រង្វាន់ធំរថយន្តស៊េរីទំនើប Toyota Hilux Revo Rally 2020 ត្រូវបានប្រគល់ជូនអ្នកឈ្នះក្នុងកម្មវិធីShop&Win ពីក្រុមហ៊ុន Global House Cambodia
Global House Cambodia គឺជាហាងលក់សម្ភារៈផ្ទះបាយ និងគ្រឿងសំណង់ដ៏ធំជាងគេនៅកម្ពុជា ហើយបាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ដើម្បីជាការលើកទឹក និងការផ្តល់ជូនជារង្វាន់កាដូនាដំណាច់ឆ្នាំនេះដែរ ពីGlobal House ក៏បានបង្កើត នូវកម្មវិធីមួយដែលអតិថិជន អាចទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនពីការទិញអីវ៉ាន់ប្រើប្រាស់ នោះគឺកម្មវិធី Shop &Win ។
កាលពីថ្ងៃ សៅរ៍ ទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុនក៏បានរៀបចំប្រគល់ជូននូវរង្វាន់ធំរថយន្តស៊េរីទំនើប Toyota Hilux Revo Rally 2020 ទៅដល់ដៃអ្នកមានសំណាងឈ្នះ ដែលមានឈ្មោះ ហួ សុខុម អតិថិជនមានសំណាងខ្ពស់ជាងគេ ក្នុងកម្មវិធី Shop&Win ។ មិនតែប៉ុណ្ណោះ អថិជនជាច្រើននាក់ទៀត ក៏ទទួលបានសំណាងឈ្នះរង្វាន់ផ្សេងៗទៀតរួមមាន៖ ម៉ាសុីនបោកខោអាវ ចំនួន ២០ រង្វាន់, ទូទឹកកក ចំនួន ៣០ រង្វាន់,កង្ហារត្រជាក់ ចំនួន ៤០ រង្វាន់, វ៉ាលី ចំនួន ៥០ រង្វាន់, កង្ហារ ១៨ ចំនួន ១០០ រង្វាន់។
ក្រុមហ៊ុន ក៏នៅតែបន្តបង្កើតនូវកម្មវិធីចាប់ឆ្នោតយករង្វាន់ធំៗជាច្រើនទៀត ដើម្បីជាការលើកទឹកចិត្តទៅដល់អតិថិជនដែលតែងតែគាំទ្រ ។ សូមអតិថិជន អញ្ជើញទៅជាវសម្ភារៈផ្ទះបាយ គ្រឿងសំណង់ដ៏សំបូរបែប ដែលមាននៅGlobal House Cambodia៕
សូមទស្សនាវីដេអូខាងក្រោម៖