ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និង ផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
ខណៈការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ នៅកម្ពុជា ក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយស្ទើរនៅគ្រប់ការសន្ទនានានា និង លេចឡើងនៅលើបណ្ដាញសារព័ត៌មាន ក៏ដូចជាបណ្ដាញទំនាក់ទំនងសង្គមយ៉ាងព្រោងព្រាត លោក George Black ប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល (Goldwell Capital) ជឿជាក់ថា ការរីករាលដាលនៃជំងឺនេះនៅកម្ពុជាក្ដី ឬនៅទូទាំងពិភពលោកក្ដី មិនមែនជាកត្តាចម្បងដែលអាចរាំងស្ទះទីផ្សារហិរញ្ញវត្ថុ រួមទាំងទីផ្សារឧបករណ៍និស្សន្ទនោះទេ ។ ផ្ទុយទៅវិញ តាមរយៈកិច្ចសម្ភាសន៍ជាមួយប្រជាប្រិយ លោកបានឱ្យដឹងថា វាគឺជាពេលវេលាដ៏ល្អមួយសម្រាប់ការចាប់យកឱកាសវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ និងទាញយកផលប្រយោជន៍ពីទីផ្សារមួយនេះ ។
នៅក្នុងកិច្ចសម្ភាសន៍នេះដែរ លោក George Black ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ក៏បានផ្ដល់នូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងវឌ្ឍនភាពនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ការព្យាករណ៍អំពីអនាគតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ព្រមទាំងសកម្មភាពថ្មីៗរបស់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេមួយនៅកម្ពុជា។
សំណួរ៖ លោកមានបទពិសោធជាច្រើនឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុ ជាពិសេសក្នុងទីផ្សារឧបករណ៍និស្សន្ទ ។ តើលោកអាចប្រាប់ប្រិយមិត្តអ្នកអានរបស់យើងបានទេអំពីចំណុចល្អនៃទីផ្សារមួយនេះ?
ចម្លើយ៖ ទីផ្សារឧបករណ៍និស្សន្ទអាចជួយឱ្យប្រជាជនកម្ពុជាចូលរួមវិនិយោគ និងទទួលបានប្រាក់ចំណេញពីទីផ្សារហិរញ្ញវត្ថុធំៗរបស់ពិភពលោក ស្របទៅតាមបំរែបំរួលនៃទិន្នន័យសេដ្ឋកិច្ច និងនិន្នាការរូបិយវត្ថុ ។ ទីផ្សារឧបករណ៍និស្សន្ទអនុញ្ញាតឱ្យវិនិយោគិនជួញដូរហាងឆេងផលិតផលហិរញ្ញវត្ថុដូចជាមាស ប្រាក់ ប្រេងឆៅ និងគូរូបិយប័ណ្ណអន្តរជាតិធំៗ ពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ និងនៅគ្រប់ទីកន្លែងទាំងអស់។ វិនិយោគិនអាចវិនិយោគលើឧបករណ៍និស្សន្ទនៅក្នុងទីផ្សារអន្តរជាតិជាមួយនឹងដើមទុនតិចបំផុត (តាមរយៈLeverage) ហើយការផាត់ទាត់សាច់ប្រាក់ក្នុងការជួញដូរមានលក្ខណៈងាយស្រួល និង សុវត្ថិភាពបំផុត។
សំណួរ៖ តើទីផ្សារឧបករណ៍និស្សន្ទទទួលរងផលប៉ះពាល់យ៉ាងដូចម្តេចខ្លះក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ?
