ស៊ន សៀវម៉ី «បណ្តុះភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គតាំងពីក្មេង ដែលជួយឲ្យគាត់ចាប់យកឱកាសនាពេលអនាគត»
មនុស្សជាច្រើនពិតជាស្គាល់ ស៊ន សៀវម៉ី ថាជាកីឡាការនីតៃក្វាន់ដូដែលបានយកឈ្នះមេដៃមាសនៅកីឡាអាស៊ានក្នុងប្រទេសកូរ៉េខាងត្បួងនៅឆ្នាំ 2017 ។ យើងពិតជាមានមោទនភាពណាស់ដែលកូនខ្មែរយើងមានសមត្ថភាពទេព្យកោសល្យ ភាពរ៉ឹងប៉ឹង និង សមិទ្ធផលដែលត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ ។ សព្វថ្ងៃ ស៊ន សៀវម៉ី គឺជាបុគ្គលដែលជោគជ័យទាំងការងារ និង ជីវិតខាងក្រៅផងដែរ ។ តើអ្នកចង់ដឹងទេថាតើកត្តាអ្វីខ្លះដែលជួយឲ្យគាត់មានភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គ និងចាប់យកឱកាសជាច្រើនរហូតទទួលបានភាពជោគជ័យដូចបច្ចុប្បន្ននេះ?
ខាងក្រោមគឺជាបទសំភាសជាមួយស៊ន សៀវម៉ី អំពីបទពិសោធន៍ជាច្រើនតាំងពីក្មេងដែលជួយឲ្យគាត់រ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គដើម្បីភាពជោគជ័យក្នុងជីវិតរបស់គាត់។
សំណួរ៖ តើកត្តាអ្វីខ្លះដែលធ្វើកញ្ញា អាចចាប់យកឱកាសដើម្បីទទួលបានភាពជោគជ័យក្នុងសង្គម? តើប៉ាម៉ាក់របស់កញ្ញាបានចូលរួមចំណែកក្នុងភាពជោគជ័យ នេះដូចម្តេចខ្លះ?
សម្រាប់ខ្ញុំកត្តាជោគជ័យគឺបានពីភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គ តាមរយៈការឆ្លងកាត់បទពិសោធន៍ផ្សេងៗក្នុងជីវិតចាប់តាំងពីខ្ញុំនៅក្មេងម្ល៉េះ។ ខ្ញុំអត់ប៉ាអញ្ចឹងខ្ញុំត្រូវតែរឹងប៉ឹង រៀនធ្វើអ្វីដោយខ្លួនឯង ហើយក៏ព្រោះតែមានម៉ាក់ជាគំរូដែលគាត់មានតែខ្លួនមួយមើលកូនដល់ទៅ 6 នាក់ ។
មនុស្សទូទៅគិតថាភាពឆ្លាតវៃ មានការអប់រំខ្ពស់នឹងទទួលបានជោគជ័យ ។ តែខ្ញុំផ្ទាល់គិតថាការរៀនពីសាលា និងឪពុកម្តាយគឺមិនគ្រប់គ្រាន់ដើម្បីអនាគតជោគជ័យនោះទេ ។ នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំថ្ងៃនេះគឺបានដោយសារការឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់ពីពិភពខាងក្រៅ និងការប្រឈមនឹងឧបសគ្គ ភាពទន់ខ្សោយ ភាពបរាជ័យផ្សេងៗ ។ ឧបសគ្គទាំងនេះផ្តល់នូវបទពិសោធន៍ជួយឲ្យខ្ញុំ រៀនធ្វើអ្វីដោយខ្លួនឯង រ៉ឹងប៉ឹងមិនព្រមចុះចាញ់ ក្លាហាន ចេះបត់បែនតាមកាលៈទេសៈ ចេះដោះស្រាយបញ្ហា ដែលកត្តាទាំងនេះហើយ ជួយឲ្យខ្ញុំ អាចចាប់យកឱកាសជាច្រើនក្នុងជីវិត ។
សំណួរ៖ តើកញ្ញាបានឆ្លងកាត់ឧបសគ្គអ្វីខ្លះ?
