ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី បានទិញរថយន្តថ្មី MG ZS ជាច្រើនគ្រឿង ដើម្បីឆ្លើយតបនឹងតម្រូវការ និង នាំយកស្រាបៀរដ៏ឈ្ងុយឆ្ងាញ់ របស់ស្រាបៀរវឌ្ឍនៈ និង ស្រាបៀរគ្រុឌ ជូនដល់អតិថិជនឱ្យកាន់តែទូលំទូលាយជាងមុន
Vattanac Brewery គឺជាក្រុមហ៊ុនដែលកាន់គម្រោងដែលមានតម្លៃ ១៤០ លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាល និង ក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០។ បន្ទាប់ពីបានបណ្តាក់ទុនប្រមាណជាង ១៤០ លានដុល្លារអាមេរិកមក ក្រុមហ៊ុន Vattanac Group ដែលមានអាជីវកម្មចម្រុះរួមទាំងការវិនិយោគលើវិស័យ អចលនទ្រព្យ, សួនឧស្សាហកម្ម, ធនាគារ, ភេស្ផជៈ និង អាហារ, ទីលានវាយកូនហ្គោល, សណ្ឋាគារ និង បដិសណ្ឋារកិច្ច, គ្រឿងសំណង់ និង ការអប់រំ -ល-។
ថ្មីៗនេះ ពួកគេបានប្រារព្ធ «ពិធីផលិតស្រាបៀរលើកដំបូង The first brewing ceremony» ដើម្បីបង្ហាញពីការចាប់ផ្តើមការផលិតស្រាបៀរលើដំបូងរបស់ Vattanac Brewery នៅអគារវឌ្ឍនៈកាប់ពីថល ក្នុងទីក្រុងភ្នំពេញ។ Vattanac Brewery គឺកំពុងជំរុញស្តង់ដារភាពនៃឧស្សាហកម្មស្រាបៀរ និង ភេសជ្ជៈក្នុងប្រទេសកម្ពុជា ឱ្យកាន់តែឈានមុខជាមួយនឹង ស្រាបៀរវឌ្ឍនៈ និង ស្រាបៀរគ្រុឌ។ ពួកគេកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយមិនភ្លេចជាមួយស្រាបៀរវឌ្ឍនៈ និង ស្រាបៀរគ្រុឌគ្រប់ពេលជួបជុំគ្រួសារ មិត្តភក្តិ និង បងប្អូនគ្រប់កម្មវិធីរីករាយ។
ដើម្បីបំពេញតម្រូវការ និង ការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនស្រាបៀរវឌ្ឍនៈបានទិញរថយន្ត MG ZS ស៊េរីថ្មីប្រមាណជាង ៨០ គ្រឿងពីក្រុមហ៊ុន MG Cambodia ដើម្បីសម្រួលឲ្យក្រុមការងារអាចធ្វើដំណើរបានសុវត្ថិភាព និង នាំយកស្រាបៀរវឌ្ឍនៈ និង ស្រាបៀរគ្រុឌដ៏ឈ្ងុយឆ្ងាញ់ជូនអតិថិជនរបស់ពួកគេបានទាន់ពេលវេលា។ ខណៈពេលដែលរថយន្ត MG ZS គឺជារថយន្តដែលកំពុងមានការពេញនិយមជាខ្លាំងនៅកម្ពុជា ជាមួយនឹងការវិវត្តន៍ខ្លួននៃការរចនាបែបថ្មីដ៏ស្រស់ស្អាត និង ទាក់ទាញ ហើយវាមានលក្ខណៈពិសេសច្រើនទាំងការរចនាផ្នែកខាងក្រៅ និង ផ្នែកខាងក្នុងបែបថ្មី ហើយវាក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរ និង អ្នករួមដំណើរទាំងអស់។
ក្រុមហ៊ុន Vattanac Brewery និង MG Cambodia បានសហការណ៍ និង ជួយគ្នាទៅវិញទៅមកដើម្បីផ្តល់ជូននូវស្រាបៀរវឌ្ឍនៈ និង ស្រាបៀរគ្រុឌ ដល់អតិថិជនឱ្យបានទាន់ពេលវេលា និង សុវត្ថិភាពខ្ពស់។ ក្រុមហ៊ុន Vattanac Brewery ក៏បានប្ដេជ្ញាថានឹងផលិតនូវស្រាបៀរជាតិ ដែលនឹងឈរនៅលំដាប់ថ្នាក់ខ្ពស់នៃគុណភាព។ ទាំងនេះនឹងត្រូវបានសម្រេចគោលដៅ តាមរយៈការជ្រើសរើសយ៉ាងប្រុងប្រយ័ត្ននៃវត្ថុធាតុដើម និង គ្រឿងផ្សំល្អៗបំផុតពីជុំវិញពិភពលោក ខណៈពេលដែលពួកគេបានកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់៕