ស្រាបៀរអង្គរមក Surpise អារម្មណ៍អ្នកឈ្នះរង្វាន់នៅខេត្តបាត់ដំបង (វីដេអូ)
កាន់តែ Surprise កាន់តែសប្បាយអារម្មណ៍ ជាមួយកម្មវិធីស្រាបៀរអង្គរផ្តល់រង្វាន់ភ្លាមៗដល់អតិថិជនរបស់ខ្លួន ដោយធ្វើការប្រគល់រង្វាន់ទូរស័ព្ទ iPhone 11 Pro Max ដល់អ្នកឈ្នះរង្វាន់នៅក្នុងហាងស្រាបៀរផ្ទាល់តែម្តង ។ អបអរសាទរអតិថិជនមហាសំណាងទាំង 4 នាក់ដែលបានឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗពីស្រាបៀរអង្គរនៅហាង T&C Cafe និង ហាង The Lion Pub ក្នុងខេត្តបាត់ដំបង ។
គ្រាន់តែក្រុមការងារផ្តល់រង្វាន់នៅក្នុងកម្មវិធីជល់ម៉ោទៅដល់ខេត្តបាត់ដំបងភ្លាម សំណាងក៏ហុចឲ្យភ្លាមៗតែម្តង ។ អតិថិជនមហាសំណាងម្នាក់ឈ្មោះ ដួង សុផាន់ណាក់ ដែលឈ្នះទូរស័ព្ទ iPhone 11 Pro Max នៅហាង T&C Cafe ក្នុងខេត្តបាត់ដំបងបានចែករំលែកឲ្យដឹងថា «ខ្ញុំ និង មិត្តភក្តិ យើងទៅលេងបាត់ដំបង ហើយយើងក៏ចូលញ៉ាំអាហារពេលល្ងាចនៅ T&C Cafe ដោយកុម្ម៉ង់ស្រាបៀរអង្គរមកញ៉ាំផងដែរ ។ ស្រាប់តែខ្ញុំគាស់ក្រវិលកំប៉ុងស្រាបៀរអង្គរ ក៏ឃើញរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ។ ខ្ញុំឡើង Surprise។ ឥឡូវនេះខ្ញុំជឿហើយថា រង្វាន់មានពិតមែន! តែអ្វីកាន់តែរំភើបនោះ គឺនៅពេលដែលខ្ញុំទទួលរង្វាន់ iPhone 11 Pro Max ភ្លាមៗនៅនឹងកន្លែង!» ។
ក្រៅពីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗនៅតាមហាងស្រាបៀរហើយអតិថិជនរបស់ស្រាបៀរ អង្គរ ក៏មានឱកាសក្លាយជាម្ចាស់រថយន្តទំនើប BMW 730 Li Pure Excellence មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែពិនិត្យមើលរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ។
ស្រាបៀរ អង្គរ បន្តបញ្ជូនក្រុមការងារជល់ម៉ោ ដើម្បីចុះទៅតាមហាងដែលបានជ្រើសរើសក្នុងរាជធានីភ្នំពេញ និងនៅបណ្តាខេត្តផ្សេងៗ ដើម្បីបង្កើនភាពរំភើបរីករាយភ្ញាក់ផ្អើលបន្ថែមទៀត សម្រាប់កម្មវិធីគាស់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជាវស្រាបៀរ អង្គរ គាស់ក្រវិលកំប៉ុង រួចពិនិត្យមើលរង្វាន់ ។ ចាំថារង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នកពីស្រាបៀរអង្គរ ។ គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
សូមទស្សនាវីដេអូខាងក្រោម៖