តស់! បាញ់បេះដូងយករង្វាន់ពី Valentine’s by Smart ទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះ iPhone 13 Pro
រីករាយថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ជាមួយ Valentine’s by Smart ដែលជាកម្មវិធីកម្សាន្ដឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា! លោកអ្នកអាចចូលរួមលេងដោយឥតគិតលុយ ដើម្បីមានសំណាងអាចឈ្នះរង្វាន់ដូចជា iPhone 13 Pro, Samsung Galaxy Z Fold2, Samsung Galaxy Note 10 Lite, Smart Hero និង រង្វាន់ផ្សេងទៀតច្រើនជាង ១ រង្វាន់ឯណោះ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២។ បាញ់បេះដូងកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើនពី Smart!
កាន់តែពិសេសជាងនោះទៅទៀត រាល់រង្វាន់ដែលលោកអ្នកឈ្នះក្នុងពេលលេង Valentine’s by Smart លោកអ្នកអាចធ្វើការផ្ញើជូនទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកបានដោយឥតគិតថ្លៃ ជាមួយនឹងពាក្យពេចន៍សារដ៏មានអត្ថន័យនៅលើកាតជូនពរ។ Valentine’s by Smart ធ្វើឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែផ្អែមល្ហែម និង មានអត្ថន័យសម្រាប់គូស្វាមីភរិយា សមាជិកក្នុងក្រុមគ្រួសារ មិនថាជាឪពុកម្ដាយ កូនៗ ឬ មិត្តរួមការងារ ឬ មិត្តភក្ដិ។ តស់! លេង Valentine’s by Smart ដើម្បីឈ្នះរង្វាន់ និង បង្ហាញក្ដីស្រឡាញ់ទៅកាន់មនុស្សទីស្រឡាញ់របស់អ្នក!
Smart Axiata តែងតែយល់ចិត្តអតិថិជនគ្រប់ពេល ហើយនេះមិនមែនជាលើកទី ១ ទេ ដែល Smart បានរៀបចំកម្មវិធីបែបទំនើបៗនេះ។ ថ្មីៗនេះ Smart ទើបតែបញ្ចប់ការលោតម៉ុងសាយក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីចិន ដែលបានផ្ដល់ភាពសប្បាយរីករាយយ៉ាងក្រៃលែងដល់អ្នកប្រើប្រាស់ទាំងអស់របស់ខ្លួន។ ថ្ងៃនេះ Smart បានចាប់ផ្ដើមកម្មវិធីសប្បាយថ្មីមួយទៀតសម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ម្ដងគឺ Valentine’s by Smart ដោយគ្រាន់តែធ្វើការបាញ់បេះដូងជារៀងរាល់ថ្ងៃ ដើម្បីឈ្នះជាច្រើនរង្វាន់។
បញ្ចូលប្រាក់អនឡាញ (E-Top up) ម្ដង ៥០០០ រៀល ដើម្បីទទួលបានការលេងបាញ់ព្រួញបេះដូងបន្ថែមដល់ទៅ ៣ ដង និងលោកអ្នកក៏អាចធ្វើការទិញព្រួញបាញ់បេះដូងបន្ថែមបានតាមចំណូលចិត្ត ដោយរាល់ការទិញបន្ថែមនឹងគិតពីគណនីចម្បងផ្ទាល់របស់លោកអ្នក។
ចុះតើអ្នកណាដែលអាចលេង Valentine’s by Smart បាន? រាល់អតិថិជនរបស់ Smart អាចលេង Valentine’s by Smart បានដោយឥតគិតថ្លៃ តែសម្រាប់តែសមាជិក Smart ដែលមានលេខទូរស័ព្ទប្រភេទបង់លុយជាមុន និង កំពុងដំណើរការជាធម្មតាតែប៉ុណ្ណោះ។
• លោកអ្នកអាចចូលទៅលេងបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 20 កុម្ភៈ ពីក្នុង SmartNas app ឬចុចលើតំណភ្ជាប់នេះ https://smartnas.smart.com.kh/campaign-details
• រាល់រង្វាន់ដែលបានឈ្នះ លោកអ្នកអាចធ្វើការបើកបាននៅតាមបណ្តា Smart Shop ដែលនៅជិតលោកអ្នកបំផុត សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅអានបន្ថែមបាននៅទីនេះ https://www.smart.com.kh/km/get-smart/promotions/valentines-by-smart/
• ទស្សនាវីដេអូរបស់ Valentine’s by Smart នៅទីនេះ