តាមរយៈភាពជាដៃគូរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង បុរី កៀនស្វាយផាក អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទទួលបានកម្ចីទិញផ្ទះ
បុរី កៀនស្វាយផាក និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី កៀនស្វាយផាក កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ថ្មីៗនេះ នៅការិយាល័យលក់របស់បុរី គៀនស្វាយផាក។
ការចុះហត្ថលេខាលើភាពជាដៃគូនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរ និង ជំរុញឱ្យដំណើរការស្នើសុំកម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនជាមួយនឹងទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។
លោកឧកញ៉ា នួន ឬទ្ធី អគ្គនាយក ក្រុមហ៊ុន ខេអេហ្វអេ ប្រផឹធី នៃបុរី កៀនស្វាយផាក បានមានប្រសាសន៍ថា ៖ «គោលបំណងចម្បងរបស់យើង គឺផ្តល់ជូនប្រជាពលរដ្ឋនូវប្រភេទផ្ទះដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យ ហើយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អតិថិជនរបស់បុរី កៀនស្វាយផាក នឹងទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ និង កម្ចីងាយស្រួលដែលផ្ដល់ដោយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង លើសពីនេះទៅទៀត អតិថិជនថែមទាំងនឹងទទួលបាននូវការផ្តល់ជូនបន្ថែមផ្សេងទៀតពីសំណាក់បុរី មានដូចជា ទូតាំង ឈុតចង្ក្រានបាយ និង ទូសម្លៀកបំពាក់ បន្ទប់មេគ្រួសារ ១ ឈុត» ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា ៖ «តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី កៀនស្វាយផាក ទាំងអស់ នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និង ការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និង មិនតម្រូវឱ្យមានប្លង់ ឬ រង់ចាំរហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចី។ កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានលំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ»។
ដើម្បីអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះ នៅបុរី កៀនស្វាយផាក នឹងទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨%* ក្នុងមួយឆ្នាំ និង ការអនុម័តកម្ចីកាន់តែមានភាពងាយស្រួល និង ឆាប់រហ័ស ជាមួយនឹងទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃគេហដ្ឋានសរុប ហើយមានរយៈពេលរហូតដល់ ២០ ឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះ របស់យើង ឥឡូវនេះតាមរយៈលេខទូរស័ព្ទ +855 78 222 082 / 78 222 086 ឬ សេវាបម្រើអតិថិជនតាមទូរស័ព្ទ 023 999 000។ លោកអ្នកក៏អាចទាក់ទងទៅកាន់សេវាផ្នែកលក់របស់ បុរី កៀនស្វាយផាក ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ +855 89 915 168/ 89 917 168៕