ត្រៀមទទួលបានស្បែករលោងស្រស់ថ្លាហើយ ឬ នៅ?
តើធ្លាប់មានចម្ងល់ទេថា ផលិតផលឡេលាបស្បែកដែលអ្នកបានទិញបាន វាត្រឹមត្រូវ និង ស័ក្តិសមនឹងស្បែកអ្នកហើយនោះ? ងាយទេ លោកអ្នកគ្រាន់តែទៅហាងលក់ផលិតផល ហើយយកផលិតផលដែលអ្នកពេញចិត្តមកផ្ទៀងមើល និង អានគ្រឿងផ្សំដែលផលិតឡើងរបស់វា ដែលមានបង្ហាញនៅលើផលិតផលនោះស្រាប់ លោកអ្នកប្រាកដជាឆ្ងល់ថា តើគ្រឿងផ្សំទាំងនេះ វាអស្ចារ្យប៉ុនណា ដែលអាចជួយស្បែកអ្នកឱ្យស្អាតបាន? ឬក៏ប្រហែលជាអ្នកធ្លាប់បានប្រើឡេផ្តល់សំណើមដល់ស្បែកធម្មតាៗ ក្នុងកំឡុងពេលណាមួយ ប៉ុន្តែជាលទ្ធផលអ្នកមិនទទួលបានស្បែកស្រស់ភ្លឺថ្លាដូចដែលអ្នកប្រាថ្នាចង់បាន។ ឈប់ភ័យខ្លាចទៀតទៅ ពេលនេះអ្នកអាចទទួលបានឡេមានប្រសិទ្ធភាពដ៏អស្ចារ្យចំពោះស្បែក នោះគឺជាឡេ NIVEA Extra White C&A Vitamin រូបមន្តស្តង់ដារ ធ្វើឱ្យកោសិកាស្បែកលូតលាស់ ស្រស់ស្អាត នេះជាអ្វីដែលអ្នកប្រាថ្នាចង់បាន។
តើឡេនេះមានលក្ខណៈពិសេសដូចម្តេច?
ឡេ NIVEA Extra White C&A Vitamin ល្អឥតខ្ចោះសម្រាប់អ្នក (សម្រាប់គ្រប់ប្រភេទស្បែក)។ ដបមានទម្រង់ងាយច្របាច់ ស្រួលយកតាមខ្លួន ដូចជាទៅធ្វើការ ទៅរៀន ឬ ទៅដើរកម្សាន្ត ជាដើម មានចំណុះច្រើន ប្រើបានយូរ ដែលទាំងនេះគឺជាគុណប្រយោជន៍ និង ចំណេញសម្រាប់អ្នកប្រើប្រាស់។
តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
វាផ្តល់ឱ្យអ្នកប្រើប្រាស់ដំបូងនូវស្បែកភ្លឺរលោង ស្រស់ថ្លា ហាប់ណែនក្នុងរយៈពេល ៧ ថ្ងៃ។ ឡេដែលពោរពេញដោយគ្រឿងផ្សំដ៏អស្ចារ្យនេះ ផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលជាប្រយោជន៍អតិបរិមាដល់ស្បែកអ្នក ហើយសូមកុំយកឡេនេះទៅធ្វើការប្រៀបធៀបជាមួយឡេសាមញ្ញធម្មតាដែលអ្នកធ្លាប់ប្រើឱ្យសោះ ព្រោះយើងមានភស្តុតាងពិតប្រាកដដែលថាផលិតផលនេះមានផ្ទុកសារធាតុវីតាមីនច្រើនលើសលប់ និង មានតម្លៃមហាសាលចំពោះស្បែកអ្នក នោះគឺ ៖
១. វីតាមីន A ច្រើនជាង ១០០ ដង ដែលចម្រាញ់តាមបែបត្រជាក់ចេញពីផ្លែ Acerola Cherry ដើម្បីជួយចិញ្ចឹម និង កាត់បន្ថយស្នាមអុចខ្មៅលើស្បែក។
២. វីតាមីន C ជួយឱ្យស្បែកភ្លឺថ្លាហាប់ណែន មិនយារធ្លាក់។
៣. ប្រេងដែលចម្រាញ់ចេញពីគ្រាប់ផ្លែទំពាំងបាយជូរ (Grape Seed Oil) ផ្តល់សារធាតុចិញ្ចឹមខ្ពស់ដល់ស្បែកដែលមើលទៅក្មេងជាងវ័យ។
៤. រួមផ្សំនឹងតម្រង UV ជាច្រើនស្រទាប់ដើម្បីទប់ទល់នឹងកាំរស្មី UV ការពារស្បែក អ្នកកុំឱ្យខូចដោយសារកំដៅព្រះអាទិត្យ។
តើវាផ្តល់លទ្ធផលបែបណា?
