Connect with us

អត្ថបទក្រុមហ៊ុន

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

on

Advertisement

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ និង​ការ​សន្សំ​សម្រាប់​ការសិក្សា​របស់​បុត្រ​ធីតា​ក្នុង​កម្រិត​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​ ។ នេះ​គឺជា​ការផ្ដល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។

​កញ្ញា ឃុន ដាលីន ដែល​បាន​សម្រេចចិត្ត​ទិញ​បណ្ណ​សន្យា​រ៉ាប់រង​សម្រាប់​ប្អូនប្រុស​ពៅ​របស់គាត់​កាលពី ៧ ឆ្នាំមុន​បាន​និយាយថា​៖ «​សម្រាប់​ខ្ញុំ នេះ​ជា​ក្តី​សុបិន​ដែល​ក្លាយជា​ការពិត​មួយ​ ។ ពេលនោះ​ខ្ញុំ​បាន​ចូលរួម​សិក្ខាសាលា​អប់រំ​ស្តីពី​ការធានារ៉ាប់រង​អាយុជីវិត​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហើយ​ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ចាប់អារម្មណ៍​ពី​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង​ការការពារ​អនាគត​ហិរញ្ញវត្ថុ​រយៈពេល​វែង​ ។ ខ្ញុំ​ចាប់ផ្តើម​គិត​ចង់​ធ្វើការ​សន្សំ​សម្រាប់​ការសិក្សា​នៅ​វិទ្យាល័យ​របស់​ប្អូនប្រុស​ពៅ​ខ្ញុំ ហើយ​ពេល​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​អ្នក​ម្តាយ ហើយ​បន្ទាប់មក​ក៏បាន​សម្រេចចិត្ត​ផ្តើម​ការ​សន្សំ​នៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ចាប់តាំងពី​ពេលនោះ​មក​​»

គាត់​បាន​បន្តថា​៖ «​ការព្រួយបារម្ភ​ដ៏​ធំ​បំផុត​សម្រាប់​គ្រួសារ​យើងខ្ញុំ​នៅពេលនោះ គឺ​គិតថា​តើ​យើង​នឹង​ទទួលបាន​ទឹកប្រាក់​ត្រឡប់មកវិញ ឬក៏​អត់​នៅ​ចុងបញ្ចប់​នៃ​រយៈពេល​សន្សំ​ ។ ៧ ឆ្នាំ​ក្រោយមក​! ថ្ងៃនេះ​ពិតជា​បានមក​ដល់ ហើយ​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​អះអាងថា​យើង​ពិតជា​ទទួលបាន​ទឹកប្រាក់​សន្សំ (​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​) ត្រឡប់មកវិញ​ដូចដែល​ក្រុមហ៊ុន​បាន​សន្យា​ពិតមែន​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​សម្រាប់​គ្រួសារ​យើងខ្ញុំ គឺ​យើងខ្ញុំ​បាន​ជួយ​ទំនុកបម្រុង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការសិក្សា​នៅ​វិទ្យាល័យ​ដល់​ប្អូនប្រុស​​»

​លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​ «​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​គេ​ដែល​យើង​បានផ្តល់​ជូន​ថ្ងៃនេះ​គឺជា​ភស្ដុតាង​បញ្ជាក់ថា​យើង​បាន​គោរព​ពាក្យសន្យា​ក្នុង​ការជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​កាន់តែ​ប្រសើរ​ជាង​មុន​ជូន​ក្រុមគ្រួសារ​កម្ពុជា​។ យើង​មាន​មោទនភាព និង​រីករាយ​ក្រៃលែង​ដែល​បានឃើញ​អតិថិជន​របស់​យើង​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់​ពួកគាត់​ជាមួយ​យើង​។ សម្រាប់ មេ​នូ​ឡាយ​ហ្វ៍ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ យើង​ទន្ទឹងរង់ចាំ​ក្នុងការ​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដល់​អតិថិជន​ជាច្រើន​ផ្សេងៗ​ទៀត​» ។​

​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​គឺជា​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ផ្តល់ជូន​ឱ្យ​អ្នក​ត្រូវបាន​ធានារ៉ាប់រង​នៅពេលដែល​កាលបរិច្ឆេទ​នៃ​បណ្ណ​សន្យា​រ៉ាប់រង​ដល់​កាលកំណត់​។ នេះ​មានន័យថា​ប្រសិនបើ​លោកអ្នក​មាន​ផែនការ​សន្សំ រយៈពេល ១០ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ លោក​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ទាំងអស់​ត្រឡប់​ទៅវិញ​នៅ​ចុងបញ្ចប់​នៃ​រយៈពេល​សន្សំ ១០ ឆ្នាំ​របស់​លោកអ្នក ​។​

​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ មាន​វត្ត​មាននៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូងបង្អស់​ ។ នៅ​ខែ តុលា ឆ្នាំ ២០១២ ប្រហែលជា​បួន​ខែ​បន្ទាប់ពី​ការចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម ក្រុមហ៊ុន​បានធ្វើ​ការទូទាត់​សំណង​ករណី​មរណភាព​លើកដំបូង ដែលជា​សំណង​ដំបូងបង្អស់​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ទាំងមូល​នៅ​កម្ពុជា​ផងដែរ​​។ ប្រាំបី​ឆ្នាំ​ក្រោយមក មេ​នូ​ឡាយ​ហ្វ៍ ក៏​ជា​ក្រុមហ៊ុន​ដែល​បានផ្តល់​ជូន​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុង​វិស័យនេះ​ផងដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា កំពុងផ្ដល់​ការការពារ​ជូន​ដល់​ប្រជាជន​កម្ពុជា​ចំនួន​ច្រើនជាង ១២ ម៉ឺន​គ្រួសារ​នៅ​ទូទាំងប្រទេស​ជាមួយ​ទឹកប្រាក់​ធានា​សរុប​ចំនួន​ច្រើនជាង ២.៧០០ លាន​ដុល្លារ​អាមេរិក ​។​

​ទំនាក់ទំនង​សម្រាប់​សារព័ត៌មាន​
​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​ ​ ​ ​ ​ ​ ​ ​ ​
​លោក តារា សៅ​យុទ្ធនា​ ​ ​ ​ ​ ​ ​
​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​ ​ ​ ​ ​ ​
011 759 964​ ​ ​ ​ ​ ​ ​ ​ ​
saoyuthnea_dara@manulife.com​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗថា ស្ត្រីផ្ទុកកូវីដ ១៩ នៅសិត្បូ មិនបានចេញទៅក្រៅផ្ទះជួបអ្នកណាឡើយ
មើលសម្រស់ តារាខ្មែរល្បីៗ កាលពីនៅក្មេងៗ ឃ្យូដៗណាស់
​ចាំបាច់ទៅដល់បាងកកអី ឥឡូវនេះសៀមរាបមានផ្សារបណ្ដែតទឹកដែរហើយ ស្អាតកប់សារី
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន4 days ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន6 days ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន1 week ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន1 week ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន1 week ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន1 week ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន2 weeks ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...