Connect with us

អត្ថបទក្រុមហ៊ុន

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

on

Advertisement

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​

​រថយន្ត Ford Territory ត្រូវបាន​បង្កើត និង​ឌី​ហ្សា​ញ​ឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវបាន​ធ្វើការ​តេស្ត​ផ្នែក​សុវត្ថិភាព សមត្ថភាព និង​បច្ចេកវិទ្យា​ថ្មីៗ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​វិស្វករ​ជំនាញ​របស់ Ford ដោយ​ធ្វើការ​តេស្ត​បើក​សាកល្បង​នៅលើ​ផ្លូវ​រហូតដល់​ទៅ​ជាង 6.8 លាន​គីឡូម៉ែត្រ​ឯណោះ ទម្រាំ​តែ​ក្រុមហ៊ុន Ford សម្រេចចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​ក្នុង​ទីផ្សារ​។ ដូច្នេះហើយ​គ្រប់​ចំណុច​នៃ​រថយន្ត​នេះ​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើសពី​ការរំពឹងទុក​ផងដែរ​។

​រូបរាង​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត Ford Territory មើលទៅ​មាន​ភាព​ទាក់ទាញ និង​ស៊ី​វិ​ល័យ​ខ្លាំង​មែនទែន​ដែល​ផ្នែក​ខាងមុខ​បាន​រំលេច​មកជា​មួយ​ប៉ា​ណា​បែប​សំណាញ់​ពណ៍​ខ្មៅ​រលោង អម​ជាមួយនឹង​ការ​រចនា​នូវ​ចង្កៀង​ម៉ូដ​ថ្មី​ដែលមាន​រូបរាង​ប្លែក​ខុសពី​រថយន្ត SUV ដ៏​ទៃ​។ ចំណែកឯ​ដំបូល​ខាងលើ​ជា​ប្រភេទ​ដំបូល​កញ្ចក់​ធំ​ពីមុខ​ដល់​ក្រោយ​ដែល​អាច​បើក​/​បិទ​បាន (Panoramic Moonroof)​។ ចំពោះ​ពោង​សុវត្ថិភាព​របស់​រថយន្ត​នេះ​វិញ​គឺមាន​រហូត​ទៅដល់ 6 ឯណោះ​ដែល​នៅ​ចំហៀង​សងខាង​រថយន្ត​ជា​ប្រភេទ​វែង​ពីមុខ​ដល់​ក្រោយ​។​

​ផ្នែក​ចំហៀង​មើលទៅ​មាន​ទំហំ​សមល្មម​ពេញ​ខ្នាត​ជា​រថយន្ត SUV ខ្នាត​កណ្តាល រួមជាមួយ​នឹង​យ៉ាន់​ស្ព័​រ​អាលុយមីញ៉ូម​ទំហំ 18 អ៊ីង ហើយ​ចំណុច​មួយ​ដែល​គួរអោយកត់សម្គាល់​នោះ​គឺ ផ្នែក​ខាងក្រោយ មើលទៅ​ខ្ពស់ជាង​ផ្នែក​ខាងមុខ​ដែល​មើលទៅ​ដូច​រថយន្ត​ស្ព័​រ រីឯ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ក៏មាន​បំពាក់​ជូន​នូវ​បំពង់​ស៊ី​មាំ​ង​រហូតដល់​ទៅ 2 ដែល​កាន់តែ​លើក​សម្រស់​រថយន្ត​នេះ​ថែម​មួយកម្រិត​ទៀត​។ ជុំវិញ​រថយន្ត Ford Territory មាន​បំពាក់​នូវ​សេន​ស័​រ​ជំនួយ​ក្នុង​ការចូល​ចត​រហូតដល់​ទៅ 12 គ្រាប់ និង​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​រថយន្ត​រហូតដល់​ទៅ 4 គ្រាប់​ដែលជា​ប្រភេទ​កាមេរ៉ា 360o កម្រិត​ខ្ពស់​ដែល​ផ្តល់ជូន​នូវ​រូបភាព​ច្បាស់​ល្អ​។​