សូមនិយាយថាលាហើយចំពោះឡេលាបស្អិតៗ ដែលអ្នកធ្លាប់បានលាបពីមុនមក!
ឡេ NIVEA Extra White C&A Vitamin សាច់ឡេមានសំណើម (ប្រេងធម្មជាតិ) គ្មានខ្លាញ់ មានក្លិនផ្លែឈើប្រហើរ វាជាមន្តសេ្នហ៍ទាក់ទាញបន្ថែមទៀតសម្រាប់ស្រ្តី ដែលជានិច្ចកាលធ្វើដំណើរចេញក្រៅ មានអារម្មណ៍ថាដូចបានដើរកម្សាន្តក្នុងសួនច្បារ។ អ្នកគ្រាន់តែច្របាច់ឡេនូវបរិមាណសមល្មមមកលាបឱ្យសព្វពេញរាងកាយ នោះអ្នកប្រាកដជាមិនចាំបាច់រង់ចាំយូឡើយ វានឹងស្ងួតយ៉ាងឆាប់រហ័ស វានឹងជ្រាបចូលក្នុងស្បែកបានយ៉ាងងាយ។
តើនឹងមានអ្វីកើតឡើង ក្រោយពេលលាប?
សូមធ្វើការប្រៀបធៀបរូបថតនៃដៃទាំង ២ នេះ ៖ ដៃទី ១ បានប្រើឡេ NIVEA Extra White C&A Vitamin ហើយដៃ ១ ទៀតមិនប្រើទេ។ សូមពិនិត្យមើលភាពខុសគ្នា រវាងដៃទាំង ២ នេះ។ ឡេ NIVEA Extra White C&A Vitamin ពិតជាបានផ្តល់ប្រសិទ្ធភាពធ្វើឱ្យស្បែកស និង ភ្លឺថ្លាជាង។ យើងសូមធានាថានៅពេលដែលអ្នកប្រើវា អ្នកនឹងទទួលបានលទ្ធផល ស្បែកសរលោងភ្លឺថ្លា និង ហាប់តឹងណែនតាមរយៈការប្រើប្រាស់ជាប្រចាំ ហើយវាក៏គ្មានផលអាក្រក់ប៉ះពាល់មកលើសុខភាពស្បែកឡើយ។ ហើយក៏សូមបញ្ជាក់ថាវាមិនមានសារធាតុខ្លាញ់រលើបលើស្បែកនោះទេ។
គុណសម្បត្តិ
ឡេប្រភេទថ្មីនេះអ្នកអាចរកទិញបានគ្រប់ម៉ាត ផ្សារទំនើប និង តាមតូបលក់គ្រឿងសម្អាងនានានៅលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ ហើយអស់បារម្ភពីសុខភាពស្បែក និង ផលប៉ះពាល់អ្វីឡើយ។ ដោយចម្រាញ់ចេញពីផ្លែ Acerola Cherry សម្បូរទៅដោយសារធាតុប្រឆាំងនឹងជំងឺមហារីក វាបានផ្តល់វីតាមីន A លើស ១០០ ដង ដើម្បីកាត់បន្ថយស្នាមអុចខ្មៅលើស្បែករបស់អ្នក និង បន្ថែមដោយវីតាមីន C ជួយផ្តល់ឱ្យស្បែកអ្នកមានលក្ខណៈភ្លឺរលោងផងដែរ។ ដូច្នេះហើយវីតាមីនដ៏អស្ចារ្យទាំងនេះវាផ្តល់ឥទ្ធិពលគ្រប់គ្រាន់ក្នុងការថែររក្សាស្បែករបស់អ្នក ៖
-ដបឡេមានទម្រង់ងាយស្រួលច្របាច់
-មានក្លិនផ្លែឈើក្រអូបស្រស់ស្រាយ
-មិនបន្សល់សារធាតុប្រេង ឬ ខ្លាញ់លើស្បែក
-ប្រើបានគ្រប់ប្រភេទស្បែក
-ជ្រាបចូលស្បែករហ័ស
-ការពារស្បែកពីកំដៅព្រះអាទិត្យ៕