ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ឈ្នះបានមេដាយ 4 ពី Monde Selection ឆ្នាំ 2020 (វីដេអូ)
ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានបំបែកឯតទគ្គកម្មថ្មី ដោយដណ្តើមបានមេដាយចំនួន 4 ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ 2020។ មេដាយមាសទាំង 4 នោះបានលើស្រាបៀរ អង្គរ កំប៉ុង (Can 33cl) ស្រាបៀរ អង្គរ ប្រភេទដប (Pint) ស្រាបៀរ អង្គរ ប្រភេទដប (Quart) ស្រាបៀរ ប្ល៊ែកផេនធ័រ ប្រភេទកំប៉ុង (Can 33cl)។ សម្រាប់មេដាយប្រាក់ 2 ទៀត បានលើស្រាបៀរ ប្ល៊ែកផេនធ័រ យ៉ិនស៊ិន ប្រភេទកំប៉ុង (Can 33cl) និងស្រាបៀរ អង្គរ ស្តោត (Quart) ។
សម្រាប់ឆ្នាំ 2020 នេះ ស្រាបៀរ អង្គរ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងត្រូវបានឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញស្រាបៀរអន្តរជាតិ ។ ជាលទ្ធផលក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវបានឈ្នះមេដាយច្រើនជាងគេពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ Monde Selection សម្រាប់ឆ្នាំ 2020 ។ ហើយនេះជាភាពអស្ចារ្យមួយ ដែលស្រាបៀរកម្ពុជាខេមប្រ៊ូវ សម្រេចបាន ហើយជាមោទនភាពមួយសម្រាប់អតិថិជននិយមគាំទ្រផលិតផលរបស់ខ្លួនផងដែរ ។
ការវិនិច្ឆ័យវាយតម្លៃដែលត្រូវបានអនុម័តដោយក្រុមអ្នកជំនាញការរបស់ Monde Selection ក្នុងគោលបំណងផ្តល់នូវការវិភាគមិនលំអៀង និងឯករាជ្យបំផុត។ ក្រុមអ្នកជំនាញអន្តរជាតិវាយតម្លៃផលិតផលនីមួយៗ ត្រូវបំពេញគ្រប់លក្ខខណ្ឌ ដើម្បីចម្រាញ់យកផលិតផលមានគុណភាពយ៉ាងពិតប្រាកដ។ គំរូនីមួយៗត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈបុគ្គលដោយមិនប្រៀបធៀបទៅនឹងផលិតផលដែលបានវាយតម្លៃផ្សេងទៀត។ សមាជិកគណៈវិនិច្ឆ័យ ទាំងអស់សុទ្ធតែស្ថិតនៅខាងក្រៅស្ថាប័ន ហើយត្រូវបានជ្រើសរើសដោយផ្អែកលើគុណវុឌ្ឍិវិជ្ជាជីវៈ បទពិសោធន៍ និងភាពស្មោះត្រង់ ។
គួរបញ្ជាក់ថា Model Selection ជាវិទ្យាស្ថានអន្តរជាតិត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿងសម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1961 ហើយត្រូវបានពិភពលោកទទួលស្គាល់ជាអ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល ។ Monde Selection មានមេដាយបញ្ជាក់គុណភាពក្នុង 4 កម្រិតផ្សេងៗដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស និងមេដាយមាសកំពូល ។ យោងតាមអ្នកតំណាងក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ សោម ច័ន្ទណារ៉ាត បានចែករំលែកឲ្យដឹងថា “យើងពិតជាមានមោទនភាពណាស់ ដែលផលិតផលរបស់យើងទទួលស្គាល់គុណភាព និងរសជាតិពីស្ថាប័នកំពូល Mode Selection។ ហើយយើងពិតជារីករាយដែលបានផ្តល់នូវ ផលិតផលល្អឥតខ្ចោះលំដាប់ពិភពលោក សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក។”
សូមទស្សនាវីដេអូខាងក្រោម៖
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!