​រថយន្ត Ford Territory 2021 ត្រូវបាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន EcoBoost ជំនាន់​ថ្មី​ទំហំ 1.5L ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូតដល់​ទៅ 143PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 225 N.M ។ ជាមួយនឹង​ប្រអប់លេខ 8 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​ធ្វើអោយ​ការបើកបរ​កាន់តែ​មាន​ភាពរលូន និង​ចូល​លេខ​បានល្អ​ជាង​មុន​។​មុខងារ​ថ្មី 2 ដែល​រថយន្ត Ford Territory 2021 មាន​នោះ​គឺ​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច និង​ប៊ូ​តុង Sport Mode សម្រាប់​អោយ​លោកអ្នក​បើកបរ​នៅ​ផ្លូវ​ឆ្ងាយ និង​មាន​ល្បឿន​លឿន​។​ម្យ៉ាងវិញទៀត​លោកអ្នក​ក៏​អាច​ចេញចូល​រថយន្ត​ដោយ​ប្រើ​នូវ​ប្រព័ន្ធ​សោ​ឆ្លាត​វៃ / ចុច​បញ្ឆេះ​រថយន្ត និង​អាច​ចេញចូល​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​នៅលើ​ដៃ​ទ្វា​។​

​រីឯ​កៅអី​រថយន្ត​មាន​ទម្រង់​ក្តោប​បែប​ស្ព័​រ ពណ៍​ខ្មៅ​បង្កប់​ថ្នេរ​ព​ណ៍ស ដែល​អង្គុយ​ទៅ​ហាប់​ណែន​មាន​ផាសុកភាព អម​ជាមួយនឹង​តាប​ឡូ​ព​ណ៏​ខ្មៅ​បង្កប់​ជាមួយ​ថ្នេរ​ព​ណ៍ស​ដែល​មើលទៅ​ស៊ីគ្នា​មែនទែន លើសពីនេះទៅទៀត​ក៏មាន​បន្ទះ​ឈើប្រណិត​នៅ​ខាងក្រោម​តាប​ឡូ និង​ដៃ​ទ្វា​ទាំងសងខាង​ផងដែរ ដែល​កាន់តែ​ផ្តល់នូវ​ភាព​ទាក់ទាញ និង​ប្រណិត​ភាព​ថែម​មួយកម្រិត​ទៀត​។ លើសពីនេះទៅទៀត​រថយន្ត Ford Territory 2021 ក៏មាន​បំពាក់​នូវ​មុខងារ​ក្តៅ ត្រជាក់​នៅលើ​កៅអី​ផ្នែក​ខាងមុខ​ទាំងសងខាង​ដែល​អាចធ្វើ​ការ​សា​រ៉េ​បាន 3 កម្រិត​ផងដែរ​។​

​ចង្កូតរថយន្ត Ford Territory ជា​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ភាព​ធូរ​ងាយស្រួល​ក្នុងការ​បើកបរ ហើយ​នៅលើ​ចង្កូត​ផ្ទាល់​ក៏មាន​ប៊ូ​តុង​ជាច្រើន ដែល​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) និង​កុង​ទ័​រ​ឌីជីថល​ម៉ូដ​ថ្មីស្រឡាង​ទំហំ 10 អ៊ីង​ដែល​អាច​ប្តូរ​រូបរាង​បាន 3​ ជម្រើស​៖ Sport, Fashion និង Classic Mode​។ ហើយ​ខាងក្នុង​រថយន្ត​មាន​ភ្លើង​ព​ណ៏​លំអរ​បាន​រហូតដល់ 7​ពណ៍ (Ambient Lighting) ដែល​ផ្តល់នូវ​សោភ័ណភាព​ពេល​លោកអ្នក​ធ្វើដំណើរ​ពេលយប់​។​

​ចំណុច​ពិសេស​ថ្មី​មួយទៀត​នោះ​គឺ អេក្រង់ Touch Screen ជំនាន់​ថ្មី​រហូត​ទៅដល់ 10 អ៊ីង​បែង​ចែកជា 4 ផ្នែក​អាច​ពង្រីក​បង្រួម​បាន សម្រាប់​បញ្ជា​គ្រប់គ្រង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ វិទ្យុ តន្ត្រី និង​ការកំសាន្ត​ផ្សេងៗ បន្ថែម​ពីលើ​នេះ​លោកអ្នក​ក៏​អាច​ភ្ជាប់​ផ្ទាល់​ជាមួយ Apple CarPlay, Android Auto និង Google Map​។ ជាមួយនឹង​អេក្រង់ Touch Screen 10 អ៊ីង​ជំនាន់​ថ្មី​នេះ​លោកអ្នក​អាច​មើល​កាមេរ៉ា 360o បាន​មួយ​ជុំវិញ​រថយន្ត​យ៉ាង​ត្រជាក់​ភ្នែក និង​ផ្តល់នូវ​ទិន្នន័យ​រូបភាព​ច្បាស់​ខ្លាំង​មែនទែន​។ រថយន្ត​នេះ​ក៏មាន​រន្ធ USB 2 សម្រាប់​សាក​ថ្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ និង​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) ផងដែរ​។​

