កំពុងតែពិបាករកចំណូលសម័យ Covid ផង ស្រាប់តែឈ្នះរង្វាន់ធំពី M-150! (វីដេអូ)
ធ្លាប់តែស្រមៃលេងៗ ថាមានថ្ងៃមួយឈ្នះរង្វាន់ធំ ដឹងតែអាចដោះបំណុលធនាគារបាន នោះជីវិតនឹងរស់នៅបានធូរខ្លួន នេះជាពាក្យពិតរបស់ លោក ហុង វណ្ណៈ អាយុ 38ឆ្នាំ រស់នៅខេត្តកំពង់ចាម ជាអ្នកឈ្នះរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង M-150 ក្នុងពេលថ្មីៗនេះ ។
ក្តីស្រមៃប្រែក្លាយជាការពិត នៅពេលដែលលោក ហុង វណ្ណៈ ដែលមានមុខរបរជាអ្នករត់ឡានតាក់ស៊ីពីភ្នំពេញទៅមកខេត្តកំពង់ចាម តែងតែទិញភេសជ្ជៈប៉ូវកម្លាំង M-150 ញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីជួយឲ្យគាត់មានកម្លាំង និងស្វាងងងុយគេងក្នុងពេលបើកបរផ្លូវឆ្ងាយផង លោកទិញញ៉ាំមិនដែលខានមួយដប ឬពីរដបក្នុងមួយថ្ងៃ ។
ថ្ងៃមួយ លោកបានទិញ M-50 នៅចំណតរថយន្តកំពង់ចាម ដែលគ្រានោះអ្នកលក់បានយកចេញពីធុងក្លាស្សេត្រជាក់ៗមានចំនួន 6ដប ហើយច្រកថង់ឲ្យអតិថិជនផ្សេងចំនួន 5ដប និងសល់មួយដបចុងក្រោយ ក៏ហុចឲ្យគាត់ គាត់ក៏បើកគម្របដបញ៉ាំធម្មតា ហើយប្រុងនឹងបោះគម្របនោះចោល ប៉ុន្តែលោកក្រឡេកភ្នែកទៅឃើញទាន់ នៅក្រោមគម្របដបនោះ មានលេខ 0 យ៉ាងច្រើន ។
លោក ហុង វណ្ណៈ បើកភ្នែកធំៗ និងបេះដូងលោតញាប់ខ្លាំងឡើងៗ ហើយបានរាប់លេខ 0 មានរហូតដល់ប្រាំពីរខ្ទង់ និងមានលេខ 5 នៅពីមុខលេខ 0 ទាំងពីរខ្ទង់នោះ គឺជាទឹកប្រាក់រង្វាន់ធំជាងគេរបស់ M-150 គឺលោកឈ្នះទឹកប្រាក់ 50 លានរៀល ដែលក្នុងគ្រានោះហើយធ្វើឲ្យលោករំភើបអរយ៉ាងខ្លាំងគ្មានអ្វីប្រៀបបាន ព្រោះលោកធ្លាប់តែស្រមៃលេងៗសោះ ពេលនេះបានក្លាយជាការពិតមែនទែនហើយ ។
នេះជាសំណាងដ៏អស្ចារ្យរបស់អតិថិជនគាំទ្រភេសជ្ជៈ M-150 ដែលធ្វើឲ្យលោក ហុង វណ្ណៈ អាចយកប្រាក់រង្វាន់នេះទៅសងបំណុលធនាគារបាន និងរស់នៅក្នុងជីវភាពល្អប្រសើរជាងមុន ក្នុងគ្រាដែលលោកកំពុងជួបទុក្ខលំបាករកចំណូលមិនបាន ព្រោះតែវិបត្តិជំងឺកូវីដ19 ពុំសូវមានអ្នកជិះតាក់ស៊ី និងផ្ញើឥវ៉ាន់ ហើយលោកត្រូវរការលុយបង់សងឲ្យធនាគារ នេះហើយដែលធ្វើឲ្យលោក វណ្ណៈ រំភើបនឹងសំណាងមួយនេះខ្លាំងណាស់ ហើយលោកជឿជាក់ថា សំណាងធំដ៏អស្ចារ្យនេះ នឹងបន្តទៅអ្នកទាំងអស់គ្នានៅថ្ងៃណាមួយ កុំភ្លេចញ៉ាំ M-150 ឈ្នះពិត ចែកពិត សំណាងពិត ។
ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50 លានរៀល ៕