TikTok ប្តេជ្ញាចិត្តក្នុងការកសាងភាពជឿជាក់ និង សុវត្ថិភាព ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក (APAC)
● TikTok បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិក APAC ដោយការជ្រើសរើសមាតិកា គោលនយោបាយ និងអ្នកជំនាញនៅក្នុងតំបន់
● សមាជិកក្រុមប្រឹក្សានឹងផ្តល់យោបល់លើគោលនយោបាយប្រើប្រាស់មាតិកាដែលសមស្រប និងបញ្ហាភាពជឿជាក់និងសុវត្ថិភាពទូទាំងតំបន់ APAC
● ស្របពេល TikTok បន្តនាំយកភាពវិជ្ជមានមកកាន់សហគមន៍នៅប្រទេសកម្ពុជាការផ្ដល់យោបល់និងសេចក្ដីណែនាំដែលធ្វើឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់សុវត្ថិភាព APAC នឹងត្រូវអនុវត្តនៅក្នុងសហគមន៍ TikTok នៅកម្ពុជាផងដែរ ។
ក្រុមប្រឹក្សាបានប្រមូលផ្តុំអ្នកដឹកនាំដែលអាចជួយអភិវឌ្ឍគោលនយោបាយឆ្ពោះទៅមុខ ដែលមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសម្រាប់បញ្ហាប្រឈមនៅថ្ងៃអនាគតដែលឧស្សាហកម្មនេះនឹងប្រឈមមុខផងដែរ ។
ក្រុមប្រឹក្សានឹងផ្ដល់នូវជំនាញលើប្រធានបទដែលពាក់ព័ន្ធហើយផ្តល់យោបល់លើគោលនយោបាយនិងការអនុវត្តគោលនយោបាយរបស់ TikTok ដើម្បីជួយរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់និងពិភពលោក។ក្រុមប្រឹក្សានេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមាននឹងអាចកើតមាននៅក្នុងតំបន់ដែលជះឥទ្ធិពលដល់ TikTok និង អ្នកប្រើប្រាស់ TikTok ផ្ទាល់ ហើយពួកគេក៏នឹងបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ ។
លោក Arjun Narayan ជានាយកផ្នែកទំនុកចិត្តនិងសុវត្ថិភាពអាស៊ីប៉ាស៊ីហ្វិកនិយាយថា “ TikTokកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមានក្នុងការកែលម្អគោលនយោបាយនិងដំណើរការរបស់ខ្លួនជាមួយនឹងការបង្កើតក្រុមប្រឹក្សាប្រឹក្សាសុវត្ថិភាពAPAC ។ “ខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការស្វាគមន៍សមាជិកស្ថាបនិកក្រុមប្រឹក្សានិងជឿជាក់យ៉ាងមុតមាំថាក្រុមប្រឹក្សានេះនឹងផ្តល់នូវដំបូន្មានល្អៗដែលប្រកបដោយភាពស្មោះត្រង់ខណៈក្រុមហ៊ុនTikTokកំពុងបន្តពង្រឹងគោលនយោបាយមាតិការបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។យើងទន្ទឹងរង់ចាំការពង្រីកក្រុមប្រឹក្សារបស់យើងនាថ្ងៃអនាគតជាមួយវត្តមានអ្នកនាំពាក្យមកពីទីផ្សារផ្សេងៗទៀតនៅក្នុងតំបន់” ។
សមាជិកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok គឺ៖
·Jehan Ara, Pakistan Software Houses Association for IT & ITES and The Nest i/o, មកពីប្រទេសប៉ាគីស្ថាន គឺជាអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញលើបញ្ហាទាក់ទងនឹងមាតិកាទូទៅ ។
