ជួយគ្នាក្នុងគ្រាលំបាក! foodpanda ផ្តល់ជូនទាំងកម្លាំងចិត្ត និង ក្តីបារម្ភដល់រដ្ឋាភិបាលនៅខេត្តព្រះសីហនុ
អ្នកណាក៏ដឹង! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និង ការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។
ករណីជម្ងឺកូវីត-១៩ រាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងខេត្តព្រះសីហនុ ហេតុដូច្នេះកាលពីថ្ងៃទី ២៦ មីនា ២០២១ ក្រុមហ៊ុន foodpanda បានរៀបចំ សម្ភារការពារកូវីដ-១៩ ចាំបាច់ ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងព្យាយាមចូលរួមក្នុងការទប់ស្កាត់យ៉ាងមោះមុតនៅខេត្តព្រះសីហនុយើងផងដែរ ។
សម្រាប់អំណោយ ដែលចែកជូន ដោយ ក្រុមហ៊ុន foodpanda រួមមាន ម៉ាស់ការពារមេរោគ ៥៤ ប្រអប់ ទឹកអាល់កុល សម្លាប់មេរោគចំណុះ ១០០ml ចំនួន ៣០០ ដប និង ទឹកសុទ្ធចំនួន ៣០ កេស ។ គួរបញ្ជាក់ផងដែរថា ការធ្វើឡើងនេះគឺក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ជាមួយរដ្ឋាភិបាលដើម្បីចូលរួមលុបបំបាត់នូវការរាតត្បាតនៃជម្ងឺមួយនេះ ។
តោះ! ចូលរួមចំណែកទប់ស្កាត់ការរីករាលដាលទាំងអស់គ្នាជាមួយរដ្ឋាភិបាល បើមិនចាំបាច់កុំចេញពីផ្ទះ ។ អ្នកអាចប្រើប្រាស់ foodpanda សម្រាប់ធ្វើការកម្ម៉ង់អាហារ និង ទំនិញផ្សេងជាមួយសេវាដឹកជូនដល់ទីតាំងយ៉ាងឆាប់រហ័ស និង សុវត្ថិភាព ។
ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និង ទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda ។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda ។