Connect with us

អត្ថបទក្រុមហ៊ុន

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

on

Advertisement

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង
• ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់
• អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ
• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ ៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ TikTok ដែលមានបេសកកម្មក្នុងការចែករំលែកភាពច្នៃប្រឌិតនិងនាំយកភាពសប្បាយរីករាយ បានប្រកាសនៅថ្ងៃនេះពីការផ្លាស់ប្តូរគោលការណ៍ចុងក្រោយបង្អស់សម្រាប់អ្នកប្រើប្រាស់ដែលជាអនីតិជន(អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៨ឆ្នាំ) ដើម្បីលើកកម្ពស់ឯកជនភាពនិងសុវត្ថិភាពក្នុងសហគមន៍។ TikTok បានយល់ច្បាស់ថាភាពច្នៃប្រឌិតនិងការបញ្ចេញមតិយោបល់នានាជារឿងផ្ទាល់ខ្លួន ហើយឯកជនភាពក៏ដូចគ្នាដែរ។ ហេតុដូច្នេះហើយ ពួកយើងបានធ្វើការលើកកម្ពស់សហគមន៍របស់យើងតាមរយៈការដាក់ចេញគោលការណ៍នៃការគ្រប់គ្រងគណនីរបស់ពួកគេនៅលើប្រព័ន្ធអនឡាញ។ ខណៈពេលដែលអ្នកប្រើប្រាស់វ័យក្មេងមួយចំនួនបាននឹងកំពុងចាប់ផ្តើមប្រើប្រាស់កម្មវិធីឌីជីថល ពួកយើងជឿជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ឲ្យពួកគេនូវការកំណត់ឯកជនភាពនិងការគ្រប់គ្រងដែលសមរម្យមួយ។ នៅថ្ងៃនេះ ពួកយើងប្រកាសពីការផ្លាស់ប្តូរមួយចំនួនសម្រាប់អ្នកប្រើប្រាស់ដែលជាអនីតិជនក្នុងគោលបំណងនាំយកគោលការណ៍ឯកជនភាពនិងសុវត្ថិភាពលំនាំដើមដែលមានលក្ខណៈស្តង់ដាខ្ពស់។

ការពង្រឹងការកំណត់ឯកជនភាពលំនាំដើម (Default Privacy Settings)

ចាប់ពីថ្ងៃនេះតទៅ ពួកយើងនឹងផ្លាស់ប្តូរការកំណត់ឯកជនភាពលំនាំដើមសម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ ទៅជាឯកជន។ សម្រាប់អ្នកប្រើប្រាស់ TikTok ដែលមានការកំណត់«ឯកជន» អ្នកតាមដានរបស់ពួកគេអាចចូលមើលវីដេអូរបស់ពួកគេបានលុះត្រាតែពួកគេអនុញ្ញាត។ ពួកយើងចង់ឲ្យអ្នកប្រើប្រាស់អនីតិជនរបស់យើងទទួលបានជម្រើសនិងអាចធ្វើការសម្រេចចិត្តក្នុងការចែករំលែកព័ត៌មាន និងជ្រើសរើសអ្នកដែលពួកគេចង់ចែករំលែកវាជាមួយ ដែលរួមបញ្ចូលទាំងការអនុញ្ញាតឲ្យសាធារណៈជនមើលគណនីរបស់ពួកគេផងដែរ។ ជាមួយនឹងការបញ្ជ្រាបគោលការណ៍ឯកជនភាពនៅដំណាក់កាលដំបូងនៃការបង្កើតគណនី ពួកគេនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយប្រុងប្រយ័ត្នអំពីឯកជនភាពរបស់ពួកគេលើប្រព័ន្ធអនឡាញ។

