធីងធោង ពុលឡាន គ្រិច ថ្លោះដៃជើង ជាំ សត្វល្អិតទិច ខាំ កន្ទួល រមាស់ ជាដើមនោះ នឹងធ្វើឱ្យវិលមកសភាពប្រសើរឡើងវិញត្រឹមពេលដ៏ខ្លី និង មានទំនុកចិត្តខ្ពស់នៅពេលបានប្រើប្រាស់រួច។ មិនតែប៉ុណ្ណោះ ប្រេងខ្យល់ ក្វានលុង (KWAN LOONG) ពោរពេញដោយក្ដីស្រឡាញ់ចំពោះបុត្រធីតារបស់លោកអ្នក ជាមួយនឹងគុណភាព ព្រមទាំងប្រសិទ្ធិភាពខ្ពស់ សម្រាប់ជួយឱ្យគេងលក់ស្កប់ស្កល់ពេញមួយយប់ បំបាត់រាល់បញ្ហា ហើមពោះ ផ្ដាសាយ តឹងច្រមុះ និង សត្វល្អិតទិច ឬខាំ។
ប្រេងខ្យល់ ក្វានលុង (KWAN LOONG) មានតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែបែកចែកជា ៣ ចំណុះផ្សេងគ្នាសម្រាប់លោកអ្នក ក៏ដូចជាអ្នកម្តាយគ្រប់រូប ដើម្បីងាយស្រួលក្នុងការជ្រើសរើសយកទៅប្រើប្រាស់ ដោយមានចំណុះ ៣ មិល្លីលីត្រ ២៨ មិល្លីលីត្រ និង៥៧ មិល្លីលីត្រ ។
អំពីរបៀបប្រើលើមនុស្សពេញវ័យ និង មនុស្សចាស់
-ចាក់ប្រេងខ្យល់ ២-៣ តំណក់នៅលើចុងម្រាមដៃ
-លុញថ្នមៗនៅកន្លែងដែលមានអាការឈឺចាប់
-លុញថ្នមៗលើសៀតផ្កា សម្រាប់បំបាត់អាការឈឺក្បាល និង វិលមុខ
-សូមលាបត្រង់កន្ទួលរមាស់ដោយសារសត្វល្អិតទិច ឬ ខាំ
អំពីរបៀបប្រើលើកុមារ ឬ ទារក
-ងូតទឹកឱ្យកូនៗជាមួយនឹងទឹកស្អាត រួចជូតខ្លួនឱ្យស្ងួត
-ចាក់ប្រេងខ្យល់ក្វាន់លុង បរិមាណល្មមលើបាតដៃ
-ម៉ាស្សាឈ្លីថ្មមៗ លើពោះកុមារ ឬ ទារកសម្រាប់បំបាត់រាល់បញ្ហា ហើមពោះ ផ្ដាសាយ តឹងច្រមុះ ជួយឱ្យគេងស្កប់ស្កល់
-សូមលាបត្រង់កន្ទួលរមាស់ដោយសារសត្វល្អិតទិច ឬ ខាំ
សូមកត់ចំណាំ៖ សម្រាប់ការប្រើប្រាស់លើកុមារ ឬ ទារក សូមពិភាក្សាជាមួយគ្រូពេទ្យជាមុន មុនពេលប្រើប្រាស់
ដើម្បីទទួលបានព័ត៌មានបន្ថែមពីប្រេងខ្យល់ ក្វាន់លុង (KWAN LOONG) កាន់តែច្បាស់ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ KWAN LOONG Cambodia។
ផលិតផលប្រេងខ្យល់ក្វានលុង (KWAN LOONG) ដែលពិតប្រាកដ គឺមានអក្សរ «KWAN LOONG» នៅលើសំបកដប៕