(វីដេអូ) ខមហ្វត ដាក់មួយឈុតធំ ផ្អើលមួយផ្សារអ៊ីអន និង ទាំងក្នុងអនឡាញ អញ្ជើញសុទ្ធតែម្ចាស់ពានតែម្ដង!!!
កាលពីថ្ងៃទី ១២ និង ទី១៣ ខែកុម្ភៈនេះ ទឹកក្រអូបខមហ្វត បានធ្វើកម្មវិធីធំនៅផ្សារទំនើបអ៊ីអនភ្នំពេញ ដោយមានការចូលរួមដោយតារាកិត្តិយសពិសេសដែលកំពុងតែមានភាពល្បីល្បាញទាំងក្នុង និង ក្រៅបណ្ដាញសង្គមហ្វេសប៊ុក គឺកញ្ញា សំណាង អេលីណា ជាអតីតបរវរកញ្ញាចក្រវាល តំណាងឲ្យប្រទេសកម្ពុជា ឆ្នាំ ២០១៩ (Miss Universe Cambodia 2019) និង កញ្ញា ប៉ូគឹមថេង សុតធីតា ជាបរវរកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) ព្រមទាំងតារាចម្រៀង ប្រេម៉ា (Prema) ដែលកញ្ញាមកធ្វើការបង្ហើរសំនៀងដ៏ពីរោះរបស់កញ្ញាជូនដល់ទស្សនិកជនដើម្បីទស្សនាកម្សាន្តអារម្មណ៍។
កម្មវិធីនេះធ្វើឡើងក្នុងឱកាសអបអរការនាំយកនូវផលិតផលថ្មី គឺទឹកក្រអូប ខមហ្វត ទឹកអប់ ចូលមកកាន់ទីផ្សារកម្ពុជា។ ការនាំយកនូវទឹកក្រអូប ខមហ្វត ទឹកអប់ថ្មីនេះ គឺដើម្បីបំពេញទៅនឹងតម្រូវការទីផ្សារ និង ការគាំទ្រជាច្រើនឆ្នាំលើផលិតផលទឹកក្រអូបបន្ទន់សម្លៀកបំពាក់ខមហ្វត ពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ដើម្បីឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តក្លិនទឹកអប់ ពីព្រោះទឹកក្រអូប ខមហ្វត ទឹកអប់ថ្មីនេះ មាន ២ ជម្រើស គឺពណ៌ស្វាយ និង ពណ៌ផ្កាឈូក ដែលផ្ដល់ក្លិនក្រអូបជាប់យូរជាងទឹកអប់។ ក្នុងរយៈពេលជាង ១៥ ឆ្នាំនៃការផ្ដល់ទំនុកជូនអ្នកប្រើប្រាស់ ទឹកក្រអូបខមហ្វតទឹកអប់ថ្មី បាននាំយកមកនូវបច្ចេកវិទ្យា អ៊ុលត្រាឃែរ ថ្មីដែលមានគុណសម្បត្តិពិសេស ៦ យ៉ាងក្នុងការរក្សាទ្រង់ទ្រាយសម្លៀកបំពាក់ កាត់បន្ថយភាពជ្រួញ និង ការបែកព្រុយ ផ្ដល់ភាពទន់ល្មឿយ រក្សាពណ៌ និង ជាពិសេសគឺជួយផ្ដល់ក្លិនក្រអូបជាប់បានយូរជាងទឹកអប់។
កុំភ្លេចតាមដានការផ្ដល់ជូននូវប្រូម៉ូសិនពិសេសៗនៅលើ គេហទំព័រហ្វេសបុកផេករបស់ ទឹកក្រអូប ខមហ្វត (Comfort Cambodia) ៕