OMIcall ផ្ដល់ឱ្យបញ្ហាសេវាកម្មអតិថិជននូវដំណោះស្រាយរួមមួយដ៏ងាយស្រួល
ភ្នំពេញ ៖ OMIcall ដែលជាកម្មវិធីគ្រប់គ្រងការហៅទូរស័ព្ទ និងការថែទាំអតិថិជនឈានមុខគេនៅ ប្រទេសវៀតណាម ឥឡូវនេះកំពុងផ្តល់នូវដំណោះស្រាយរួមលើការថែទាំដល់អាជីវកម្មអតិថិជនក្នុង ប្រទេសកម្ពុជា ។ តាមរយៈបច្ចេកវិទ្យា មជ្ឈមណ្ឌលទំនាក់ទំនងនិម្មិត OMIcall ធានាបានថា គ្រប់អាជីវកម្មទាំងអស់អាចមើលថែអតិថិជន ហើយរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
OMIcall ជួយឲ្យអាជីវកម្មគ្រប់ប្រភេទ អាចសន្សំសំចៃថ្លៃហៅទូរស័ព្ទ បង្កើនប្រសិទ្ធភាពប្រតិបត្តិការបង្កើនអត្រានៃការទទួលការហៅចូលថែរក្សា និង អភិវឌ្ឍប្រព័ន្ធនៅលើទម្រង់កម្មវិធី គេហទំព័រ និងកម្មវិធីទូរស័ព្ទជាច្រើន ហើយងាយស្រួលប្រើប្រាស់ជាមួយនឹងប្រព័ន្ធកម្មវិធីដទៃៗដូចជា សារជាអក្សរ សារជាសំឡេង និងការគ្រប់គ្រងគេហទំព័រហ្វេសប៊ុកជាមួយនឹងកម្មវិធីតែមួយប៉ុណ្ណោះ ។ OMIcall ជួយឲ្យរាល់ក្រុមហ៊ុនអាចគ្រប់គ្រង និង ប្រាស្រ័យទាក់ទងជាមួយអតិថិជនបានកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាព ។
OMICall អាចប្រើប្រាស់លើគេហទំព័រប្រព័ន្ធ Android ប្រព័ន្ធ iOS និងប្រព័ន្ធកម្មវិធី API ។ គ្រាន់តែមានទូរស័ព្ទស្មាតហ្វូននៅក្បែរខ្លួន នោះម្ចាស់អាជីវកម្មនឹងមានមជ្ឈមណ្ឌលសេវាកម្មអតិថិជន ស្ថិតនៅជាមួយពួកគេគ្រប់ពេលវេលាដោយគ្មានដែនកំណត់ ។ ការតំឡើងកម្មវិធីលឿនរហ័ស ដោយអនុវត្តត្រឹមតែ៣ជំហានងាយៗតែប៉ុណ្ណោះ បន្ទាប់មកលេខ PBX ក៏អាចបង្កើតឡើង ដូចជាលេខ Cellcard, Metfone, Smart ។ល។ ដើម្បីដំណើរការមជ្ឈមណ្ឌលសេវាកម្មអតិថិជនចល័តមួយនេះ ។
អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺរាល់ព័ត៌មានអតិថិជនអាចរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជនកណ្ដាល ខ្នាតតូចមួយ (CRM) ដោយគ្រាន់តែចុច (ប៊ូតុង) តែមួយដងប៉ុណ្ណោះ ដើម្បីប្រមូលទិន្ន័យ ធ្វើប្រតិបត្តិការ និង កត់ត្រាព័ត៌មានរបស់អតិថិជន ដែលទាំងអស់នេះអាចគ្រប់គ្រងបានតាមរយៈប្រព័ន្ធកម្មវិធីនិម្មិតរបស់ OMICall យ៉ាងងាយស្រួល ។ ប្រព័ន្ធនេះអាចផ្ញើការរំលឹក ការបញ្ជាក់ ការបញ្ជាទិញ និង ការស្ទង់មតិគុណភាពដោយស្វ័យប្រវត្តិ ។
បច្ចុប្បន្ននៅកម្ពុជា OMICall កំពុងផ្ដល់ការគាំទ្រប្រតិបត្ដិការសេវាកម្មអតិថិជនដល់ហាង Decathlon (AEON), BigPhone, Apollo, eLogistics និង Deliver ហើយ OMICall ក៏ស័ក្តិសមទៅនឹងក្រុមហ៊ុនទាំងអស់ ដែលលក់នៅលើប្រព័ន្ធអ៊ិនធើណែត តាមរយៈគេហទំព័រហ្វេសប៊ុកដូចជា ហាងលក់រាយគ្រឿងអេឡិចត្រូនិក ស្ប៉ា សម្អាង គ្លីនិក ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វែរ និង សេវាកម្មលក់សំបុត្រ ព្រមទាំងសេវាកម្មធនាគារ និង ហិរញ្ញវត្ថុផងដែរ ។ ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិ កម្មវិធីទីផ្សារមួយនេះគ្រប់អាជីវកម្មទាំងអស់ គ្រាន់តែតំឡើងកម្មវិធីតែម្ដងប៉ុណ្ណោះ នោះប្រព័ន្ធនឹងដំណើរការដោយស្វ័យប្រវត្តិ ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់ពួកគេ ។
កញ្ចប់តំលៃត្រឹមតែ ៥ ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ដែលនឹងត្រូវចំណាយយ៉ាងមានប្រសិទ្ធភាព និង សមិទ្ធផលយ៉ាងខ្លាំង ។ ហើយមិនមានការបង់ថ្លៃតំឡើង ថ្លៃថែទាំ ឬការគ្រប់គ្រង បន្ទាប់ពីភ្ជាប់សេវាកម្មនោះទេ ។ ដូច្នេះ អាជីវកម្មនីមួយៗ អាចផ្តោតលើការពង្រីកបណ្តាញអតិថិជន និងកែលម្អការថែទាំអតិថិជនរបស់ពួកគេឱ្យកាន់តែប្រសើរឡើង ។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖
Vihat Cambodia
ការិយាល័យទី១: ធីតារ័ត្ន ផ្ទះលេខ154 ផ្លូវលេខ 33MC, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ការិយាល័យទី២: ផ្ទះលេខ30D ផ្លូវលេខ 167, សង្កាត់ទួលទំពូងពីរ, ខណ្ឌចំកាមន, រាជធានីភ្នំពេញ
ផ្នែកទំនាក់ទំនងអតិថិជន: 090 688 800 — 010 479 222 — 012 679 222
លេខទូរស័ព្ទបន្ទាន់: 010 479 222
គេហទំព័រ: www.vihat.com.kh
អ៊ីម៉ែល: support.kh@vihatgroup.com
ទំព័រហ្វេសប៊ុក: fb.com/vihatcambodia
អំពី VIHAT TECHNOLOGY
មានមហិច្ឆិតា ដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាកម្មវិធីទូរស័ព្ទឈានមុខគេមួយនៅប្រទេសកម្ពុជា និងនាំទៅកាន់ពិភពលោកនូវផលិតផលដែលមានគុណភាព និងតម្លៃទាបដើម្បីជួយសម្រួលដល់ការអភិវឌ្ឍអាជីវកម្មក្នុងស្រុក និង ក្រៅស្រុក ។ សូមទស្សនាវីដេអូខាងក្រោម៖