Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រសួងសុខាភិបាល ព្រមានដល់សាធារណជន ពេលទិញថ្នាំពន្យារកំណើត ព្រោះ…
អត្ថបទក្រុមហ៊ុន

ក្រសួងសុខាភិបាល ព្រមានដល់សាធារណជន ពេលទិញថ្នាំពន្យារកំណើត ព្រោះ…

អត្ថបទដោយ​៖ ក្រុមហ៊ុន ធ្នូ ១០, ២០២១

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើតដោយខុសច្បាប់នៅក្នុងប្រទេស។ ផលិតផលក្លែងក្លាយទាំងនោះមិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ផលិតផលក្លែងក្លាយនោះ គឺស្រដៀងទៅនឹងផលិតផលពិតប្រាកដដែលត្រូវបានចែកចាយដោយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (Cambodia) CO., Ltd. ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗដែលអ្នកអាចរកមើលបាន។

ដើម្បីជៀសវាងការទិញ ឬ ប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយ បងប្អូនទាំងអស់គ្នាគួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និង មានស្លាកសញ្ញាសម្គាល់ចែកចាយ និង លេខចុះលេកបញ្ជិការនៅលើប្រអប់។ វិធីមួយទៀតដើម្បីកំណត់សំគាល់គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថដែលសរសេរជាភាសាខ្មែរ និង អង់គ្លេស ខណៈដែលផលិតផលក្លែងក្លាយច្រើនតែមានបរិយាយប័ណ្ណឱសថដែលសរសេរជាភាសាផ្សេងៗទៀត។

មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និង ជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និង ឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យនៃផលិតផលខុសច្បាប់ និង ក្លែងក្លាយផងដែរ។ ឱសថស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និង ក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារ ទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលកំពុងអនុវត្តច្បាប់ និង បទបញ្ជាយ៉ាងតឹងរ៉ឹងប្រឆាំងនឹងឱសថនាំចូលខុសច្បាប់ និងក្លែងក្លាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ។

គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និង ឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និង ឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។

សម្រាប់ព័ត៌មានបន្ថែមពីការផលិតសូមទាក់ទងមកកាន់៖ 031 333 0334

ដើម្បីទទួលបានខ្លឹមសារអំពីសុខភាពបន្តពូជ និង សុខភាពស្ត្រី សូមតាមដានទំព័រ Facebook នេះ ៖ She-knows។

សម្រាប់ផលប៉ះពាល់នៃឱសថ សូមទាក់ទង៖
DKSH (Cambodia) CO., LTD. តាមរយៈ 067 555 752
ក្រសួងសុខាភិបាល
ទូរស័ព្ទ៖ 012 673 268 / 089 498 883
អ៊ីមែល៖ pv.center@ezecom.com.kh
គេហទំព័រ៖ www.ddfcambodia.com

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់