ជម្រើសងាយស្រួល ជាមួយតិចនិកធ្វើឱ្យបបូរមាត់ស្រស់ស្អាតមានមន្តស្នេហ៍ (វីដេអូ)
សុខភាព និង សម្រស់ បើយើងមានសុខភាពល្អហើយ សម្រស់ក៏ស្រស់ស្អាតទៅតាមហ្នឹងដែរ ។ តួយ៉ាង ! នៅក្នុងវីដេអូខាងក្រោមនេះ ស្រីស្អាតរបស់យើងក៏នឹងបានបង្ហាញពីរូបមន្តខ្លះៗ ដើម្បីធ្វើឲ្យសុខភាព ភ្នែក បញ្ហាកង្វះជាតិវីតាមីន បញ្ហាមាត់ធ្មេញ ជាពិសេសនោះគឺបញ្ហា មានបបូរមាត់ប្រេះ ខ្មៅ មិនស្អាត ។
សម្រាប់បញ្ហាខ្លួនប្រាណ បើយើងខ្វះជាតិវីតាមីន រាងកាយនឹងទន់ខ្សោយស្លេកស្លំាង ។ មិនតែប៉ុណោះទេ បញ្ហារង្វង់ភ្នែកខ្មៅ និង ស្បែកស្ងួតក៏ជាបញ្ហាសំខាន់ដែរ ព្រោះអាចធ្វើឲ្យសម្រស់របស់យើងធ្លាក់ទៅតាមនឹងដែរ ។ សម្រាប់បញ្ហាធ្មេញមិនល្អ ឈាមតាមអញ្ចាញធ្មេញ នោះគឺដោយសារយើងខ្វះនូវវិញតាមីន C ។ ជាចុងក្រោយគឺបញ្ហាបបូរមាត់ខ្មៅ ប្រេះ ហើយស្ងួត វិធីកែតាមបែបធម្មជាតិមានដូចជាយើងយក ក្រូចឆ្មា ទឹកឃ្មុំ ស្ករស មកលាយបញ្ចូលគ្នាហើយលាបលើបបូរមាត់ ខាត់វាថ្នមៗរួចលាងវានឹងទឹកក្តៅអ៊ុនៗជាការស្រេច ។
តែបើសិនជាយើងចង់ចំណេញពេលវេលា ហើយទទួលបាននូវប្រសិទ្ធភាពលឿនហើយល្អនោះ គឺក្រេមលាបមាត់ម៉ាក់ Lipice Sheer color អាចជួយមិត្តៗនារីយើងបាន ព្រោះនៅក្នុងក្រេមលាបមាត់ Lipice Sheer color មានសារធាតុផ្សំពី ប្រេងអូលីវ ក្រមួនឃ្មុំធម្មជាតិ បូករួមជាមួយវីតាមីន A , C និង E ដែលធ្វើឲ្យបបូរមាត់មិត្តៗនារីគ្រប់រូបស្រស់ស្អាត ទន់ល្មើយ ជាមួយនឹងក្រេមលាបមាត់ដែលមានពណ៌ផ្កាឈូកស្រស់បែបធម្មជាតិ ទាក់ទាញសម្រាប់មនុស្សគ្រប់វ័យ ។
បើលោកអ្នកចង់ដឹងពីវិធីថែសុខភាព និង សម្រស់យ៉ាងណានោះ សូមទស្សនាវីដេអូក្រោមនេះ ៖