មានរឿងនឹកស្មានមិនដល់! ពេលនេះ មាន សូនីតា និង ណាខុន បង្ហាញនៅក្នុងរឿង «ផ្កាថ្ម» (វីដេអូ)
ប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ហើយក៏ធ្លាប់សម្តែងក្នុងខ្សែភាពយន្តរួមគ្នា តែអ្នកទាំងពីរ មាន សូនីតា និងណាខុន គឺមិនដែលបានដើរជាតួឯកគូជាមួយគ្នាម្តងណាឡើយ ។
កញ្ញា មាន សូនីតា បាននិយាយក្នុងកម្មវិធី Live Facebook ពិសេសរបស់រឿងភាគ «ផ្កាថ្ម» ថាកញ្ញាពិតជាពេញចិត្តចំពោះសាច់រឿងមួយនេះ ព្រោះរឿងនេះមានមានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើនដោយកញ្ញាជឿជាក់ថា ទស្សនិកជននឹងពេញចិត្តនូវរឿងភាគមួយនេះ ។
ឯលោក ណាខុន ក៏បានបញ្ជាក់ថានេះគឺជាលើកទី ១ ហើយសម្រាប់លោកក្នុងការដើរជាតួឯកជាមួយកញ្ញា មាន សូនីតា ក៏ដូចជាសម្រាប់ទូរទស្សន៍ហង្សមាស ដែលលោករំពឹងថាខ្សែភាគយន្តល្អរួមជាមួយទូរទស្សន៍ដ៏ល្បីប្រាកដជាជោគជ័យសម្រាប់រឿងភាគមួយនេះ ។
អ្នកទាំងពីរបានបន្ថែមផងដែរថា នឹងមានឈុតឆាកគ្រប់រសជាតិដែលនឹងត្រូវបង្ហាញជូនទស្សនិកជនទាំងអស់គ្នាក្នុងរឿងភាគ «ផ្កាថ្ម» នេះ ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនា និង គាំទ្រទាំងអស់គ្នាដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