រីករាយឆ្នាំថ្មី ជាមួយការប្រគំតន្ត្រីតែបៃតង ប៉ុកកា
ក្នុងឪកាសឆ្នាំថ្មីឆ្នាំសកល តែបៃតង ប៉ុកកា រីករាយនាំមកជូននូវការប្រគំតន្ត្រីតែបៃតង ប៉ុកកា ដ៏ពិសេស កក្រើកប្លែក ធំអស្ចារ្យ ជាមួយការបើកទំព័រសម្រាប់ឆ្នាំថ្មី ហើយក៏នឹងចូលខ្លួនមកអង្រួនអារម្មណ៍ទស្សនិកជនតាមរយៈតែបៃតង ប៉ុកកា ដែលជាតែបៃតងរបស់ជប៉ុន ឆុងពីស្លឹកតែពិត 100% មានភាពល្បីល្បាញជាច្រើនឆ្នាំកន្លងមកហើយ។
តែបៃតង ប៉ុកកា ធ្លាប់មានវត្តមានលើទឹកដីប្រទេសកម្ពុជា ជាង៣ទសវត្សកន្លងមកហើយ ឥឡូវនេះ តែបៃតង ប៉ុកកា មានវត្តមានសាជាថ្មី ជាមួយការប្រគំតន្ត្រីតែបៃតង ប៉ុកកា ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ហើយធ្វើឡើងនាថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១នេះ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៏ MYTV និង លើហ្វេសបុកផេក POKKA Cambodia ចាប់ពីម៉ោង៨យប់តទៅ។ មានវត្តមានចូលរួមពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាៈ លោក Zono, អ្នកនាង សុគន្ធនីសា , កញ្ញា រ៉េត ស៊ូស្សាណា , លោក Step , លោក ខាន់ ជេម, ក្រុមចម្រៀង TMT និង ក្រុមបង្ហាញម៉ូតដ៏ស្រស់ស្អាត។
សូមតាមដានទស្សនាការផ្សាយផ្ទាល់លើហ្វេសបុកផេក POKKA Cambodia ដើម្បីមានឱកាសឈ្នះរង្វាន់ តែបៃតង ប៉ុកកា រហូតដល់ទៅ ១០០រង្វាន់! កុំភ្លេច Like ផេក Pokka Cambodia រួចប្រាប់មិត្តភក្តបងប្អូន ដើម្បីចូលរួមលេងហ្គេមទាំងអស់គ្នា។ វត្តមានជាថ្មីរបស់តែបៃតង ប៉ុកកា គឺជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពប្រជាជន ព្រោះតែបៃតង ប៉ុកកា ផលិតឡើងពីស្លឹកតែពិត១០០% មានកម្រិតស្ករទាប ទទួលស្គាល់ដោយ Healthy Choice (ជាស្ថាប័នសុខភាពរបស់ប្រទេសស៊ីងហ្គាពួ យកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាជន និង ផ្តល់ជូននូវ ផលិតផលជាជម្រើសល្អសម្រាប់សុខភាព) មិនមានសារធាតុរក្សាទុកអោយបានយូរ និងគ្មានបន្ថែមពណ៌។
បើនិយាយពីប្រវត្តិរបស់តែបៃតង ប៉ុកកា គឺមាន ប្រវត្តិដ៏យូរលង់ណាស់មកហើយ ដែលស្ថាបនិករបស់តែបៃតងនេះមាន ឈ្មោះថាលោក Toshikage Tanida ដែលមានដើមកំណើតនៅប្រទេសណាហ្គូយ៉ា នៅតំបន់ Aichi Prefecture ប្រទេសជប៉ុន ។ ក្នុងឆ្នាំ១៩៥៧ លោកបានបង្កើតក្រុមហ៊ុន POKKA Corporation (ដែលជាឈ្មោះត្រូវបានផ្លាស់ប្តូរចុងក្រោយ) ហើយមានមុខងារជា ប្រធានក្រុមហ៊ុន អស់រយៈពេល ៤០ ឆ្នាំ។ អំឡុងពេលនៃការបម្រើការងារនេះ លោកបានបន្តអភិវឌ្ឍទៅលើផលិតផលថ្មីៗ សម្បូរបែបដល់អតិថិជនរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះលោកបានពង្រីកវិសាលភាពអាជីវកម្មទៅកាន់បណ្តាប្រទេសជាច្រើនលើសកលលោក ហើយបច្ចុប្បន្នតែបៃតង ប៉ុកកា បានក្លាយជាតែបៃតង ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសស៊ីងហ្គាពួ និងពេញនិយមជាង ៥០ ប្រទេសលើពិភពលោក ៕