ទម្លាយអាថ៌កំបាំងពិសេសៗ ឡេវីតាមីន C&A និង C&E ធ្វើឱ្យស្បែកសស្អាតម៉ដ្ឋរលោង ត្រឹម ៧ ថ្ងៃ
ក្រៅពីឡេការពារកំដៅថ្ងៃ ឡេផ្តល់សំណើមក៏មានសារសំខាន់ណាស់ដែរ ដែលយើងអាចរាប់បញ្ចូលក្នុងប្រភេទអាហារថែរក្សាស្បែក។ វាមិនត្រឹមតែផ្សើមស្បែករបស់យើងប៉ុណ្ណោះទេ វាថែមទាំងព្យាបាលស្បែកស្ងួតខ្លាំង ដែលគួរឱ្យស្អប់។ មានដំណោះស្រាយច្រើនរាប់មិនអស់ចំពោះស្បែកស្ងួត ប៉ុន្តែមានឡេលាបខ្លួនតែពីរទៅបីប្រភេទប៉ុណ្ណោះ ដែលមានសំណើម និង ធ្វើឱ្យសល្អជាងប្រភេទឡេផ្សេងៗឯទៀត។
ការស្វែងរកផលិតផលដែលជាធម្មតាផ្តល់អត្ថប្រយោជន៍ទាំងនេះ យើងត្រូវស្វែងរកប្រភេទឡេដែលគេនិយមប្រើ នោះគឺប្រភេទឡេមានផ្ទុកវីតាមីនច្រើនអស្ចារ្យ ដែលគេឱ្យឈ្មោះថា Super Vitamin Lotions។ សូមណែនាំនូវរបកគំហើញថ្មីរបស់ NIVEA នោះគឺ ឡេ Extra White Vitamin Lotions, C&A និង C&E។ វាជាដៃគូប្រចាំថ្ងៃរបស់លោកអ្នក សម្រាប់ធ្វើឱ្យស្បែកសរលោងភ្លឺចែងចាំងជាងមុនក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃ។ ចូរពិនិត្យមើលប្រភេទឡេវីតាមីនដ៏មានសំខាន់ទាំងពីរនេះឱ្យបានច្បាស់ ហើយចងចាំនូវអត្ថប្រយោជន៍របស់វា ដែលមានមកលើស្បែករបស់លោកអ្នក នេះជាព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍ ៖
របស់ស័ក្តិសមដែលមិនអាចខ្វះបានសម្រាប់អ្នកហើយនឹងខ្ញុំ
មិនអាចបដិសេធបានទេ! ឡេវីតាមីនដ៏អស្ចារ្យទាំងនេះគឺស័ក្តិសមចំពោះគ្រប់ប្រភេទស្បែក ដូច្នេះអ្នករាល់គ្នាទទួលបាននូវបទពិសោធថ្មី និង ប្លែកអារម្មណ៍ ជាមួយឡេដែលផ្តល់សំណើមខ្លាំង ហើយជ្រៀបចូលស្បែកបានយ៉ាងលឿន។ មិនតែប៉ុណ្ណោះ ប្រភេទឡេទាំងពីរនេះវាមិនផ្តល់អារម្មណ៍រំខាន ដូចជាស្អិត ឬ ធ្ងន់លើស្បែកខ្លួន តែវាធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រាល ដូចលោកអ្នកមិនបានលាបអ្វីទាំងអស់ ហើយប្រភេទឡេទាំងពីរនេះផ្តល់ឱ្យស្បែកនូវអត្ថប្រយោជន៍១០ មុខ ក្នុងដបតែ ១ គួរឱ្យកត់សំគាល់។
អត្ថប្រយោជន៍របស់ពួកវា គឺធ្វើឱ្យស្បែកស ព្យាបាល បំប៉នស្បែក និង ផ្តល់សំណើម (បន្ថែមជាតិទឹក) ដល់ស្បែក ធ្វើឱ្យស្បែករលោង ថែមទាំងភ្លឺចែងចាំង ហើយការពារស្បែកមិនឱ្យខូចដោយពន្លឺព្រះអាទិត្យ។ លើសពីនេះពួកវាផ្ទុកនូវសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដើម្បីឱ្យស្បែកហាប់ណែន ក្មេងជាងវ័យ និង សារធាតុចិញ្ចឹមសកម្ម ដែលជួយបំប៉ន់ស្បែករបស់លោកអ្នកពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានយ៉ាងល្អឥតខ្ចោះ។
-NIVEA Extra White Vitamin Lotion C&A
ជានិច្ចកាល ឡេផ្តល់សំណើមមិនគួរលាយបញ្ចូលសារធាតុគីមី និង ចំណាយអស់ច្រើននោះទេ ដូចជា NIVEA បានផលិតថ្មីនូវឡេដែលបញ្ចូលជាមួយវីតាមីន C&A។ ឡេប្រភេទថ្មីនេះមានតម្លៃសមរម្យ សាច់ឡេស្តើង និង ផ្តល់សំណើមភ្លាមៗបន្ទាប់ពីលាបរួច។ វាជួយប្រឆាំងអ៊ុកស៊ីតកម្មកម្រិតខ្ពស់ ចម្រាញ់ចេញពី Acerola Cherry សម្បូរដោយវីតាមីន A រហូតដល់ 100x ក្នុងការកម្ចាត់ស្នាមអុជខ្មៅនៅលើស្បែករបស់លោកអ្នក។ លើសពីនេះ វាមានវីតាមិន C សម្រាប់ធ្វើឱ្យស្បែករលោងភ្លឺថ្លា។ ឡេធម្មជាតិប្រភេទនេះក៏មានសារធាតុចម្រាញ់ Grape Seed Extract វានឹងជួយឱ្យស្បែកលោកអ្នកទន់រលោង និង មើលទៅក្មេងជាងវ័យ។
-NIVEA Extra White Vitamin Lotion C&E
លោកអ្នកមានខ្លួនតែមួយ ដូច្នេះលោកអ្នកប្រហែលជាចំណាយច្រើនក្នុងការទិញឡេវីតាមីនល្អយកមកប្រើ។ NIVEA Extra White Vitamin Lotion C&E ព្យាបាលស្បែកស្ងួតជាមួយវីតាមីន C បួន ប្រភេទ ដែលផ្តល់សារធាតុចិញ្ចឹមរហូតដល់ 50x លើសពីឡេវីតាមិន C ម៉ាកផ្សេង ដែលគ្រាន់តែចម្រាញ់ចេញពីក្រូចឆ្មារ។ ដូច្នេះវាជួយឱ្យលោកអ្នកទទួលបាននូវស្បែកមានសុខភាពស្រស់ថ្លា ភ្លឺចែងចាំង គួរជាទីចាប់អារម្មណ៍។ NIVEA Extra White Vitamin Lotion C&E ក៏ត្រូវបានបញ្ជាក់ថា ជាឡេដែលផ្តល់សំណើមកម្រិតខ្ពស់។ អរគុណដល់ការលាយបញ្ចូលបន្ថែមនូវវីតាមីន E កម្រិតខ្ពស់ដែលផ្តល់សំណើម និង ធ្វើឱ្យស្បែកទន់រលោង ស័ក្តិសមទៅនឹងស្បែកងាយរងប្រត្តិកម្ម៕