សាប៊ូកក់សក់ក្លៀរបុរស គឺជាអ្នកឧបត្ថម្ភសម្រាប់ការផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈស្ថានីយទូរទស្សន៍បាយ័ន
ប្រិយមិត្តដែលស្នហាវិស័យកីឡាទាំងអស់ ប្រាកដជាជ្រាបច្បាស់អំពី ព្រឹត្តិការណ៍ AFF U23 Championship 2022 ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ដើម្បីចូលរួមចំណែកក្នុងវិស័យកីឡា ក៏ដូចផ្តិតយកទិដ្ឋភាពការប្រកួតទាំងអស់ជូនដល់ប្រិយមិត្តទស្សនាកម្សាន្ត សាប៊ូគ្លីនីកគ្លៀបុរស បានឧបត្ថម្ភធំសម្រាប់ការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន ដែលសរុបទាំងអស់មានចំនួន 11 ប្រកួត។
សូមបញ្ជាក់ផងដែរថា សាប៊ូកក់សក់ក្លៀរបុរស បានចូលយ៉ាងសកម្មក្នុងការឧបត្ថម្ភកម្មវិធីកីឡានានានៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះទៀតសោត សាប៊ូកក់សក់ក្លៀរបុរស បានចុះហត្ថលេខាជាមួយកីឡាបាល់ទាល់លំដាប់ពិភពលោក គឺកីឡាករ Cristino Ronaldo ក្នុងនាមជាតំណាងទូតសុច្ឆន្ទៈ៕