ស្រាបៀរលំដាប់ពិភពលោក រង្វាន់លំដាប់ពិភពលោក!
ស្រាបៀរ អង្គរ គុណភាពលំដាប់ពិភពលោក ផ្តល់រង្វាន់លំដាប់ពិភពលោក ។ អបអរមហាជោគជ័យដ៏អស្ចារ្យ! អបអរសាទរជាមួយស្រាបៀរ អង្គរ ដែលឈ្នះមេដាយមាសឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection ដែលជាវិទ្យាស្ថានអន្តរជាតិត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និង គ្រឿងសម្អាង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1961 ហើយត្រូវបានពិភពលោកទទួលស្គាល់ជាអ្នកឯកទេសខាងវាយតម្លៃលើគុណភាពផលិតផល។ Monde Selection មានមេដាយបញ្ជាក់គុណភាពក្នុង 4 កម្រិតផ្សេងៗដូចជា មេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស និងមេដាយមាសកំពូល។
កំណត់ត្រាថ្មី និង ជាលទ្ធផលដ៏ល្អបំផុតដែលស្រាបៀរ អង្គរ សម្រេចបានក្នុងឆ្នាំនេះ កើតចេញពីការប្តេជ្ញាចិត្តប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងការផ្តល់នូវរូបរាងថ្មី កាន់តែទាក់ទាញ និងបទពិសោធន៍ថ្មី តាមរយៈការធ្វើការកែលម្អជាបន្តបន្ទាប់លើការវេចខ្ចប់ផលិតផល ក៏ដូចជាការបន្ថែមនូវគុណភាពនៃវត្ថុធាតុដើមដ៏ល្អ ហើយរក្សានូវរសជាតិដើមបែបខ្មែរ កាន់តែឈ្ងុយឆ្ងាញ់ស្របទៅតាមតម្រូវការរបស់អតិថិជនកម្ពុជានាពេលបច្ចុប្បន្ន ។
ចាប់យកឱកាសឈ្នះរង្វាន់លំដាប់ពិភពលោកនេះជាមួយកម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា។ លោកអ្នកអាចក្លាយជាម្ចាស់រថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែគាស់ និង ពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរ អង្គរ ។
គួរបញ្ជាក់ថា ស្រាបៀរ អង្គរ បានរកឃើញអ្នកឈ្នះរង្វាន់សរុបទាំងអស់ចំនួន 223 នាក់ហើគិតត្រឹម ខែតុលា ឆ្នាំ 2020 នេះ ។ សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់។ អ្វីកាន់តែពិសេស គឺរង្វាន់ធំ រថយន្តទំនើប BMW 730 Li Pure Excellence មិនទាន់រកឃើញអ្នកឈ្នះនៅឡើយទេ។ ថាមិនត្រូវ មើលមិនឃើញ ម្ចាស់រង្វាន់ធំនេះអាចជារូបអ្នកក៏ ថាបាន។
ទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយស្រាបៀរលំដាប់ពិភពលោកនៅថ្ងៃនេះ និង បន្តរីករាយជាមួយកម្មវិធីជល់ម៉ោនៅទូទាំងប្រទេសកម្ពុជា! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើនពីស្រាបៀរ អង្គរ!
សាគ្រឿងស្រវឹង សូមកុំបើកបរ!