រឿងភាគ «ផ្កាថ្ម» ត្រូវបានតារាសម្តែងទាំងបីដួង និង ពិធីការិនី កែវ ចាន់និមល លើកយកមកជជែកគ្នាយ៉ាងជក់ចិត្ត (វីដេអូ)
កាលពីរាត្រីថ្ងៃទី ២៦ ខែមិថុនាមកនេះតារាសម្តែងល្បីឈ្មោះលោក ញែម សំអូន អ្នកនាង ឌុច សុភា និង អ្នកនាង កុល ដាវី ដែល សុទ្ធតែជាតួអង្គសំខាន់នៅក្នុងរឿងភាគខ្មែរថ្មីរបស់ទូរទស្សន៍ហង្សមាសគឺរឿង «ផ្កាថ្ម» បានមកជួបជជែកជាមួយពិធីការិនីសម្បូរវោហារ កែវ ចាន់និមល នៅឯ Hang Meas Palace ក្នុងផ្សារទំនើបអ៊ីអនសែនសុខពីដំណើររឿងភាគថ្មីមួយនេះ ។
នៅក្នុងកម្មវិធី Live Facebook ពិសេសលើទំព័រ Hang Meas Khmer Drama កាលពីយប់មិញនេះ អ្នកទាំងបីសុទ្ធតែបង្ហាញអារម្មណ៍រំភើបដែលបានរួមគ្នាចូលរួមសម្តែងក្នុងភាពយន្តភាគខ្មែរមួយនេះ ។ លោក យែម សំអូន ដែលបានដើរតួជាបុរសក្បត់ចិត្តបាននិយាយថា លោកពិតជាមានអារម្មណ៍ប្លែក និង ពេញចិត្តខ្សែភាពយន្តភាគនេះខ្លាំងមែនទែនដែលរឿងនេះផ្ទាល់ គឺមានគ្រប់រសជាតិហើយថែមទាំងមានបង្កប់នូវការអប់រំដ៏ល្អដល់មនុស្សទូទៅផងដែរ ។
ចំណែកឯអ្នកនាង កុល ដាវី ក៏បានបង្ហាញពីក្តីរីករាយសម្រាប់រឿងភាគមួយនេះ ដោយអ្នកនាងបានខិតខំសម្តែងយ៉ាងអស់ពីសមត្ថភាពហើយរឿងនេះផ្ទាល់អ្នកនាងបានបញ្ជាក់ថា នេះជារឿងភាគខ្មែរដ៏គួរឲ្យចង់ទស្សនាមួយដែលមានសាច់រឿងប្រទាក់ក្រឡាជាច្រើនដែលនឹងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ ។
មកដល់អ្នកនាង ឌុច សុភា វិញដែលត្រូវដើរតួកម្សត់ផង កាចផង ឆ្កួតផង បាននិយាយថាអ្នកនាងគឺពិតជាប្លែកចិត្តសម្រាប់រឿងភាគមួយនេះ ព្រោះគ្រប់ឈុតគ្រប់ប្លង់គឺពិតជាល្អហើយអ្នកនាងរំពឹងយ៉ាងខ្លាំងថារឿងភាគខ្មែររបស់ទូរទស្សន៍ ហង្សមាស មួយនេះនឹងទទួលបានការគាំទ្រច្រើន ៕
ទស្សនាវីដេអូ Live ខាងក្រោម៖