ចម្លើយ៖ វិស័យជាច្រើនទទួលរងនូវផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ប៉ុន្តែសម្រាប់ទីផ្សារហិរញ្ញវត្ថុ រួមទាំងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាវិញ គ្មានសញ្ញាគួរឱ្យកត់សម្គាល់ណាមួយដែលបង្ហាញពីការរាំងស្ទះនោះទេ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា មានទំហំជួញដូរសរុបជាង ៦០០ លានដុល្លារ កាលពីឆ្នាំមុន ទោះបីជាមានករណីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ដែលនេះគឺជាកំណើនដ៏ខ្លាំងក្លា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ដែលទំហំជួញដូរមានប្រហែល ៥ លានដុល្លារតែប៉ុណ្ណោះ។ វត្តមាននៃជំងឺកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនានាមានការប្រែប្រួល ដែលបណ្ដាលឱ្យតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុនៅក្នុងទីផ្សារហិរញ្ញវត្ថុប្រែប្រួលដូចគ្នា ហើយការប្រែប្រួលនៃតម្លៃនេះ គឺជាឱកាសក្នុងការវិនិយោគ។
សំណួរ៖ តើអ្នករំពឹងថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា នឹងស្ថិតក្នុងកម្រិតដូចពេលបច្ចុប្បន្ន ឬនឹងកាន់តែរីកចម្រើននាពេលអនាគត?
ចម្លើយ៖ ខ្ញុំរំពឹងថា វិស័យនេះនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយនឹងឈានដល់ចំណុចកំពូលថ្មីមួយក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ។ នៅពេលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារីកលូតលាស់កាន់តែខ្លាំង តម្រូវការលើការជួញដូរឧបករណ៍និស្សន្ទនឹងកើនឡើងផងដែរ ដើម្បីជួយជំរុញការអភិវឌ្ឍធុរកិច្ចសំខាន់ៗនៅទីនេះ។ ភាពរីកចម្រើននេះ មិនត្រឹមតែសំដៅទៅលើទំហំនៃការជួញដូរ តួអង្គទីផ្សារ(រួមទាំងវិនិយោគិនថ្មី) ការយល់ដឹងអំពីទីផ្សារ និងជំនាញជួញដូរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឱកាសការងារផ្សេងៗ ដោយនិស្សិតជាច្រើននឹងចូលប្រឡូកក្នុងវិស័យនេះ។
សំណួរ៖ ក្នុងនាមជាប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល តើលោកមានយុទ្ធសាស្ត្រវិនិយោគដូចម្ដេចសម្រាប់វិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយោគិនបរទេស?
ចម្លើយ៖ ខ្ញុំតែងតែរីករាយក្នុងការជួបជាមួយនឹងវិនិយោគិននានា និងពិភាក្សាអំពីឱកាសវិនិយោគនាពេលបច្ចុប្បន្ននៅលើទីផ្សារ។ យើងអាចរៀបចំយុទ្ធសាស្ត្រផ្ទាល់ខ្លួនជាពិសេស ដែលត្រូវនឹងផែនការវិនិយោគ និងគោលដៅហិរញ្ញវត្ថុរបស់វិនិយោគិននីមួយៗ ទាំងក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
សំណួរ៖ ថ្មីៗនេះ ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន First Gold ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងមានបទពិសោធន៍ក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិអស់រយៈពេល ៣០ ឆ្នាំមកហើយ។ តើក្រុមហ៊ុន ហ្គោលវែល ខាភីថល រំពឹងថានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីអនុស្សរណៈយោគយល់គ្នានេះ?
ចម្លើយ៖ យើងអាចទទួលបាននូវធនធានកាន់តែច្រើនសម្រាប់ការអភិវឌ្ឍ និងអាចចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលយើងអាចនឹងមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ យើងក៏អាចសហការគ្នា និងប្រើប្រាស់ធនធានរបស់យើង ក្នុងការបណ្ដុះបណ្ដាលសាធារណជន និងជំរុញសកម្មភាពជួញដូរប្រកបដោយវិជ្ជាជីវៈ ដែលនេះគឺជាការចូលរួមចំណែកមួយក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិរបស់កម្ពុជា។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងទីផ្សារឧបករណ៍និស្សន្ទ លោកអ្នកអាចទាក់ទងទៅក្រុមហ៊ុន ហ្គោលវែល ខាភីថល តាមរយៈទូរស័ព្ទលេខ 023 888 778 ឬចូលទៅគេហទំព័រ www.goldwellcap.com ។