មកស្គាល់ពីវីតាមីនដ៏សំខាន់មួយ «គ្លូតា» ជួយឱ្យស្បែកមុខអ្នកភ្លឺរលោងបែបធម្មជាតិ
គ្លូតា (Gluta) ដែលពាក្យពេញ Glutathione គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់បំផុតក្នុងរាងកាយរបស់មនុស្ស ។ កម្រិតជាតិ Glutathione ក្នុងរាងកាយមនុស្សម្នាក់ៗនឹងថយចុះទៅតាមវ័យ និង ដោយសារកត្តាមួយចំនួន ដូចជា របបអាហារមិនល្អ ជាតិពុល បរិស្ថាន និង ស្ត្រេស ។
ពិតទេ គ្លូតា ធ្វើឲ្យស្បែកសភ្លឺ ?
Glutathione អាចបន្សាបរ៉ាឌីកាល់សេរីជួយបង្កើនប្រព័ន្ធភាពស៊ាំ កាត់បន្ថយជាតិពុលក្នុងរាងកាយ ។ ជាលទ្ធផលក្រៅពីជួយឲ្យអ្នកមានសុខភាពល្អហើយ វាអាចធ្វើឱ្យស្បែកប្រែជាពន្លឺផងដែរ ដោយការបំលែងមេឡាញីន ទៅជាពណ៌ស្រាលជាងមុន និងធ្វើឱ្យអង់ដូមីណូហ្សែនអសកម្ម ដែលធ្វើឱ្យមានសារធាតុពណ៌ ។
តើ គ្លូតា កើតឡើងដោយរបៀបណា?
គ្លូតា គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មផលិតឡើងដោយរាងកាយមនុស្ស ពេលមានរបបអាហារត្រឹមត្រូវ និងគ្មានស្ត្រេស ឬសប្បាយចិត្តច្រើន ។ វាត្រូវបានបង្កើតឡើងជាចម្បងដោយអាស៊ីដអាមីណូ ចំនួន ៣ គឺ ជាតិគ្លូទីល (glutamine) គ្លីកូលីន (glycine ) និង ស៊ីស្តូលីន (cysteine) ។
តើ Gluta Boost នៅក្នុងគ្រីមលាបមុខ អាចជួយឲ្យស្បែកសភ្លឺដែរទេ ?
ពិតណាស់ Gluta Boost មានលទ្ធភាពធ្វើឲ្យស្បែកស ភ្លឺ រលោងបាន វាមានប្រសិទ្ធភាពខ្ពស់ជាង វីតាមីន C ដល់ទៅ ១០ដង។ ដូច្នេះហើយវាត្រូវប្រើជាធាតុផ្សំដ៏សំខាន់មួយ នៅក្នុងរូបមន្តថ្មីរបស់ ផនស៍ វាយបីយូធី Super Cream ដែលទើបចេញថ្មី។ ក្រៅពីមានលទ្ធភាពអាចជំរុញសារធាតុប្រឆាំងអុកស៊ីកម្មធម្មជាតិ ជួយឲ្យស្បែកមានសុខភាពល្អ ហើយគ្រីមនេះ ថែមទាំងសម្បូរ វីតាមីនB3+ ចិញ្ចឹមស្បែក ដែលធ្វើឲ្យស្បែកមានសំណើម ម៉ដ្ឋ បាត់ស្នាមអុជខ្មៅ ។
លើសពីនេះ ផនស៍វាយ ប៊ីយូធី Super Cream ក៏ជាគ្រីមអាចការពារស្បែកពីការដុតបំផ្លាញដោយកាំរស្មីព្រះអាទិត្យ ឬ ពន្លឺខៀវចេញពីអេក្រង់យ៉ាងមានប្រសិទ្ធភាពខ្ពស់ ដែលមាន ២ ប្រភេទ គឺ ពណ៌ផ្កាឈូក ការពារកម្ដៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា និង ទី ២ គឺ ពណ៌ទឹកក្រូច ការពារកម្ដៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត។
វិធីសាស្ត្របែបធម្មជាតិ ដើម្បីបង្កើនកម្រិត Gluta ក្នុងខ្លួន
១. ញុំាអាហារសម្បូរជាតិ គ្លូតា ៖ ស្ពៃខ្មៅ (ស្ពិនេក), ផ្លែបឺរ, ត្រពាំងបារាំង, អូក្រា ។
២. ញុំាអាហារសម្បូរសារជាតិ ស្ពាន់ធ័រ ៖ ភាគច្រើនវាបានមកពី ប្រូតេអ៊ីន នៃ របបអាហារ ដូចជាសាច់គោត្រី និង បក្សី។ បន្លែមួយចំនួន ក៏ជាប្រភពជីវជាតិស្ពាន់ធ័រផងដែរ ដូចជា ផ្កាខាត់ណាខៀវ និង ពណ៌ស , ស្ពៃក្តោប បៃតងស្ពៃ , ខាត់ណា, សាលាដហ្សង (watercress) ។
៣. ញុំាអាហារសម្បូរវីតាមីន C ៖ ផ្លែស្ត្របឺរី , ផ្លែក្រូច , ផ្លែល្ហុង, ផ្លែគីវី , ប៉ោម និង ផ្លែម្ទេសផ្លោក ជាដើម។
៤. ផឹកទឹកដោះគោ និង ទឹករមៀត
៥. ដេកឲ្យគ្រប់គ្រាន់ ៖ ចូលដេកមុនម៉ោង ១០ និងត្រូវដេកលក់ឲ្យស្កប់ស្គល់យ៉ាងហោចណាស់ ៧ម៉ោង ។
៦. ហាត់ប្រាណទៀងទាត់ ៕
ប្រភព ៖ www.healthline.com