បទថ្មីរបស់ នីសា «ស្មោះពេកអាយុខ្លី» ចំណងជើងម៉ាត់ៗ ស្តាប់ហើយមិនស៊ែរមិនបាន (វីដេអូ)
អ្នកនាង សុគន្ធ នីសា តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសនៅតែរក្សាកេរ្តិ៍ឈ្មោះក្នុងវិថីសិល្បៈជាកំពូលតារាជួរមុខ និង នៅតែមានទីផ្សារខ្ពស់ ដោយគេសង្កេតឃើញថាអ្នកនាងតែងមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និង ចេញបទចម្រៀងថ្មីៗជាហូរហែស្ទើរតែគ្មានពេលសម្រាក ។
ថ្មីៗនេះផងដែរ អ្នកនាង សុគន្ធ នីសា ក៏បានចេញបទចម្រៀងថ្មីជាផ្លូវការមួយមានចំណងជើងថា «ស្មោះពេកអាយុខ្លី» មកអង្រួនដួងចិត្តមិត្តៗយុវវ័យ ជាមួយនឹងអត្ថន័យបទចម្រៀងពិតជាមានន័យ និង ចាក់ចោតមែនទែនក្នុងអារម្មណ៍អ្នកស្តាប់ ជាពិសេសគឺសំនៀងដ៏ពីរោះស្រទន់របស់អ្នកនាងតែម្តង ។ ពិតជាត្រូវអារម្មណ៍យុវវ័យខ្លាំង មួយបទនេះចេញភ្លាមចំនួនអ្នកស្តាប់កើនរាប់ស៊ិបម៉ឺនដង ព្រមទាំងមានអ្នកស៊ែរយ៉ាងច្រើនហៀរហូរទៀតផង ៕
ស្តាប់បទថ្មី សុគន្ធ នីសា តាមរយៈវីដេអូខាងក្រោម៖