រកឃើញម្ចាស់រថយន្ត Hilux Revo 2020 និង អ្នកឈ្នះ ២៤០ រង្វាន់ទៀត ពីកម្មវិធី Shop and Win រដូវកាលទី ២ របស់គ្លូប៊ល ហៅស៍
កម្មវិធីទិញអីវ៉ាន់ឈ្នះរង្វាន់ Shop and win របស់គ្លូប៊ល ហៅស៍ រដូវកាលទី ២ បានរកឃើញហើយនូវម្ចាស់រង្វាន់ធំរថយន្ត Toyota Hilux Revo 2020 និង អ្នកឈ្នះរង្វាន់តូចធំ ២៤០ រង្វាន់ផ្សេងទៀត ក្រោយធ្វើការចាប់ឆ្នោតផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក Global House Cambodia កាលពីរសៀលម៉ោង ០១:០០ ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ។
ក្រោមការចាប់យកសន្លឹកឆ្នោតដោយផ្ទាល់ដៃពីនាយក Global House Cambodia លោក អ៊ីន កួត រថយន្តដ៏ថ្មីសន្លាង បានធ្លាក់ទៅម្ចាស់រង្វាន់ធំកំពូលសំណាងឈ្មោះ ហ៊ួ សុខុម ។
ក្រៅពីម្ចាស់រង្វាន់ធំខាងលើ អ្នកមានសំណាង ២៤០ នាក់ផ្សេងទៀត ក៏ទទួលបានរង្វាន់ជាច្រើនមុខដូចជា ម៉ាស៊ីនបោកខោអាវ ទូរទឹកកក កង្ហារត្រជាក់ វ៉ាលី និងកង្ហារបញ្ឈរផងដែរ ។ លោកអ្នកអាចផ្ទៀងផ្ទាត់ឈ្មោះអ្នកឈ្នះដែលក្រុមការងារទំព័រហ្វេសប៊ុក Global House Cambodia បានបង្ហោះតាមរយៈ Link ខាងក្រោម៖
https://www.facebook.com/permalink.php?story_fbid=3428295243885896&id=1514321415283298
ប្រិយមិត្តដែលបានឈ្នះក្នុងការចាប់ឆ្នោតផ្សងសំណាង Shop and Win រដូវកាលទី២ របស់គ្លូប៊ល ហៅស៍ អាចទំនាក់ទំនងបើករង្វាន់បានចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅគ្លូប៊ល ហៅស៍ផ្ទាល់ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ។
គួររំឭកថា ការចាប់រង្វាន់ដ៏អស្ចារ្យពី គ្លូប៊ល ហៅស៍ មានតម្លៃសរុបរហូតដល់ទៅ ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ០៥ ខែធ្នូ ដែលរង្វាន់ទាំងនោះរួមមាន៖
– រថយន្ត Toyota-Hilux Revo 2020 ចំនួន ០១ រង្វាន់
– ម៉ាស៊ីនបោកខោអាវ ចំនួន ២០ រង្វាន់
– ទូរទឹកកក ចំនួន ៣០ រង្វាន់
– កង្ហាត្រជាក់ ចំនួន ៤០ រង្វាន់
– វ៉ាលីធ្វើដំណើរ ចំនួន ៥០ រង្វាន់
– កង្ហារបញ្ឈរ ចំនួន ១០០ រង្វាន់
គ្លូប៊ល ហៅស៍ ខេមបូឌា មានទីតាំងស្ថិតនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ចម្ងាយ ៦០០ ម៉ែត្រ ពីផ្សារទំនើប AEON II) ៕