·Amitabh Kumar, Founder of Social Media Matters, មកពីប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ពីគំនិតផ្តួចផ្តើមរបស់គាត់នៅក្នុងយុទ្ធនាការឌីជីថលសង្គមហើយត្រូវបានគេឲ្យតម្លៃខ្ពស់ចំពោះកម្មវិធីសុវត្ថិភាពឌីជីថលរបស់គាត់ដែលផ្តោតលើការយល់ដឹងពីយេនឌ័រ សិទ្ធិឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ។
·Nguyen Phuong Linh, Management and Sustainable Development Institute, មកពីប្រទេសវៀតណាម ជាអ្នកតស៊ូមតិដើម្បីសិទ្ធិរបស់ក្រុមដែលងាយរងគ្រោះជាពិសេសកុមារ យុវជន ស្ត្រី និងជនពិការ ។
·Dr. Yuhyun Park, DQ Institute, មកពីប្រទេសសិង្ហបូរី ដែលមានបទពិសោធនិងជំនាញដ៏មានតម្លៃក្នុងអក្ខរកម្មឌីជីថល ជំនាញ និងការត្រៀមខ្លួន ។
·Prof. Akira Sakamoto, Ochanomizu University, មកពីប្រទេសជប៉ុន មានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល ។
·Prof. Seungwoo Son, Chung-Ang University, មកពីប្រទេសកូរ៉េ គឺជាអ្នកជំនាញដ៏ល្បីល្បាញខាងច្បាប់កម្មសិទ្ធិបញ្ញានិងច្បាប់អ៊ីនធឺណិតដែលរួមបញ្ចូលទាំងការបរិហារកេរ្តិ៍អាសអាភាសនិងព័ត៌មានមិនពិត ។
·Anita Wahid, Gusdurian Network Indonesia and MAFINDO (Indonesia Anti-HoaxSociety) មកពីប្រទេសឥណ្ឌូនេស៊ី គឺជាសកម្មជនសិទ្ធិមនុស្សនិងការប្រឆាំងការបោកបញ្ឆោតដែលយល់ពីបញ្ហាសុវត្ថិភាពកុមារនិងតម្រូវការមាតិកាសាសនា។
ក្រុមប្រឹក្សានឹងប្រជុំប្រចាំត្រីមាសដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗដូចជាសុវត្ថិភាពតាមអ៊ីនធឺណិត សុវត្ថិភាពកុមារ អក្ខរកម្មឌីជីថល សុខភាពផ្លូវចិត្ត និងសិទ្ធិមនុស្ស របាយការណ៍ស្តីពីការសង្កេតនិងបញ្ជូនអនុសាសន៍ជាផ្លូវការទាក់ទងនឹងបញ្ហាដែលបានពិភាក្សា។ ដើម្បីស្វែងយល់បន្ថែមអំពីក្រុមប្រឹក្សាផ្តល់យោបល់សុវត្ថិភាព APAC របស់ TikTok និងសមាជិកសូមចូលមើលគេហទំព័រ https://www.tiktok.com/safety/resources/tiktok-safety-advisory-council
TikTok មាននៅជាង ១៥០ ប្រទេសនិងតំបន់ដែលមានរហូតដល់ទៅ ៧៥ ភាសា។ ទាញយកកម្មវិធី TikTok តាមរយៈ iOS ឬ Google Play ។
អំពី TikTok
TikTok គឺជាកម្មវិធីវីដេអូទម្រង់ខ្លីដែលឈានមុខគេ។ បេសកកម្មរបស់យើង គឺដើម្បីចាប់យកនិងបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹង និងពេលវេលាដែលមានសារសំខាន់របស់ពិភពលោកដោយផ្ទាល់ពីទូរស័ព្ទ។ TikTok អាចធ្វើអោយមនុស្សគ្រប់គ្នាក្លាយជាអ្នកបង្កើត និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ចែករំលែកនូវចំណង់ចំណូលចិត្តនិងគំនិតច្នៃប្រឌិតតាមរយៈវីដេអូរបស់ពួកគេ។
TikTok មានមូលដ្ឋាននៅទូទាំងពិភពលោកដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul និង Tokyo (www.tiktok.com) ។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា រ៉ាឆែល រ៉ូប៊ីត
Rachel.roberts@msacam.com
+(855) 96 368 0826