រឿងត្រូវធ្វើជាប្រចាំក្នុងគ្រួសារ ដើម្បីបង្ការនាំមេរោគចូលផ្ទះ
ក្រោយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ហាក់ដូចជាស្ងប់ស្ងាត់នៅកម្ពុជា មកទល់បច្ចុប្បន្ននេះប្រជាជនខ្មែរភាគច្រើនបានចាប់ផ្តើមភ្លេចរឿងការពារខ្លួនអស់រលីង ។
ដោយមើលឃើញពីទំនោរធ្វេសប្រហែស ស្របនឹងតម្រូវការចេញក្រៅដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលកម្ពុជាបានប្រឹងអំពាវនាវឲ្យបងប្អូនបន្តការពារខ្លួនឲ្យខ្ជាប់ខ្ជួនពេលចេញក្រៅ ដោយដាច់ខាតមិនត្រូវចោលទម្លាប់រស់នៅថ្មីចាំបាច់ដើម្បីធានាបាននូវសុវត្ថិភាពពីមេរោគឆ្លងផ្សេងៗ ដូចជា ការឧស្សាហ៍ពាក់ម៉ាសពេលចេញក្រៅ និង លាងសម្អាតដៃញឹកញាប់ គួរមានទឹកបាញ់សម្លាប់មេរោគ ឬ ជែលលាងដៃជាប់ខ្លួនជាប្រចាំតាមខ្លួន ។
ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ អ្នកគួរសម្អាតកន្លែងដែលងាយមានមេរោគកាន់ជាប់ឲ្យបានញឹកញាប់ ដូចជា ឥដ្ឋការ៉ូ សម្ភារតុកៅអី និង កញ្ចក់ ដោយអ្នកអាចជ្រើសរើសយកទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax ។
ទឹកកម្ចាត់មេរោគម៉ាក Promax អាចធ្វើឲ្យផ្ទៃដែលបានដុសជូតមានសភាព សភ្លឺថ្លា និង អាចកម្ចាត់បាក់តេរី រួមទាំងមេរោគផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពឆាប់រហ័ស ។ មិនត្រឹមតែអាចប្រើប្រាស់បានក្នុងផ្ទះប៉ុណ្ណោះទេ ដៃគូកម្ចាត់មេរោគ និង បាក់តេរីទាំង ២ ប្រភេទនេះ អាចប្រើប្រាស់នៅការិយាល័យ ហាងលក់ទំនិញ និងកន្លែងផ្សេងៗបានទៀត ។
ទឹកកម្ចាត់មេរោគម៉ាក Promax មានការទទួលស្គាល់ និង ការគាំទ្រពីក្រសួងសុខាភិបាល (MOH) និង អង្គការសុខភាពពិភពលោក (WHO) ហើយត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញមេរោគនៅនឹងទីកន្លែងដែលមានករណីឆ្លង នៅពេលមានការផ្ទុះឡើងនូវមេរោគថ្មីដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ជាដើម ៕