បន្តរីករាយជាមួយកម្មវិធី ជល់ម៉ោ ដើម្បីឈ្នះរង្វាន់ធំ
សំណាងមានសម្រាប់អតិថិជនស្រាបៀរ អង្គរ ជានិច្ច។ចាប់យកឱកាសឈ្នះ ហើយឈ្នះទៀត
ពីកម្មវិធី ជល់ម៉ោ របស់ស្រាបៀរ អង្គរ។គិតត្រឹមចុងឆ្នាំ 2020 នេះស្រាបៀរ អង្គរបានប្រគល់
រង្វាន់ជូនដល់អតិថិជនដែលមានសំណាងទាំងអស់ពីកម្មវិធីជល់ម៉ោ សរុបចំនួន280រូប ដែល
រស់នៅតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា។
ស្រាបៀរ អង្គរ មានមោទនភាព សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទូរស័ព្ទiPhone 11
Pro Maxមានចំនួន 118 រូប អ្នកឈ្នះមាសសុទ្ធ 1 ជី និង 2 ជី ចំនួន 91 រូប និងអ្នកឈ្នះទឹក
ប្រាក់សុទ្ធ 1 លានរៀល និង 5 លានរៀលចំនួន 69 រូប។
យោងតាមលោក ហង្សសុខជាអ្នកតំណាងស្រាបៀរ អង្គរ ដែលតែងធ្វើបទសម្ភាសន៍ និងចុះទៅផ្តល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ជាច្រើននាក់បានឲ្យដឹងថា “អតិថិជនយើងសប្បាយចិត្តមែនទែននៅពេលយើងប្រគល់រង្វាន់ពិតៗដល់ដៃរបស់ពួកគាត់ ហើយអ្វីកាន់តែរំភើបនៅពេលពួកគាត់បានឈ្នះរង្វាន់ធំៗដូចជាមាសសុទ្ធ ប្រាក់លាន និងរង្វាន់ទូរស័ព្ទពីស្រាបៀរ អង្គរ។”
អតិថិជនមានសំណាងឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ5 លានរៀលពីស្រាបៀរ អង្គរ បានចែករំលែក
ឲ្យដឹងដែរថា‘’ គាត់មិននឹកស្មានថាគាត់មានសំណាងនឹងត្រូវរង្វាន់ទឹកប្រាក់ច្រើនចឹងទេ បន្ថែមទៀតទឺកប្រាក់ដែលទទួលគាត់នឹងយកទៅពង្រីកមុខរបរខ្លះ ហើយមួយចំនួនគឺយកទៅផ្គត់ផ្គង់ជីវភាព។”
កម្មវិធី ជល់ម៉ោបន្តផ្តល់ភាពសប្បាយរីករាយ រំភើប ភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅ
ទូទាំងប្រទេសកម្ពុជា និងឱកាសឈ្នះរាប់លានរង្វាន់ពីស្រាបៀរ អង្គរ ដែលជាស្រាបៀរលំដាប់
ពិភពលោករសជាតិស្រទន់ ឆ្ងាញ់ ដែលត្រូវបានផលិតឡើងតាំងឆ្នាំ 1992 ជាមួយគ្រឿងផ្សំល្អ
បំផុត។
អតិថិជនស្រាបៀរអង្គរដែលមិនទាន់ឈ្នះឬឈ្នះហើយក៏ដោយនៅតែមានឱកាសឈ្នះរង្វាន់ពីកម្មវិធីជល់ម៉ោនៅទូទាំងប្រទេសដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុងស្រាបៀរអង្គររួចរកមើលរង្វាន់មានដូចជារថយន្តទំនើបBMW 730 Li Pure Excellenceទូរស័ព្ទiPhone11Pro Maxមាសសុទ្ធ 1ជីមាសសុទ្ធ 2ជីទឹកប្រាក់1 លានរៀល5លានរៀលនិងរង្វាន់
ស្រាបៀរអង្គរជាច្រើនកំប៉ុងក្នុងមួយកេស។
ចាប់យកឱកាសឈ្នះរង្វាន់នេះហើយរីករាយឆ្នាំថ្មី ជាមួយស្រាបៀរ អង្គរ។ គាស់កាន់តែច្រើន
ឈ្នះកាន់តែច្រើន។ អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