foodpanda ឈានជើងចូលខេត្តស្វាយរៀង ដើម្បីលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួលដល់អតិថិជន អំឡុងកូវីដ ១៩
ស្វាយរៀង៖ ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាព និងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។
ជាក់ស្តែង ក្រុមហ៊ុនដ៏ពេញនិយមមួយនេះបានប្រកាសឲ្យប្រើប្រាស់នៅខេត្តស្វាយរៀងចាប់ពីថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។ ការបន្តពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការបោះជំហានចូលដល់ខេត្តស្វាយរៀង អំឡុងពេលនៃវិបត្តិកូវីដ ១៩ នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុន foodpanda ក្នុងការចូលរួមលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ដើម្បីធានាថាម្ចាស់អាជីវកម្មជាដៃគូ នៅតែអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបនេះក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ ការបើកដំណើរការសេវាកម្ម៉ង់អាហាររបស់ខ្លួននៅស្វាយរៀងនេះ ក៏ជាការបង្ហាញពីការចាប់ដៃគូយ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅតែក្នុងផ្ទះ បើគ្មានការចាំបាច់ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែ នៅតែអាចទិញសម្ភារប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបាន ដោយគ្រាន់តែប្រើប្រាស់ កម្មវីធីទូរស័ព្ទ (App) foodpanda។
អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការដំណើរការសេវាកម្មរបស់ខ្លួននៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយផ្សេងទៀត ឆ្ពោះទៅកាន់តែសម្រេចគោលដៅរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យម អំឡុងវិបត្តិកូវីដ ១៩។
លោកមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះ ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មជាដៃគូរបស់ foodpanda កាន់តែមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃលើការបញ្ជាទិញ និងលក់ផលិតផលរបស់ខ្លួន ដោយពួកគាត់ គ្រាន់តែប្រើប្រាស់សេវា និង App របស់យើង នោះពួកគាត់ទទួលបានទាំងសុវត្ថិភាព និងទទួលបានសេវាដឹកដល់ផ្ទះ រហ័សទាន់ចិត្ត»។
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនតែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។
ដើម្បីអបអរដល់ការពង្រីកសេវាកម្មថ្មីរបស់ខ្លួន foodpanda នៅតែមិនភ្លេចផ្ដល់ជូននូវប្រូម៉ូសិនពិសេស ជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែប្រើកូដ «HELLOSVR» ដើម្បីទទួលបានការ បញ្ចុះតម្លៃ ៥០% រហូតដល់ ៣ ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ ដុល្លារឡើងទៅ។ ការផ្ដល់ជូនពិសេសនេះ សម្រាប់តែអតិថិជនថ្មីនៅខេត្តស្វាយរៀងតែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់ទាំងបុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនពីកូវីដ ១៩ និងបង្ហាញពីការគិតដល់សហគមន៍ដែលខ្លួនកំពុងតែប្រតិបត្តិក្រុមហ៊ុន បានរៀបចំចាក់វ៉ាក់សាំងភ្លាមៗដល់បុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅខេត្តស្វាយរៀង។
ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុន ក៏បាននាំយកសម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ ១៩ ដូចជា អាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តស្វាយរៀងផងដែរ។
កន្លងមក foodpanda តែងតែបានចូលរួមជួយដល់សង្គមក៏ដូចជាសហការជាមួយនឹង រដ្ឋាភិបាលកម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជានិច្ច តាមរយៈការផ្តល់អំណោយជាគ្រឿង បរិក្ខាពេទ្យ និងសម្ភារនានាជាច្រើន ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន៤លើក និងចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន ៥ លើក។
បន្ថែមលើនេះ សម្រាប់ខែកក្កដា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើន។ ដូច្នេះកុំភ្លេចចុចដោនឡូតអេប [foodpanda] (http://onelink.to/fpkh) ដើម្បីចុចទិញ អាហារឆ្ងាញ់ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង។
សូមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ៕