បទពិសោធន៍របស់ខ្ញុំគឺមានច្រើនដូចជាការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2016 និងការបរាជ័យក្នុងការការពារមេដាយមាសនៅការប្រកួតកីឡា Asian Games ឆ្នាំ 2018 នៅហ្សាកាតាហើយក៏ដូចជាការវះកាត់ជង្គង់នៅឆ្នាំ 2018 ។
ដកស្រង់សម្តី/សំភាសន៍ជាមួយស៊ន សៀវម៉ី តើគាត់មានអារម្មណ៍យ៉ាងណាដែរ ចំពោះឧបសគ្គទាំងនេះនៅក្នុងអាជីពរបស់គាត់ដែល «ឧបសគ្គ» នេះបានធ្វើឲ្យគាត់កាន់តែមានការឈឺចាប់ ការភ័យខ្លាចក្នុងការចូលរួមប្រកួតម្តងទៀត ក្រោយពេលវះកាត់ជង្គង់ និងការជម្នះភាពភ័យខ្លាចរបស់ខ្លួន។
«កីឡាករណាក៏ដោយក៏ចៀសមិនផុតពីការឧបសគ្គ ឬបរាជ័យដែរ ។ សម្រាប់ខ្ញុំនៅពេលជួបឧបសគ្គលំបាក ឬបរាជ័យម្តងៗ ខ្ញុំក៏មានអារម្មណ៍បាក់ទឹកចិត្ត អារម្មណ៍ចង់បោះបង់ចោលម្តងៗដែរ ប៉ុន្តែខ្ញុំតែងតែគិតរហូតថាខ្ញុំមានម៉ាក់ មានគ្រួសារខ្ញុំនៅចាំមើលខ្ញុំ អញ្ចឹងប្រសិនបើខ្ញុំបរាជ័យហើយ ខ្ញុំយកការបរាជ័យហ្នឹងមកធ្វើឲ្យជីវិតខ្ញុំអត់ប្រសើរឡើងធ្វើអី ។
ពេលដែលខ្ញុំប្រឈមមុខនឹងឧបសគ្គលំបាកៗ ខ្ញុំតែងតែប្រាប់ខ្លួនឯងថានេះគ្រាន់តែជាឧបសគ្គ និងជាបទពិសោធន៍សម្រាប់ជីវិតប៉ុណ្ណោះ អ្នកណាក៏ជួបប្រទះដែរ ហើយខ្ញុំនឹងយកបទពិសោធន៍ពីការឆ្លងកាត់ឧបសគ្គនេះមកកែតម្រូវការខ្វះខាត នឹងធ្វើការហ្វឹកហាត់បន្ថែមទៀត ហើយខ្ញុំនឹងមិនព្រមចុះចាញ់នោះឡើយ ។ ខ្ញុំនៅមានក្តីស្រមៃ និងគោលដៅជីវិតរបស់ខ្ញុំ ដូច្នេះមិនថាឧបសគ្គលំបាកបែបណា ខ្ញុំនឹងជម្នះឧបសគ្គដើម្បីភាពជោគជ័យរបស់ខ្ញុំឲ្យទាល់តែបាន ។ ខ្ញុំជឿជាក់ថាខ្ញុំធ្វើបាន» ។
តើមេរៀន និងបទពិសោធន៍ជីវិតអ្វីខ្លះដែល ស៊ន សៀវម៉ី ចង់ចែករំលែកដល់ក្មេងជំនាន់ក្រោយដើម្បីជម្នះឧបសគ្គក្នុងជីវិត?
តាមរយៈបទពិសោធន៍ដែលបានរៀនកន្លងមកតាំងនៅក្មេងរហូតមកដល់ជាកីឡាការនីដែលជោគជ័យម្នាក់លើឆាកជាតិ និង អន្តរជាតិ ខ្ញុំមានគន្លឹះមួយចំនួនដើម្បីចែករំលែកដល់ កុមារកម្ពុជាទាំងអស់ដែលមានក្តីសុបិន្តរបស់ខ្លួន ក៏ដូចជាប៉ាម៉ាក់ដែលចង់ឲ្យកូនមានភាពរ៉ឹងប៉ឹងផ្នែករាងកាយ និង ស្មារតីនោះគឺគួរតែ ៖
1. រៀនធ្វើអ្វីដោយខ្លួនឯង: សាកល្បងបទពិសោធន៍ថ្មីដោយផ្ទាល់នៅពិភពខាងក្រៅ ហើយប្រឈមមុខនឹងឧបសគ្គដោយខ្លួនឯង
2. រ៉ឹងប៉ឹងមិនព្រមចុះចាញ់ពេលប្រឈមមុខនឹងភាពទន់ខ្សោយ
3. ក្លាហានប្រឈមមុខនិងភាពភ័យខ្លាចដើម្បីសម្រេចបានគោលដៅដែលចង់បាន
4. វាងវៃក្នុងការដោះស្រាយបញ្ហា
5. ចេះបត់បែនតាមកាលៈទេសៈ
ទាំងអស់មិនមែនបានពីការបង្ហាត់បង្រៀននោះទេ តែបានពីការដែលឲ្យកូនទទួលបានបទពិសោធន៍ថ្មីៗ ប្រឈមមុខនឹងមជ្ឈដ្ឋានថ្មីជុំវិញខ្លួន រួមទាំងបញ្ហាប្រឈមដែលមិនធ្លាប់ជួបប្រទះ ។ តាមរយៈបទពិសោធន៍នេះ កូនរបស់អ្នកមិនគ្រាន់តែទទួលបានចំនេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយកសាងបុគ្គលិកលក្ខណៈដ៏គាប់ប្រសើរនេះពេញមួយជីវិតថែមទៀតផង ។ ដើម្បីធ្វើដូចនេះបានរាងកាយ និងស្មារតីរបស់ពួកគេត្រូវតែរឹងមាំ ។
ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរឥតឈប់ឈរ ហើយការប្រកួតប្រជែង និងតម្រូវការក្នុងសង្គមក៏មានការកើនឡើងជាលំដាប់ ដែលនេះទាមទារឲ្យក្មេងជំនាន់ក្រោយមានភាពរ៉ឹងប៉ឹង ដើម្បី ឧបសគ្គ ជួយឲ្យកូនអ្នកត្រៀមខ្លួនចាប់យកឱកាសនាពេលអនាគត ។
តើមានចម្ងល់អ្វីផ្សេងទៀត ដើម្បីធ្វើឲ្យកូនកាន់តែមានភាពរ៉ឹងប៉ឹងដើម្បីជំនះឧបសគ្គ? សូមចុច នៅទីនេះ ដើម្បីស្វែងយល់បន្ថែម
នាំមកជូនដោយ៖ Aptaclub Cambodia