រឿង «ផ្កាថ្ម» ភាគទី ១ កាលពីយប់មិញ ឆក់យកអារម្មណ៍អ្នកទស្សនាខ្លាំង ! (វីដេអូ)
ទីបំផុតខ្សែភាពយន្តភាគខ្មែររឿង «ផ្កាថ្ម» បានចាក់ផ្សាយជាផ្លូវការហើយកាលពីយប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលឆក់យកអារម្មណ៍អ្នកទស្សនាមិនស្ទើរនោះទេ ។
ចូលរួមសម្តែងដោយតារាឆ្នើមល្បីៗរឿង «ផ្កាថ្ម» ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងថាពិតជាលល្អមើល ជាពិសេសការសម្តែងរបស់តួអង្គនីមួយៗ គឺពិតជាស័ក្តសម ។ មានខំមិនរាប់ពាន់ពេលដែលកំពុង Live សុទ្ធតែសរសើរពីភាពយន្តភាគមួយនេះដោយមានអ្នកខ្លះចូលតួយំតាមសាច់រឿងដ៏កម្សត់នេះទៀតផង ។
មួយរយៈក្រោយនេះ រឿងភាគខ្មែរដែលផលិតដោយទូរទសន៍ហង្សមាស បានធ្វើឲ្យមានការគាំទ្រយ៉ាងច្រើនលើវិស័យភាពយន្តភាគខ្មែរ ដែលរឿងភាគនីមួយៗសុទ្ធតែទទួលបានការគាំទ្រ និង ទទួលបានការសរសើរមិនចាញ់រឿងប្រទេសជិតខាងឡើយ ៕