​ចំណុច​ថ្មី​អស្ចារ្យ​មួយទៀត​នោះ​គឺមាន Mouse សម្រាប់​បញ្ជា​ផ្ទាល់​ទៅ​អេក្រង់ Touch Screen 10 អ៊ីង អម​ជាមួយនឹង​ប៊ូ​តុង​សម្រាប់​គ្រប់គ្រង​វិទ្យុ តន្ត្រី និង​ការកំសាន្ត​ផ្សេងៗ ដែល​វា​ជា​មុខងារ​ថ្មី​មួយទៀត​ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​។ រថយន្ត Ford Territory 2021 នេះ​ត្រូវបាន​បំពាក់​មកជា​មួយ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែល​ប្រព័ន្ធ​នេះ​ច្រោះ​យកតែ​ខ្យល់​ល្អ​ចូលក្នុង​រថយន្ត​តែប៉ុណ្ណោះ គឺ​ការពារ​វីរុស បាក់តេរី​ផ្សេងៗ​មិនអោយ​ជ្រាបចូល​ក្នុង​រថយន្ត​បាន​។​

​រថយន្ត Ford Territory 2021 បំពាក់​ទៅដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ឈានមុខ​គេ​របស់ Ford ដែលមាន​ឈ្មោះថា Ford Co-Pilot 360TM ដែល​ក្នុងនោះ​រួមមាន​ដូចជា​៖
•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (T) និង​អក្សរ (P) (Active Park Assist System)

•​ ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360o ដឺ​ក្រេ​កម្រិត​ខ្ពស់ (High Definition 360 Degree Camera)
•​ ​សេន​ស័​រ​ជំនួយ​ចូល​ចត​រហូតដល់​ទៅ 12 គ្រាប់ (12 Sensors)
•​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង (Blind Spot Information System)
•​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

•​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)

•​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)

•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control)
•​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (ABS and EBD)
•​ ​ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)
•​ ​និង​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ជាច្រើន​ទៀត​។​

​សម្រាប់​តម្លៃ​នៃ​រថយន្ត Ford Territory 2021 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​គឺមាន​តម្លៃ​ពិសេស​ត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយ​ការផ្តល់ជូន​នេះ​មាន​សុពលភាព​មុន​ថ្ងៃ​សម្ពោធ​រថយន្ត​នេះ​ជា​ផ្លូវការ​តែប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​ប្រញាប់​រួសរាន់​ឡើង​។ ចង់ដឹងថា​តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​

ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា​៖

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ផ្ទុះការសង្ស័យ សឿ សុធារ៉ា និង សាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
កំពូលហង្ស​ទាំង​ ​៥​ ​​អុកឡុក​​ពិភព​ចម្រៀង​ដប់​ម្ភៃ​ឆ្នាំហើយ ​នៅតែ​ខ្លាំងគ្មានអ្នកបំបាក់បាន​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥...

អត្ថបទក្រុមហ៊ុន6 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និង វីដេអូកម្សាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និង ភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា...

បច្ចេកវិទ្យា6 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និង មានសមត្ថភាពខ្លាំងជាងគេបំផុត ។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង...

អត្ថបទក្រុមហ៊ុន6 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

ដើម្បី​ជា​ភាពងាយស្រួល និង​ ឆាប់រហ័ស​ដល់​អ្នក​ដឹក​ជ​ញ្ចូ​ន​អាហារ​ និង ​បុគ្គលិក​ក្រុមការងារ ពេលនេះ foodpanda បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Gulf Lubricant ​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ក៏ដូចជា​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់ខ្លួន​ថែម​មួយកម្រិត​ទៀតផង​​ដែរ​ ។ foodpanda ជា​កម្ម​វី​ធី​កុម្ម៉ង់​អាហារ​ដ៏​ពិ​​សេស​មួយ​នៅលើ​ទូរស័ព្ទដៃដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុង​តំបន់​អាស៊ី ដោយសារ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ជម្រើស​អាហារ​ដ៏​សម្បូរបែប និង​ ការផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ឥតឈប់ឈរ ​។​ ​លើក​នេះ​ពិសេស​ណាស់ សម្រាប់​បងៗ​អ្នក​ដឹក​!...

អត្ថបទក្រុមហ៊ុន1 week ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន1 week ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន2 weeks ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន2 weeks ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...