Connect with us

អត្ថបទក្រុមហ៊ុន

​គាស់​ឈ្នះ ទទួលបាន​រង្វាន់​ភ្លាម​ពី​កម្ម​វី​ធី​ជល់​ម៉ោ ផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង​!

on

Advertisement

​កាន់តែ​រំភើប កាន់តែ​ភ្ញាក់ផ្អើល​ទៀតហើយ ក្នុង​កម្មវិធី ជល់​ម៉ោ ផ្តល់​រង្វាន់​ភ្លាមៗ​នៅ​នឹងកន្លែង​ ។ កាលពី​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ ក្រុមការងារ​ជល់​ម៉ោ​របស់​ស្រា​បៀរ​អង្គរ បាន​បន្ត​ចុះទៅ​តាម​ទីតាំង​ហាង​ដែល​បានជ្រើសរើស ដើម្បី​ពញ្ញាក់​អារម្មណ៍​ដល់អតិថិជន​របស់ខ្លួន​ឲ្យ​រំភើប​រីករាយ​នឹកស្មាន​មិន​ដល់ ដោយ​គ្រាន់តែ​អតិថិជន​គាស់ ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង ពួកគាត់​អាចមានសំណាង​ឈ្នះ និង​ ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង ​។​

​សូម​អបអរ​អតិថិជន​មហា​សំណាង​ទាំង 5 រូប​! ពួកគាត់ ម្នាក់ៗ ទទួលបាន​រង្វាន់ ទូរស័ព្ទ iPhone 11 Pro Max ម្នាក់​មួយគ្រឿង​ភ្លាមៗ នៅ​ហាង River Crown និង​ភោជនីយដ្ឋាន Kat 70 នៅក្នុង​រាជធានី​ភ្នំពេញ​ ។​

​យោងតាម​អ្នកឈ្នះ​រង្វាន់​របស់​យើង​បាន​ប្រាប់​ឲ្យ​ដឹងថា «​ខ្ញុំ និង មិត្តភក្តិ​បាន​ណាត់គ្នា​ទៅ​ញ៉ាំ​អី​នៅ​ហាង​ស្រា​បៀរ​មួយកន្លែង ដោយសារ​ពួកយើង​ជា អតិថិជន​ស្រា​បៀរ អង្គរ ស្រាប់​នោះ ពួកយើង​ក៏​កុ​ម្ម៉​ង់​ស្រា​បៀរ អង្គរ មក​ញ៉ាំ​ ។ ខ្ញុំ​គ្រាន់ តែ​ចាប់ផ្តើម​គាស់​មួយ​កំប៉ុង​សោះ ក៏​ឃើញ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max នៅលើ ក្រវិល​កំប៉ុង​ ។ មិត្តភក្តិ​ខ្ញុំ​ស្រែក​ហ៊ោ​អបអរ​ខ្ញុំ ហើយ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​ក៏​លាន់មាត់​ថា ខ្ញុំ​ពិត ជា​មនុស្ស​សំណាង​មែនទែន​! អ្វីដែល​ខ្ញុំ​ឲ្យ​កាន់តែ​រំភើប​នោះ ក្រុមការងារ​ស្រា​បៀរ អង្គរ បានប្រគល់​រង្វាន់​ឲ្យ​ខ្ញុំ​ភ្លាមៗ​តែម្តង​។ ខ្ញុំ​ក៏​សូម​អរគុណ​ស្រា​បៀរ​អង្គរ ដែល​បាន​ចែក រង្វាន់​ពិតៗ ហើយ​ថែមទាំង​ផ្តល់​រង្វាន់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​» ​។

​ក្រៅពី​មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​នៅតាម​ហាង​ស្រា​បៀរ ហើយ​អតិថិជន​របស់​ស្រា​បៀរ អង្គរ ក៏មាន​ឱកាស​ក្លាយជា​ម្ចាស់​រថយន្ត​ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាស​សុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និង ​រង្វាន់​ស្រា​បៀរ អង្គរ ជាច្រើន​កំប៉ុង​ក្នុងមួយ​កេស ដោយ​គ្រាន់តែ​ពិនិត្យមើល​រង្វាន់​ដ៏​អស្ចារ្យ​នៅក្រោម​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ​ ។

​នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ជាង 28 ឆ្នាំ​ដ៏​មហស្ចារ្យ ដែល​ស្រា​បៀរ អង្គរ ​ផ្តល់​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ​។ ហើយ កម្មវិធី​នេះ​បង្កើតឡើង​ដើម្បី​អរគុណ អតិថិជន​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ស្រា​បៀរ អង្គរ ក្លាយជា​ស្រា​បៀរ​ដ៏​ពេញនិយម​តាំងពី​ឆ្នាំ 1992 ក៏ដូចជា​ដើម្បី​អបអរ​រសជាតិ​កាន់តែ​ឈ្ងុយឆ្ងាញ់​របស់​ស្រា​បៀរ អង្គរ ផងដែរ​។

​ស្រា​បៀរ អង្គរ មាន​លក់​នៅ​គ្រប់​ទីផ្សារ​ទូទាំងប្រទេស​កម្ពុ​ជា​ ។ កម្មវិធី​ជល់​ម៉ោ​របស់​ស្រា​បៀរ អង្គរ នឹង​បន្ត​រហូតដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ​។ គាស់​កាន់តែច្រើន ឈ្នះ​កាន់តែច្រើន ហើយ​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ក៏​អាចជា​រូបអ្នក ​។

ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​!

