ទឹកដីខេត្តសៀមរាប ធ្វើឲ្យបេក្ខភាពប្រកួត ៥ រូប ត្រូវចាកចេញ
សៀមរាប ៖ ការប្រកួតនៅទឹកដីខេត្តសៀមរាបបានបញ្ចប់ជាមួយក្ដីសប្បាយរីករាយ ខណៈកម្មវិធីប្រកួតទេពកោសល្យកុមារដំបូងបំផុតនៅកម្ពុជា «SuperGold Kid Star» ដែលឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid សម្រាប់សប្ដាហ៍ទី ២ បានរកឃើញអ្នកត្រូវបន្តទាំង ១០ រូប និង ៥ រូបទៀត ត្រូវចាកចេញ ។
បេក្ខភាពទាំង ១០ រូប ត្រូវបានជ្រើសគណៈកម្មការទាំង ៣ ស្របតាមលក្ខខណ្ឌរបស់កម្មវិធី ហើយក៏ស្របតាមបេះដូងមហាជន ដើម្បីឲ្យពួកគាត់បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
កញ្ញា មាស សុខសោភា លោក ម៉ានិត និងកញ្ញា សុភ័ក្រ កុសុម៉ា ដែលជាគណៈកម្មការទាំង ៣ នៃកម្មវិធី «SuperGold Kid Star» បានបង្ហាញអារម្មណ៍រំភើប បន្ទាប់ពីបានចម្រាញ់រកឃើញបេក្ខភាពទាំង ១០ រូប ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលពួកគាត់សុទ្ធសឹងតែមានទេពកោសល្យខ្ពស់ ដែលនឹងជាអនាគតថ្មីនៃអ្នកសិល្បៈវ័យក្មេងរបស់កម្ពុជា ។
ចង់ជ្រាបច្បាស់ថា ទិដ្ឋភាពបង្ហាញសមត្ថភាពនៅកំពង់ចាម ពិសេសយ៉ាងសូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