អ៊ែរ-អ៊ិច មានប្រវត្តិល្បីជាង ៣០ ឆ្នាំ ពូកែបំផុតបំបាត់រាល់បញ្ហាក្រពះ យ៉ាងមានប្រសិទ្ធភាពខ្ពស់
អ៊ែរ-អ៊ិច (Air-X) គឺជាឱសថបំបាត់រាល់បញ្ហាក្រពះ ដែលបានផលិតដោយក្រុមហ៊ុន R.X Group មានទីតាំងស្ថិតនៅក្នុងប្រទេសថៃ បង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ និង មានឈ្មោះល្បីល្បាញជាង ៣០ ឆ្នាំមកហើយ ។
ក្នុងរយៈពេលល្បីល្បាញជាង ៣០ ឆ្នាំមកនេះ ឱសថ អ៊ែរ-អ៊ិច (Air-X) ត្រូវបានបន្តចែកចាយទៅកាន់បណ្តាប្រទេសជាច្រើនក្នុងអាស៊ី បន្ទាប់ពីមានការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ ។ បច្ចុប្បន្ននេះ ឱសថអ៊ែរ-អ៊ិច (Air-X) ក៏បាន និង កំពុងមានវត្តមាននៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាផងដែរ តាមរយៈការនាំចូល និង ចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនមហោសថពាណិជ្ជ ដែលមានការទទួលស្គាល់ និង អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលកម្ពុជា ។
អំពីប្រសិទ្ធភាពឱសថ អ៊ែរ-អ៊ិច (Air-X)
អ៊ែរ-អ៊ិច (Air-X) មិនត្រឹមតែជាឱសថមានឈ្មោះល្បីល្បាញមានអាយុកាលជាង ៣០ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱសថដ៏ល្អដែលគួរតែមានប្រចាំការនៅក្នុងផ្ទះ និង តាមខ្លួនផងដែរ ព្រោះវាពូកែខាងបំបាត់រាល់បញ្ហាក្រពះយ៉ាងមានប្រសិទ្ធភាព ដែលអាចជួយលោកអ្នកបានគ្រប់ពេល និង គ្រប់កាលៈទេសៈ ។ តើឱសថអ៊ែរ-អ៊ិច (Air-X) អាចជួយអ្វីខ្លះដល់លោកអ្នក?
អ៊ែរ-អ៊ិច (Air-X) ជួយបំបាត់អាការហើមពោះ ចុកឆ្អល់ពោះ ទល់ខ្យល់ ជួយឱ្យដំណើរការរំលាយអាហារប្រព្រឹត្តទៅបានល្អ ។ អ៊ែរ-អ៊ិច (Air-X) ជួយបន្ថយជាតិហ្គាសក្នុងក្រពះឆាប់រហ័សមានប្រសិទ្ធភាពត្រឹម ៣ វិនាទី ជួយធ្វើឱ្យអ្នកមានអារម្មណ៍មិនក្តៅក្រហាយក្នុងក្រពះ ក្រោយទទួលទានអាហារក្តៅខ្លាំង ហឹរ ឬ ជាតិស្រវឹង ។
គួរឱ្យដឹងដែរថា ឱសថអ៊ែរ-អ៊ិច (Air-X) ផ្សំឡើងដោយមានជាតិសសៃមេទីកូន មានរសជាតិជីង្កាម ដែលមានពីរចំណុះឱ្យជ្រើសរើស គឺ ៨០ មិល្លីក្រាម និង ១២០ មិល្លីក្រាម ក្នុងនោះក៏មានប្រភេទទឹកសេរ៉ូសម្រាប់កូនក្មេងផងដែរ ហើយដើម្បីបំបាត់រាល់បញ្ហាក្រពះអស់ទាំងនោះ គួរទទួលទានដោយទំពាម្តង ២ គ្រាប់ មួយថ្ងៃ ៣ ដង ។
លោកអ្នកក៏អាចរកជាវបានឱសថ អ៊ែរ-អ៊ិច (Air-X) នេះបាននៅគ្រប់ឱសថស្ថាន ឬ ឱសថស្ថានរងនានានៅទូទាំងប្រទេស ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា ឬ អាចទំនាក់ទំនងមកក្រុមហ៊ុនមហោសថពាណិជ្ជ តាមទូរស័ព្ទលេខ 012 67 37 55 / 010 68 08 08 ឬ ចូលមើលព័ត៌មានលម្អិតតាមរយៈទំព័រហ្វេសប៊ុក ៖ Air-X Cambodia ៕