ការផ្លាស់ប្តូរបន្ថែមទៀតដែលពួកយើងកំពុងដាក់ចេញដើម្បីបង្កើនបទពិសោធន៍សុវត្ថិភាពដល់អ្នកប្រើប្រាស់វ័យក្មេងរបស់យើងរួមមាន៖
• រឹតត្បិតជម្រើសក្នុងការផ្តល់មតិយោបល់លើវីដេអូដែលអ្នកប្រើប្រាស់អាយុចន្លោះ១៣ទៅ១៥ឆ្នាំបានផលិត។ ពួកគេក៏អាចជ្រើសរើសរវាង«មិត្ត» ឬ«មិនសម្រាប់នរណាម្នាក់»នៅលើគណនីរបស់ពួកគេ ហើយជម្រើស«អ្នករាល់គ្នា»នឹងត្រូវបានលុបចេញពីគណនីរបស់ពួកគេ។
• ការផ្លាស់ប្តូរការកំណត់ Duet និង Stitch ទៅជាឥឡូវបានធ្វើឲ្យលក្ខណៈកម្មវិធីទាំងនេះមានតែនៅលើមាតិការបស់អ្នកប្រើប្រាស់ដែលមានអាយុ១៦ឆ្នាំនិងច្រើនជាងនេះតែប៉ុននោះ។ សម្រាប់អ្នកដែលមានអាយុ១៦ទៅ១៧ឆ្នាំ ការកំណត់លំនាំដើមសម្រាប់ Duet និង Stitch នឹងត្រូវបានកំណត់ជា«មិត្តភក្តិ»។
• អនុញ្ញាតឲ្យធ្វើការទាញយកវីដេអូដែលផលិតដោយអ្នកប្រើប្រាស់ដែលមានអាយុ១៦ឆ្នាំនិងច្រើនជាងនេះតែប៉ុននោះ។ អ្នកប្រើប្រាស់ដទៃទៀតអាចធ្វើការសម្រេចចិត្តថាតើពួកគេអនុញ្ញាតឲ្យមានការទាញយកវិដេអូរបស់ពួកគេដែរឬទេ រីឯអ្នកប្រើប្រាស់ដែលមានអាយុ១៦ទៅ១៧ឆ្នាំ ការកំណត់លំនាំដើមរបស់ពួកគេនឹងត្រូវបានបិទ ប្រសិនបើពួកគេមិនអនុញ្ញាត។.
• ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» ត្រូវបានប្តូរជាបិទក្នុងការកំណត់លំនាំដើមសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះ១៣ទៅ១៥ឆ្នាំ។
ការផ្លាស់ប្តូរការកំណត់លំនាំដើមរបស់ TikTok ដើម្បីគាំទ្រដល់ការប្រើប្រាស់ដែលមានលក្ខណៈឯកជនភាពគឺជាជំហានដ៏មានអត្ថន័យមួយរបស់ពួកយើងដែលបានប្តេជ្ញាបន្តរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេងរបស់យើង។ ការផ្លាស់ប្តុរនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើបច្ចុប្បន្នភាពកាលពីលើកមុនដែលពួកយើងបានធ្វើដើម្បីគាំទ្រសុវត្ថិភាពយុវជននិងរួមមាន៖
ការរឹតត្បិតការផ្ញើសារដោយផ្ទាល់និងផ្សាយវីដេអូផ្ទាល់ទៅកាន់គណនីដែលមានអាយុ១៦ឆ្នាំនិងច្រើនជាងនេះ
• អនុញ្ញាតឲ្យឪពុកម្តាយឬអណាព្យាបាលបង្កើតការណែនាំឬលក្ខខណ្ឌទៅលើបទពិសោធន៍ TikTok របស់កូនវ័យជំទង់តាមរយៈ ការផ្គូផ្គងលក្ខណៈគ្រួសារ

ការធ្វើបច្ចុប្បន្នភាពលើ TikTok សម្រាប់អ្នកប្រើប្រាស់វ័យក្មេង

នៅសហរដ្ឋអាមេរិក ពួកយើងបានធ្វើការកំណត់បទពិសោធន៍នៃការប្រើប្រាស់ TikTok របស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៣ឆ្នាំ តាមរយៈកម្មវិធីTikTok សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ការការពារ សុវត្ថិភាព និងឯកជនភាពដល់ទស្សនិកជនវ័យក្មេង។ បទពិសោធន៍ទាំងនេះនឹងអនុញ្ញាតឲ្យពួកគេស្វែងរកវីដេអូដែលសមស្របនឹងអាយុរបស់ពួកគេ ហើយនៅថ្ងៃនេះពួកយើងក៏មានសេចក្តីរីករាយដែលបានប្រកាសពីការសហការដៃគូជាមួយនឹងCommon Sense Networks ក្នុងបន្តពង្រឹងបទពិសោធន៍នេះឲ្យកាន់តែប្រសើរ។ តាមរយៈកិច្ចសហការមួយនេះ Common Sense Networks នឹងផ្តល់ការណែនាំបន្ថែមទៀតអំពីមាតិកាសមរម្យសម្រាប់កុមារក្រោមអាយុ១៣ឆ្នាំ ក្នុងការបង្កើតនូវបទពិសោធន៍ដែលរីករាយនិងសុវត្ថិភាព។

យុទ្ធសាស្ត្រឆ្ពោះទៅកាន់ឯកជនភាព

សុវត្ថិភាពនិងឯកជនភាពរបស់សហគមន៍របស់ពួកយើងគឺជាចំនុចស្នូលនៃកិច្ចការងារបស់ពួកយើង។ ពួកយើងតែងតែផ្សាយចេញរបាយការណ៍តម្លាភាព ហើយពួកយើងក៏បន្តបង្ហាញអ្នកជំនាញក៏ដូចជាអ្នកតាក់តែងច្បាប់់ពីរបៀបនៃការដំណើរការ ការសម្របសម្រួល និងការផ្តល់មតិយោបល់លើមាតិកានិងការថែរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅឯមជ្ឈមណ្ឌលតម្លាភាពនិងគណយ្យភាពរបស់ពួកយើង។ ពួកយើងក៏មានព័ត៌មានអំពីឯកជនភាពនៅលើមជ្ឈមណ្ឌលសុវត្ថិភាពរបស់ពួកយើងផងដែរ
ពួកយើងដឹងថាការការពារអ្នកប្រើប្រាស់និងឯកជនភាពរបស់ពួកគេគឺជាកិច្ចការដែលយើងត្រូវបន្តពង្រឹងជារៀងរាល់ថ្ងៃ ហើយពួកយើងនឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែងរបស់ពួកយើងនៅត្រឹមនេះទេ។ ពួកយើងនឹងបន្តបញ្ចូលគោលការណ៍ ធ្វើការយ៉ាងជិតស្និទជាមួយនឹងអ្នកជំនាញនិងនិយ័តករអំពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក្មេងៗ និងបន្ថែមការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យបច្ចេកវិទ្យានិងក្រុមការងាររបស់យើងអាចធានាឲ្យបានថាTikTok ជាទម្រង់ដែលសុវត្ថិភាពសម្រាប់អ្នករាល់គ្នាក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន។