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ!
មិនថា Friend ធម្មតា ឬ Crush បើ Chat ទៅ ហើយគេ Reply របៀបៗនេះ គួរ Unfriend ចោលទៅ
កែវ នីសា អាយុក្បែរ ៤០ ឆ្នាំហើយ តែសម្រស់នៅខ្ញង់គ្មានទាស់
ក្រសួងប្រកាស បុណ្យអុំទូកឆ្នាំនេះ ឈប់សម្រាកបាន ៤ ថ្ងៃ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន7 hours ago

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ច និង ជាពាណិជ្ជករថៃនៅកម្ពុជា បរិច្ចាគជំនួយជួយជនរងគ្រោះទឹកជំនន់នៅកម្ពុជា

លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និង ជាពាណិជ្ជករថៃនៅកម្ពុជា បានបរិច្ចាគជំនួយចាំបាច់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិតាមរយៈ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម...

អត្ថបទក្រុមហ៊ុន11 hours ago

ខ្លាំង​យូរ​ឆ្នាំ​! ឥលូវ​ក្រុមហ៊ុន​អន្តរជាតិ យូ​នី​លី​វឺ ល្បី​ចេញ​ផលិតផល​ថ្មី​នៅ​កម្ពុជា​អាច​កម្ចាត់​មេរោគ​យ៉ាង​មាន​ប្រសិទ្ធភាព

Unilever ត្រូវបានគេទទួលស្គាល់​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ និង​ មាន​និរន្តរភាព​មួយ លេចធ្លោ​ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារតែ​រាល់​ផលិតផល​ដែល​ក្រុមហ៊ុន​មួយ​នេះ​ផលិត​សុទ្ធសឹងតែ​គិតដល់​សុខភាព និង តម្រូវការ​របស់​អ្នក​ប្រើ ប្រកបដោយ​គុណភាព និង​ស្តង់ដារ​អនាម័យ​ខ្ពស់ ​។ ​អស់​រយៈពេល​ជាង ១២០​ឆ្នាំនេះ Unilever ផលិត​បាន​ផលិតផល​ប្រមាណ​ ៤០០ ប្រេន ដែល​បាន​ដាក់លក់​នៅលើ ១៩០ ​ប្រទេស...

អត្ថបទក្រុមហ៊ុន13 hours ago

ណេ​ស​ត្លេ ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ ភេសជ្ជៈ​ឈានមុខ​គេ​នៅលើ​ពិភពលោក​បន្ត​ប្តេជ្ញាចិត្ត​លើកកម្ពស់​សុខភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ព្រឹត្តិការណ៍​អប់រំ​សុខភាព​/​កម្មវិធី «ណេ​ស​ត្លេ សុខភាព​ល្អ ផ្ទះ​រីករាយ​»

​ភ្នំពេញ ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២០ ៖ កំណើន​សេដ្ឋកិច្ចជាតិ និង​ ការកាត់បន្ថយ​ភាពក្រីក្រ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​ សុខភាព​របស់​ប្រជាជន​កម្ពុជា​ ។ ប្រជាជន​ដែលមាន​ប្រាក់ចំណូល​កម្រិត​មធ្យម កំពុងតែ​មានការ​កើនឡើង​ជា​លំដាប់ ដែលជា​ហេតុនាំឱ្យ​ប្រជាជន​ភាគច្រើន​ចាប់អារម្មណ៍​ទៅនឹង​ការបរិភោគ​អាហារ និង​ទម្លាប់​នៃ​ការហាត់​ប្រាណ ដើម្បី​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរ និង​ប្រកបដោយ​សុខភាព​ល្អ...

អត្ថបទក្រុមហ៊ុន3 days ago

កំពុង​តៀម​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​ខ្នាត​ធំ​ ៥ រឿង សម្រាប់ទស្សនិកជន​ទស្សនាពេញ​មួយឆ្នាំ ​២០២១

​តាំងពី​ការកកើត​ដំបូង រហូតមកដល់​សព្វថ្ងៃ​នេះ ស្ថានីយទូរទស្សន៍ CTN បាន​នាំមក​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​រាប់រយ​រឿង​ប្រកបដោយ​គុណភាព​ជា​ចម្បង ដែល​នេះ​ជា​ឆន្ទៈ​មួយ​ដ៏​ធំ ក្នុងការ​ចូលរួមចំណែក​គាំទ្រ លើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ដើម្បី​ទទួលបាន​ភាពល្បីល្បាញ និង​ ការគាំទ្រ​ពី​ទស្សនិកជន ​។​ ​នៅពេលនេះ CTN ក៏​នៅតែ​បន្ត​នូវ​ឆន្ទៈ​មួយ​នេះ ដោយ​កំពុងតែ​ផលិត​នូវ​រឿង​ភាគ​ខ្មែរ​ថ្មីៗ​ជាច្រើន​មិន​ថា​សម័យ ឬ​ បុរាណ ប៉ុន្តែ​គ្រាន់តែ​ភាពយន្ត​ភាគ​បែប​បុរាណ​មាន​ដល់​ទៅ ៥...

