សេវាធានារ៉ាប់រងអាយុជីវិតមានសារសំខាន់ដូចការពាក់ម៉ាស
អ្នកស្រី ផាត់ សុខលាភ បានបង្ហាញចំណាប់អារម្មណ៍ថា «ព្រោះយើងមើលវីរុសកូវីដ-១៩ មិនឃើញ ទើបយើងពាក់ម៉ាសការពារ ដូចគ្នានឹងការទិញសេវាធានារ៉ាប់រងអាយុជីវិត ព្រោះយើងមើលមិនឃើញថាមានអ្វីកើតឡើងនៅថ្ងៃស្អែក»
ការរីករាតត្បាតនៃវីរុស កូវីដ-១៩ នៅតែជាក្តីបារម្ភចម្បងរបស់កម្ពុជា ។ ជាក់ស្តែងវីរុសកូវីដ-១៩ ពិតជាបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិត្ត និង បញ្ហាផ្សេងៗ ។ គ្រប់ក្រុមគ្រួសារនៅតែបន្តអនុវត្តវិធានការបង្ការតាមរយៈការពាក់ម៉ាស លាងដៃ ជៀសវាងការជួបជុំ និងការរក្សាគម្លាតពីគ្នា ។ តាមរយៈកិច្ចសម្ភាសន៍ស្ម័គ្រចិត្តរបស់ស្រីឈ្មោះ ផាត់ សុខលាភ រស់នៅខេត្តកំពង់ឆ្នាំង បានលើកចំណុចដ៏គួរឲ្យចាប់អារម្មណ៍រវាងភាពដូចគ្នានៃសារៈសំខាន់របស់សេវាធានារ៉ាប់រងអាយុជីវិត និង ការពាក់ម៉ាសដើម្បីការពារគ្រួសារពីកូវីដ-១៩ ។ ចង់ជ្រាបច្បាស់ សូមចុចមើលវីដេអូខាងក្រោម ៖
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមឿងថៃឡាយហ្វ៍ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានអាជ្ញាប័ណ្ណពេញសិទ្ធិជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ និងបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៦ ។ ក្នុងរយៈពេល ២ឆ្នាំជាប់គ្នា (២០១៨ និង ២០១៩) សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ( The Fastest Growing Life Insurance Company Cambodia 2018 &2019)។
មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៥០.០០០នាក់បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។
សម្រាប់ព័ត៌មានបន្ថែម www.sovannphumlife.com ឬ Facebook, និង Instagram របស់ក្រុមហ៊ុន ៕