ក្រុម BTS ចេញបទថ្មី #ជីវិតត្រូវបន្តដំណើរទៅមុខទៀត (#LifeGoesOn)
ក្រុម BTS បំបែកឯកតកម្មថ្មីជាមួយនឹងយុទ្ធនាការលើ Tik Tok #ជីវិតត្រូវបន្តដំណើរទៅមុខទៀត (#LifeGoesOn) ដែលមានអ្នកទស្សនាចំនួន ៩៣០ លានដងត្រឹមរយៈពេល ១៥ ថ្ងៃ ។
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ ៖ TikTok ដែលជាកម្មវិធីវីដេអូលើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះ ពីភាពជោគជ័យថ្មីរបស់ខ្លួនក្រោយពីបទចម្រៀង «#LifeGoesOn » ឬ «ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត» របស់ក្រុមBTS បានជាប់លើតារាងកំពូលទាំង១០០ ជាមួយនឹងចំនួនទស្សនាជាង ៩៣០លានដងក្នុងរយៈពេលត្រឹមតែ ១៥ ថ្ងៃ ។
យុទ្ធនាការ#ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត គឺជាយុទ្ធនាការមួយដែលមានគោលបំណងឲ្យអ្នកចូលរួមនៅជុំវិញពិភពលោកធ្វើការចែករំលែកនិងបង្ហាញពី «#LifeGoesOn» ឬ «ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត» ទៅតាមភាពច្នៃប្រឌិតនិងជីវិតពិតរបស់ពួកគេរៀងៗខ្លួន។ យុទ្ធនាការនេះត្រូវបានប្រារព្ធធ្វើចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកាដល់ថ្ងៃទី០៥ ខែធ្នូ និង ទទួលបានការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានវីដេអូចូលរួមប្រមាណ៤៦៣ ២៧៦ ក្នុងរយៈពេលត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ ។
ក្រុមចម្រៀង BTS ក៏បានចូលរួមក្នុងយុទ្ធនាការនោះជាមួយនឹងអ្នកគាំទ្ររបស់ពួកគេដែរ តាមរយៈការបង្ហោះវីដេអូជីវិតត្រូវតែបន្តដំណើរទៅមុខទៀតពីសមាជិកក្រុមម្នាក់ៗ៖ ជីនមើលសៀវភៅរូប RMនិងVធ្វើស្លឹកឈើ ជីមីនលំអដបថ្ម j-hopeថតរូបថត និងជុនគុគហាត់សរសេរអក្សរផ្ចង់ ។ ដើម្បីជាការឆ្លើយតប ក្រុមអ្នកគាំទ្រ ARMY បានបង្ហោះវីដេអូរបស់ពួកគេរាំហើយច្រៀងតាមបទចម្រៀងថ្មីដែលទើបនឹងចេញ ក៏ដូចជាបង្ហាញពីការងារប្រចាំថ្ងៃរបស់គេជាមួយក្រុមគ្រួសារនិងមិត្តភក្តិ ។ បទចម្រៀងជីវិតត្រូវបន្តដំណើរទៅមុខទៀត (របស់ក្រុមARMY) នឹងត្រូវបានបង្ហោះលើគណនីផ្លូវការ Tik Tok របស់ក្រុម BTS ក៏ដូចជាបណ្តាញសង្គមផ្សេងៗទៀតនៅថ្ងៃទី៣០ ខែធ្នូ ដែលនឹងរួមបញ្ចូលនូវវីដេអូអ្នកចូលរួមក្នុងយុទ្ធនាការ#LifeGoesOnផងដែរ។
សម្រាប់ព័ត៌មានលំអិតអំពីយុទ្ធនាការ សូមចូលទៅកាន់ #LifeGoesOn Challenge Event Page
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com
ទំនាក់ទំនងសារព័ត៌មាន៖
Rachel Roberts
MSA Marketing Solutions
Rachel.roberts@msacam.com +(855) 96 368 0826