Wow…! កំពូលតារាចម្រៀង តន់ ចាន់សីម៉ា ទេព បូព្រឹក្ស ស៊ូលីផេង និង តារាចម្រៀងជាច្រើនដួងទៀត ជាប់ជាបេក្ខភាពពានរង្វាន់ Pleng 2022
តើ Pleng មានអ្វីថ្មីសម្រាប់ឆ្នាំ 2022? Pleng នឹងនាំមកនូវទស្សនីយភាពថ្មីដ៏ធំដំបូងនៅប្រទេសកម្ពុជានោះគឺ កម្មវិធី “ពានរង្វាន់ Pleng 2022” (Pleng Music Awards 2022) ដែលជាកម្មវិធីដ៏អស្ចារ្យមួយធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃ និង សមិទ្ធផលរបស់តារាចម្រៀង និង អ្នកផលិតតន្ត្រីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុង Pleng app។
ថ្មីៗនេះ Pleng បានប្រកាសឈ្មោះសិល្បករ និង សិល្បការិនីជាច្រើនដួងដែល ពួកគាត់បានជាប់ជាបេក្ខភាពក្នុងកម្មវិធី ពានរង្វាន់ Pleng 2022។
នៅចាំអង្កាល់ទៀត! នេះជាឱកាសដ៏ល្អបំផុតសម្រាប់បោះឆ្នោតឲ្យ Idol របស់អ្នកឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។ ដើម្បីបោះឆ្នោត អ្នកគ្រាន់តែ៖
• ចូលទៅកាន់ Pleng app (http://pleng.smart.com.kh/music/)
• ស្វែងរក Banner ដែលមានរូបភាព “ពានរង្វាន់ Pleng 2022” ហើយចុចពាក្យងថាបោះឆ្នោតឥឡូវនេះ
• ជ្រើសរើសយកប្រភេទពានរង្វាន់សម្រាប់ Idol របស់អ្នក រួចចុះឈ្មោះជាមួយលេខទូរស័ព្ទ បន្ទាប់មកចុច Send Code ដើម្បីទទួលយកលេខកូខ 6 ខ្ទង់មកបញ្ចូល ជាការស្រេច
បញ្ជាក់៖ អាចប្រើប្រាស់គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ដើម្បីធ្វើការបោះឆ្នោត
ទស្សនាវីដេអូនៃកម្មវិធីពានរង្វាន់ Pleng 2022