គ្រាន់តែ Teaser រឿង «រាជនីភូមិគ្រឹះ» ចេញមកភ្លាម មានអ្នកគាំទ្រខ្លាំងដល់ម្ល៉ឹង ! (មានវីដេអូ)
ក្រោយពីបានបញ្ចេញ Teaser រឿងភាគថ្មី «កូនពស់កេងកង» ដែលធ្វើឲ្យទស្សនិកជនជ្រួលច្របល់ចង់ទស្សនាយ៉ាងខ្លាំងស្ទើរទ្រាំលែងបានហើយនោះ មុននេះបន្តិចទូរទស្សន៍ហង្សមាសបានបញ្ចេញ Teaser រឿងភាគថ្មីមួយទៀតគឺរឿង «រាជនីភូមិគ្រឹះ» ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ទស្សនាខ្លាំងឡើងថែមទៀត ។
គ្រាន់តែបានទស្សនា Teaser រឿង «រាជនីភូមិគ្រឹះ» ហើយគឺពិតជាមិនសរសើរមិនបាននូវការសម្រឹតសម្រាំងទាំងរូបភាព និង សំឡេងព្រមជាមួយឈុតឆាកខ្លីៗដ៏គួរឲ្យចាប់អារម្មណ៍ ដោយបានចូលរួមសម្តែងសុទ្ធតែតារាលំដាប់ជួរមុខដូចជា ហ្សូណូ សុគន្ធ នីសា ណុប បាយ៉ារិទ្ធ សុខ ស្រីនាង ថែល ថៃ យក់ ដួងតារា កែវ សុបញ្ញា ចន ច័ន្ទលក្ខិណា និង លី ម៉ារីណា ជាដើម ។
មាន Comments រាប់រយដែលបានសរសើរនៅលើវីដេអូ Teaser រឿង «រាជនីភូមិគ្រឹះ» នេះថាពិតជាសាច់រឿងថ្មីប្លែកមួយបែបទៀតក្នុងវិស័យភាពយន្តភាគខ្មែរដែលគួរឲ្យចង់ទស្សនា ថែមទាំងសរសើរស្នាដៃផលិតភាពយន្តភាគខ្មែរមិនចាញ់ប្រទេសជិតខាងឡើយ ។ ស្ថានីយទូរទស្សន៍ហង្សមាសបានប្រមូលយកការគាំទ្រយ៉ាងផុសផុលមិនធ្លាប់មានលើផ្នែកភាពយន្តភាគខ្មែរដោយបានខំប្រឹងផលិតខ្សែភាពយន្តភាគដែលមានគុណភាពជាច្រើនបន្តបន្ទាប់ ។
រង់ចាំមើលថារឿងភាគថ្មីៗដែលកំពុងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយមមួយនេះមានគុណភាព និង ទទួលបានការគាំទ្រកម្រិតណា ? សូមរង់ចាំទស្សនាទាំងអស់គ្នា ! ៕