វីដេអូចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ទទួលបានការចូលមើល ២ លានដង ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង
ភ្នំពេញ ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ ៖ វីដេអូចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ដែលមានការចូលរួមពីសិល្បករខ្មែរជាច្រើន ទទួលបានការចូលទស្សនា ២ លានដង (2 million views) ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ។ វីដេអូចម្រៀង (MV) បទនេះ ដែលចាក់ផ្សាយនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ ត្រូវបានផលិតឡើងក្នុងគោលបំណងចូលរូមបំផុសស្មារតីពលរដ្ឋកម្ពុជាគ្រប់ស្រទាបវណ្ណៈឱ្យចេះជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ។
ដោយសារភាពល្បីល្បាញរបស់យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា» ដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយសាមគ្គីភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស វីដេអូចម្រៀង (MV) «ឆ្ពោះទៅមុខរួមគ្នា» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងដោយមានចំនួនការចូលទស្សនាសរុបចំនួន ២លានដងបានបន្ទាប់ពី MV នេះត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ Pleng by Smart និង Smart ព្រមទាំងទំព័រហ្វេសប៊ុកផ្សេងៗទៀតរបស់ក្រុមសិល្បករ ។
លោក សុខ វិសាល ដែលជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំផលិតវីដេអូចម្រៀនងនេះ បានថ្លែងថា៖ «យើងមានមោទនាភាពយ៉ាងខ្លាំង ដែលវីដេអូចម្រៀងបទនេះទទួលបានការចូលទស្សនាយ៉ាងច្រើនបែបនេះក្នុងពេលត្រឹមតែ ២៤ ម៉ោង»។ លោកបន្ថែមថា៖ «ខ្ញុំរំពឹងថា នឹងមានការចូលទស្សនាកាន់តែច្រើនឡើងថែមទៀត ហើយអ្នកទស្សនានឹងស្វែងយល់អត្ថន័យនៅក្នុងវីដេអីចម្រៀងនេះ”។
វីដេអូចម្រៀង (MV) បទ «ឆ្ពោះទៅមុខរួមគ្នា» គឺជាស្នាដៃដឹកនាំរួមគ្នាដំបូងបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីវកម្មល្បីៗជាច្រើននៅកម្ពុជា និង កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ» ។ វីដេអូបទចម្រៀងនេះច្រៀងនិងសម្តែងរួមគ្នាដោយតារាចម្រៀង ១៣ រូបរួមមាន កេសរ, ពេជ្ជរិទ្ធ, ដេវីត, ភិរម្យ (ពីក្រុម SmallWorld SmallBand), ស៊ូលី ផេង, 4T5, Bross La, Reezy, កញ្ចនា, វុទ្ធា, Ruthko សេរី និង DJ Chee ។
បទចម្រៀង និងវីដេអូចចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» អាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app និង យូធូប Smart Axiata ឬតាមរយៈតំណភ្ជាប់ (Link) នេះ៖