អត្ថបទក្រុមហ៊ុន5 days ago

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ក្នុង​ខេត្តកំពង់ស្ពឺ

​កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ដឹកនាំ​ដោយ​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន រួមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ...

អត្ថបទក្រុមហ៊ុន5 days ago

ព្រះ​នាង​តូច នរោត្តម ជេន​ណា ក្លាយជា​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន ម៉ា​រី​រី​ហ្គ​ល «Marie Regal» ដែល​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន KHM Distribution

​ក្រុមហ៊ុន KHM Distribution មាន​សេចក្តី​សោម​ន្ស​រីករាយ សូម​ប្រកាស​ជា​ផ្លូវការ​ថា ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​រាជទូត​សុ​ឆ​ន្ទះ​របស់​ក្រុមហ៊ុន ម៉ា​រី​រី​ហ្គ​ល “Marie Regal” ប្រចាំ​ប្រទេស​កម្ពុជា ដែលជា​ម៉ាក​នំ​មួយ​ដ៏​ល្បីល្បាញ​ប្រចាំ​គ្រួសារ​ប្រជាជន​ឥណ្ឌូនេស៊ី ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី ចាប់តាំងពី​ឆ្នាំ ១៩៥២ ដែល​បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​មកហើយ ។​...

អត្ថបទក្រុមហ៊ុន1 week ago

ធ្វើ​ម៉េច​បង់ថ្លៃ ទឹក ភ្លើង តាម​វី​ង​មិន​អស់ថ្លៃ​សេវា​?

​មិន​ត្រឹមតែ​រហ័ស មាន​សុ​វត្តិភាព​និង​ងាយស្រួល​ប្រើតែ​ប៉ុណ្ណោះ​ទេ ឥឡូវនេះ​រាល់​អតិថិជន​ដែល​ធ្វើការ​ទូទាត់​វិក្កយបត្រ​ថ្លៃ​ទឹក ភ្លើង និង​សំរាម តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) នឹងមិន​អស់ថ្លៃ​សេវា​ឡើយ​ ។  ដើម្បី​ទទួលបាន​ការផ្តល់ជូន​ដ៏​ពិសេស​នេះ លោកអ្នក​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ចូលទៅក្នុង​មុខងារ “​ទូទាត់​វិក្កយបត្រ​” និង​ជ្រើសរើស “​ថ្លៃ​ទឹក...

អត្ថបទក្រុមហ៊ុន1 week ago

ឃើញ​ភ្លាម​លង់​ភ្លែត​! Pedro ចាប់ដៃ Pepsi ច្នៃ​ម៉ូដ​ដ៏​ប្លែក​សម្រាប់​រដូវ​កាល​ថ្មី​នេះ មាន​ទាំង​ការបញ្ចុះ​តម្លៃ​ទៀតផង!

Pedro x Pepsi បាន​សហការគ្នា​បង្កើត​នូវ Collection ថ្មី ផ្តាច់មុខ ដែលមាន​លក់​នៅតែ​កម្ពុជា​ប៉ុណ្ណោះ​ ។ សម្រាប់​ការបង្កើត​ថ្មី​នេះ គឺ​តំណាង​ឲ្យ​ភាពក្លាហាន និង​ប្រកាន់ខ្ជាប់​នូវ​ភាពជា​ខ្លួនឯង សម្រាប់​អ្នក​ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក​របស់​ពួកគេ​ ។  ​នៅក្នុង Collection​ថ្មី របស់ Pedro x...

អត្ថបទក្រុមហ៊ុន1 week ago

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ! ស៊ុនស៊ីម៉ិចកូប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាសឈ្នះរង្វាន់រថយន្តដ៏ថ្មីស្រឡាង!

ភ្នំពេញ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក និង ជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និង ឱកាសឈ្នះរង្វាន់រថយន្ត...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​​ ឈ្នះ​បាន​មេដាយ 4 ពី Monde Selection ឆ្នាំ 2020 (វីដេអូ)

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី ដោយ​ដណ្តើមបាន​មេដាយ​​ចំនួន 4 ពី​ស្ថាប័ន​ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព​ស្រា​បៀរ​លំដាប់​អន្តរជាតិ Monde Selection សម្រាប់​ឆ្នាំ 2020​។ មេដាយមាស​ទាំង 4 នោះបាន​លើ​ស្រា​បៀរ អង្គរ កំប៉ុង (Can 33cl) ស្រា​បៀរ អង្គរ ប្រភេទ​ដប...