សាររបស់អ្នកជំនាញសុវត្ថិភាពយុវជន៖

Larry Magid នាយកប្រតិបត្តិនៃ ConnectSafely បាននិយាយថា៖ «វាមិនមានគោលការណ៍ណាមួយដែលអាចគ្របដណ្តប់គ្រប់យ៉ាងលើការប្រើប្រាស់បណ្តាញសង្គមនោះទេ។ ឧទាហរណ៍វាពិតជាមានភាពខុសគ្នាខ្លាំងណាស់អំពីការយល់ដឹងនិងភាពធំដឹងក្តីរវាងអ្នកប្រើប្រាស់វ័យជំទង់ដែលមានអាយុតិច និងច្រើនជាងគ្នា ហើយវាពិតជាសំខាន់ណាស់ដែលវាត្រូវបានយកមកឆ្លុះបញ្ចាំងនិងបញ្ចូលនៅក្នុងការកំណត់ឯកជនភាព។ ការធ្វើបច្ចុប្បន្នភាពឯកជនភាពរបស់TikTokនាពេលថ្មីៗនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីភាពខុសគ្នានេះ ព្រមទាំងបានដាក់ចេញនូវការកំណត់តាមលំនាំដើមទៅតាមអាយុរបស់អ្នកប្រើប្រាស់ ដែលនឹងបន្ថែមការការពារនិងផ្តល់សេរីភាពកាន់តែច្រើនថែមទៀតទៅដល់អ្នកប្រើប្រាស់វ័យជំទង់ទាំងពីរប្រភេទ»។

Kathryn Ann Hill ប្រធានប្រតិបត្តិនៃ MediaSmarts បាននិយាយថា៖ «យោងតាមការសិក្សារបស់ MediaSmarts បានឲ្យដឹងថាអ្នកប្រើប្រាស់វ័យក្មេងតែងយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់ពួកគេ ប៉ុន្តែពួកគេក៏តែងត្រូវបានជះឥទ្ធិពលដោយការកំណត់លំនាំដើមកម្មវិធីដែលពួកគេប្រើប្រាស់ផងដែរ។ ការផ្លាស់ប្តូរលំនាំដើមគឺជាជំហានវិជ្ជមានមួយក្នុងការគោរពដល់ការសិក្សាស្វែងយល់អំពីឯកជនភាពរបស់យុវជនតាមរយៈការជួយពួកគេគ្រប់គ្រងនិងកំណត់អ្នកដែលពួកគេអាចធ្វើការប្រាស្រ័យទាក់ទងជាមួយនិងមើលមាតិការបស់ពួកគេ»។

Iain Drennan ប្រធានប្រតិបត្តិនៃ WeProtect Global Alliance បាននិយាយថា៖ «ការកែលម្អថ្មីបំផុតពីTikTokបានបង្ហាញពីការបោះជំហានដ៏ធំមួយក្នុងការលើកកម្ពស់ឯកជនភាពនិងសុវត្ថិភាពរបស់កុមារនៅលើកម្មវិធីរបស់ពួកគេ។ ការកំណត់លំនាំដើមឯកជនភាព ដោយការដកចេញការផ្តល់យោបល់ពីអ្នកដទៃទៅលើវីដេអូរបស់កុមារនិងការរឹតត្បិតការទាញយកវីដេអូគឺជាជំហានមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទនិងរំលោភបំពានលើកុមារតាមប្រព័ន្ធអនឡាញ។ ពួកយើងសង្ឃឹមថាយើងនឹងបន្តកិច្ចការងារដ៏មានសារៈសំខាន់នេះជាមួយនឹងTikTokក៏ដូចជាសមាជិកដទៃទៀតរួមមានរដ្ឋាភិបាល ដៃគូឯកជន និងសង្គមស៊ីវិលដើម្បីធានាថាកុមារនៅទូទាំងពិភពលោកអាចទទួលបានឱកាសនានាដែលប្រព័ន្ធតិចណូឡូជីអាចផ្តល់ឲ្យពួកគេ ដោយគ្មានហានិភ័យនៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ»៕

###

អំពី TikTok៖
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
Rachel Roberts
ក្រុមហ៊ុន MSA Marketing Solutions
Rachel.roberts@msacam.com +(855) 96 368 0826

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ផ្ទុះការសង្ស័យ សឿ សុធារ៉ា និង សាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន6 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា6 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន6 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន1 week ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន1 week ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន2 weeks ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...